ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​១៤១​នាក់​

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ បន្ទាប់​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ប្រទេស​ចិន​នា​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត ។ ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ដ៏​ធំ​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ឆ្នាំ​១៩៦១​មក ។ ផ្ទះ​ដល់​ជាង​២៨.០០០​ខ្នង​ត្រូវរ​លំបាក់​…

ប្រទេស​ចិន ៖ បន្ទាប់​ពី​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 ប្រទេស​ចិន​នា​ពេល​នេះ​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​មហន្តរាយ​ថ្មី​មួយទៀត ។ ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ដ៏​ធំ​ពុំ​ធ្លាប់​មាន ចាប់តាំងពី​ឆ្នាំ​១៩៦១​មក ។ ផ្ទះ​ដល់​ជាង​២៨.០០០​ខ្នង​ត្រូវរ​លំបាក់​ ឬ​ត្រូវ​ទឹក​នាំ​យក​ទៅ ហើយមនុស្ស​យ៉ាងតិច​១៤១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត ។

នា​ឆ្នាំ​នេះ​ភ្លៀង​បាន​ធ្លាក់​ខ្លាំងក្លា​បំផុត​ក្រោយ​វិបត្តិ COVID-19 នៅ​ចិន ដោយ​ចាប់តាំងពី​ជាង
១​ខែ​មក​ហើយ ទឹកជំនន់​កើត​មាន​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ភាគ​ខាងត្បូង​ប្រទេស ។ ខេត្ត​មួយ​ចំនួន​នៅ​តែ​ត្រូវ​ទឹក​ជន់​លិច ។ ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ​ទឹក​នៅ​តែ​មិន​ព្រម​ស្រក ។

ទឹកជំនន់​ចាប់​ផ្ដើម​ពី​ខែមិថុនា​មក នៅ​ភាគ​ខាងលិច​ប្រទេស ហើយ​ឆ្លង​មក​ភាគ​ខាងកើត​តាម​បណ្ដោយ​​ទន្លេ​យ៉ង់​សេ ។ នោះ​ជា​រដូវភ្លៀង​ដែល​ខ្លាំង​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ឆ្នាំ​១៩៦១​មក។ មនុស្ស​យ៉ាងតិច​១៤១​នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ទឹកជំនន់​នោះ ។ អាជ្ញាធរ​បាន​កេណ្ឌ​ប្រមូល​កង​ទាហាន ​និងប្រជាជន​ជាង​១០០.០០០​នាក់ ដើម្បី​មក​ជួយ​ពង្រឹង​ទំនប់​នានា ជាមួយ​បាវ​ខ្សាច់​និង​ជួយ​ដល់​ការ​ជម្លៀស​មនុ​ស្ស​ចេញ ។

ទោះបី​យ៉ាងណា​ក្នុង​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង ដូច​ជា​នៅ​ជុំវិញ​បឹង​ប៉ូ​យ៉ាង​ក្នុង​ខេត្ត​ជាំ​ង​ស៊ី ទឹកបាន​លិច​ដល់​ជាន់​ទី​២​នៃ​ផ្ទះ​នានា ចាប់ពី​ច្រើន​ថ្ងៃ ឬ​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ។ មនុស្ស​ប្រមាណ​ជា​៤០​លាន​នាក់​រង​ការ​ប៉ះពាល់​ក្នុង​ខេត្ត​ចំនួន​១២ បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​គិត​ជា​ប្រាក់​យ៉ាងតិច​១០​ពាន់​លាន​អឺ​រ៉ូ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ rfi.fr (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ