ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ជំនាញ​សម្រាប់​ការងារ​ថ្មី​ដែល​អ្នក​គួរតែ​ដាក់​លើ​ប្រវត្តិរូប​សង្ខេប !

3 ឆ្នាំ មុន

កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​បរិស្ថាន​ធ្វើការ​របស់​មនុស្ស​មួយ​ចំនួន ជា​ពិសេស​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ជាដើម ។ សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​ស្ថាន​ការ​នេះ វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទៅ​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ដទៃ ធ្វើ​ដំណើរ​ទៅ​ជួប​អតិថិជន ឬ​ទទួល​បានការ​ឡើង​តំណែង ។…

កូ​វី​ដ ១៩ បាន​ផ្លាស់​ប្តូរ​បរិស្ថាន​ធ្វើការ​របស់​មនុស្ស​មួយ​ចំនួន ជា​ពិសេស​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ជាដើម ។ សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​ស្ថាន​ការ​នេះ វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទៅ​ហើយ​ក្នុង​ការ​ធ្វើការ​ជាមួយ​អ្នក​ដទៃ ធ្វើ​ដំណើរ​ទៅ​ជួប​អតិថិជន ឬ​ទទួល​បានការ​ឡើង​តំណែង ។ ដូច្នេះ​វា​ងាយ​នឹង​គិត​ថា កំឡុង​ពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ​ប្រៀប​ជា​គ្មាន​តម្លៃ​ទាល់តែ​សោះ ។

ប៉ុន្តែ​ការ​ពិត​ជាក់ស្តែង បទ​ពិសោធន៍​នេះ​ក៏​ជា​មេរៀន​សំខាន់​ដែល​បាន​បង្រៀន​ជំនាញ​ល្អ​ៗ​សម្រាប់​អ្នក​ដែរ ។ ដូច្នេះ​ក្នុង​ពេល​ដែល​អ្នក​កំពុង​រក​ការងារ​ថ្មី​ៗ អ្នក​គួរតែ​រួម​បញ្ចូល​ជំនាញ​ខាងក្រោម​ដែល​អាច​រៀន​បាន​ខណៈ​ដែល​ព្យាយាម​ធ្វើការ​ក្នុង​ជំនាន់​កូ​វី​ដ ១៩ ។

១. ការ​ទំនាក់ទំនង
ការ​ទំនាក់ទំនង​រវាង​មនុស្ស និង​មនុស្ស​មាន​សារៈសំខាន់​ណាស់​មិន​ថា មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ឬ​អត់ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ការ​ទំនាក់ទំនង​កាន់តែ​មាន​សារៈសំខាន់​ទៅ​ទៀត​ព្រោះ​មនុស្ស​ព្យាយាម​កាត់​បន្ថយ​ការ​ជួប​មុខ​គ្នា ។

ទាំង​មិត្ត​រួមការ​ងារ​របស់​អ្នក និង​អតិថិជន​របស់​អ្នក​ត្រូវការ​វិធី​ទាក់ទង​ថ្មី​ៗ​ដើម្បី​ទាក់ទង​ជាមួយ​អ្នក​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ។ អ្នក​ដែល​កំពុង​រក​ការងា​ធ្វើ​អាច​សរសេរ ឬ​រៀបរាប់​ពី​យុទ្ធសាស្ត្រ​ដែល​ពួក​គេ​បាន​ប្រើ​ដើម្បី​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ក្នុង​កំឡុង​ពេល​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ នេះ ។

២. ការ​គ្រប់គ្រង​ពេលវេលា
មនុស្ស​ត្រូវ​ឆ្លងកាត់​អារម្មណ៍​ស្ត្រេ​ស ការ​ភ័យ​ព្រួយ និង​ភាព​មិន​ប្រាកដប្រជា​ក្នុង​កំឡុង​ពេល​នេះ ខណៈ​ដែល​ព្យាយាម​បំពេញការងារ​ដែល​ស្ថិត​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​ផង​ដែរ ។ អ្នក​អាច​យក​បទ​ពិសោធន៍​នេះ​ជា​មេរៀន​ដែល​បង្រៀន​អ្នក​ពី​ការ​គ្រប់គ្រង​ពេលវេលា​បាន ជា​ពិសេស​ទាក់ទិន​នឹង​ការ​បែក​ចែក​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន ខណៈ​ដែល​អ្នក​យក​ការងារ​ទៅ​ធ្វើ​នៅផ្ទះ​ច្រើន​ជាង​មុន​ព្រោះតែ​កូ​វី​ដ​១៩ ។

៣. ប្រសិទ្ធភាព​ការងារ
ក្រៅពី​ការ​គ្រប់គ្រង​ការងារ​ហើយ អ្នក​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​អាច​នឹង​ចាប់អារម្មណ៍​នឹង​ការ​ដែល​អ្នករក្សា និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​កំឡុង​ពេល​នេះ ។ អ្នក​អាច​លើក​ឡើង​ពី​ការ​ដែល​អ្នក​កំណត់​ការងារ​សំខាន់​ៗ និង​ដោះស្រាយ​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​ជាដើម ។ ប្រសិនបើ​អ្នក​សម្រេច​បាន​កិច្ចការ​ច្រើន អ្នក​គួរតែ​លើក​ឡើង​ពី​ភាព​ជោគជ័យ​របស់​អ្នកផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ