ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំខាន់​ៗ​ដែល​អ្នក​គួរ​ដឹង​ពី Premier League ក្រោយ​បញ្ចប់​រដូវ​កាល​២០១៩-២០

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Engliah Premier League បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​សរុប​ចំនួន…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Engliah Premier League បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៦ ខែកក្កដា បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​សរុប​ចំនួន ៣៨​ស​ប្តា​ហ៍​។ ក្នុង​នោះ​មានរឿង​សំខាន់​ៗ​មួយ​ចំនួន ដែល​អ្នក​គួរ​ដឹង​ក្រោយ​បញ្ចប់​លី​គ​។

ក្រុម​ត្រូវ​កាត់​ចោល

ក្រុម​តំបន់ Top4 រួម​មាន Liverpool (​ម្ចាស់​ជើងឯក​), Manchester City, Manchester United និង Cheslea ទទួល​បាន​កៅអី​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ Champions League រដូវ​កាល​ក្រោយ​។ ចំណែកឯ​ក្រុម​ទទួល​បាន​កៅអី​សម្រាប់​ការ​ប្រកួត​ពានរង្វាន់ Europa League គឺ​ក្រុម Leicester City នៅ​លេខ​៥ និង​ក្រុម Tottenham Hotspur ដែល​នៅ​លេខ​៦ ខណៈ​ដែល​ក្រុម​ខ្លាំង Arsenal បាន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​លេខ​៨ ប៉ុន្តែ​ពួក​គេ​នៅ​មាន​ភារៈកិច្ច​សំខាន់​មួយទៀត ក្នុង​ការ​ប្រជែង​ដណ្តើម​ពានរង្វាន់ FA Cup វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Chelsea ។

កីឡាករ Bruyne និង Ederson

ដោយឡែក​ក្រុម​នៅ​តំបន់​ត្រូវ​កាត់​ចោល​មាន Bournemouth, Watford និង Norwich City នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លី​គ​លំដាប់​ទី​២ Championship រដូវ​កាល​ក្រោយ​។ ស្រប​ពេល ៣​ក្រុម​នៅ Championship ដែល​ត្រូវ​ឡើង​មក​ជំនួស​មាន Leeds United និង West Brom ខណៈ​១​ក្រុម​ទៀត ត្រូវ​រង់ចាំ​ការ​ប្រកួត​ជម្រុះ Play-Off រវាង​ក្រុម Brentford, Fulham, Cardiff City និង Swansea City​។

ក្រឡេក​មក​មើល​ពានរង្វាន់​សម្រាប់​កីឡាករ​ប្រចាំ​រដូវ​កាល​នេះ ខ្សែប្រយុទ្ធ Jamie Vardy បាន​ក្លាយជា​ម្ចាស់​ស្បែកជើង​មាស (Golden Boot) ក្រោយ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ ២៣​គ្រាប់​។ ចំណែកឯ​ខ្សែបម្រើ Kevin De Bruyne ឈ្នះ​ពានរង្វាន់​កីឡាករ​នាំ​លេង (Playmaker) ស្រព​ពេល​ដែល​អ្នកចាំទី Ederson ក្លាយជា​ម្ចាស់​ស្រោមដៃ​មាស (Golden Glove)៕

កីឡាករ Jamie Vardy
តារាង​ពិន្ទុសរុប

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ