ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ភាគ​ខាងត្បូង​អុីតា​លី​ ការ​មិន​ពាក់​ម៉ាស​​ពិន័យ​ដល់​១០០០​អឺ​រ៉ូ

3 ឆ្នាំ មុន

ប្រទេស​អី​ុ​តា​លី ៖ នៅ​ភាគ​ខាងត្បូង​អ៊ី​តា​លី ការ​ពិន័យ​ព្រោះ​មិន​ពាក់​ម៉ាស​ការពារ​ត្រូវ​បាន​បង្កើន​ដល់​១០០០​អឺ​រ៉ូ ។ ការ​មិន​ពាក់​ម៉ាស​ដូច​ជា​នៅ​តាម​អគារ​រដ្ឋ បណ្ដា​ផ្សារ​ទំនើប បារ ភោជនីយ​​ដ្ឋា​ន ហាង​នានា…

ប្រទេស​អី​ុ​តា​លី ៖ នៅ​ភាគ​ខាងត្បូង​អ៊ី​តា​លី ការ​ពិន័យ​ព្រោះ​មិន​ពាក់​ម៉ាស​ការពារ​ត្រូវ​បាន​បង្កើន​ដល់​១០០០​អឺ​រ៉ូ ។ ការ​មិន​ពាក់​ម៉ាស​ដូច​ជា​នៅ​តាម​អគារ​រដ្ឋ បណ្ដា​ផ្សារ​ទំនើប បារ ភោជនីយ​​ដ្ឋា​ន ហាង​នានា ព្រមទាំង​ក្នុង​ផ្នែក​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​រង​ការ​ពិន័យ​នោះ ។

ប្រឈម​មុខ​ចំពោះ​គ្រោះថ្នាក់​នៃ​ការ​កើនឡើង​វិញ​នៃ​ការ​ឆ្លង​វីរុស COVID-19 និង​ការ​គ្មាន
វិន័យ​​របស់​បណ្ដា​មន្ត្រី​លោក​លើ​កិច្ច​ការពារ​ការ​ឆ្លង ប្រធាន​តំបន់ NAPPLES បាន​ពង្រឹង​បែបបទ លើ​ការ​ពាក់​ម៉ាស​ក្នុង​កន្លែង​បិទ​ជិត ។ បណ្ដា​អ្នក​មិន​គោរព​វិធានការ​នោះ​អាច​ទទួល​ការ​ពិន័យ ចាប់ពី​ពេល​នេះ​ទៅ​ដល់​១០០០​អឹ​រ៉ូ ។ ចំពោះ​ការ​មិន​គោរព​តាម​បទបញ្ជា​ឲ្យ​ពាក់​ម៉ាស បណ្ដា​ហាង​ទំនិញ​ដែល​បណ្ដោយ​ឲ្យ​មានការ​រំលោភ​បំពាន អាច​រង​ការ​បិទ​មិន​ឲ្យ​ធ្វើ​សកម្មភាព ។

តាម​បទបញ្ជា​នោះ បណ្ដា​ប្រតិបត្តិ​ករ​ខាង​ផ្នែក​ដឹក​ជញ្ជូន ត្រូវ​បដិសេធ​មិន​ឲ្យ​ចូល​បណ្ដា​អ្នក​ដំណើរ​ដែល​មិន​ពាក់​ម៉ាស ។ ប្រសិនបើ​ពួក​គេ​មានះ​ចូល​ជិះ នោះ​ពួក​គេ​ត្រូវ​រង​ទណ្ឌកម្ម​និង​ស្នើ​ឲ្យ​ចាកចេញ​ជា​បន្ទាន់ ។ រួច​បើ​នៅ​បដិសេធ​ទៀត នោះ​បណ្ដា​រថយន្ត​បឺស ឬ​រថភ្លើង​នឹង​ឈប់​រត់​រួច​ស្នើ​ឲ្យ​មាន​អន្តរាគមន៍​របស់​កងកម្លាំង​ប៉ូលិស ។

អ៊ី​តា​លី​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នៅ​អឺរ៉ុប​ជាមួយ​មនុស្ស​ស្លាប់​កើន​ដល់​ជាង​៣៥.០០០​នាក់ និង​អ្នក​ឆ្លង​មាន​ដល់
ជាង​២៤២.០០០​នាក់ ។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ប្រទេស​នោះ​មាន​អ្នក​ឆ្លង​ថ្មី​២៧៥​នាក់ ត្រូវ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៥ កក្កដា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ