ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អង្គារសីល​ធំ​ប្រជុំ​លាភ​សំណាង​ឆ្នាំ​ទាំង​៦​ឡើង​យស​ឡើង​ស័ក្តិ​ខ្ពង់ខ្ពស់

3 ឆ្នាំ មុន

កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​អង្គារ ទី​២៨ កក្កដា​ត្រូវ​នឹង​ថ្ងៃសីល​ជា​ថ្ងៃ​ឡើងស័ក​ឡើង​មហាលាភ​សំណាង​៦៦៦៦៦៦​ប្រុស​ស្រី​ឆ្នាំ​ទាំង​៦ ថោះ រោង ខាល មមែ​ច កុរ មាន​លាភ…

កំពូល​ហោរ​ចិន​សែ​ដែល​ល្បី​ឆុត​បំផុត​បាន​អះអាង​ថា នៅ​ក្នុង​ថ្ងៃ​អង្គារ ទី​២៨ កក្កដា​ត្រូវ​នឹង​ថ្ងៃសីល​ជា​ថ្ងៃ​ឡើងស័ក​ឡើង​មហាលាភ​សំណាង​៦៦៦៦៦៦​ប្រុស​ស្រី​ឆ្នាំ​ទាំង​៦ ថោះ រោង ខាល មមែ​ច កុរ មាន​លាភ មានសំណាង សម្បូរ​លុយ​ចាយ​ហូរហៀរ និង​សម្រេច​ជោគជ័យ​ទាំង​ការងារ​តាម​ស្ថាប័ន ការងារ​ជួញដូរ រួម​នឹង​ការងារ​រក​ទទួលទាន​មាសប្រាក់​ចូល​មក​ផ្ទួន​ៗ ។ សូម​លោក​អ្នក​កើត​ឆ្នាំ​ទាំង​៦​បួងសួង​៦៦៦៦៦៦​សុំ​លាភសក្ការៈ​ឥឡូវនេះ ប្រាថ្នា​អ្វី​ក៏​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំ ថោះ ទន្សាយ​ព្រះឥន្ទ្រ លាភ​ធំ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ផ្ទះ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិ​មា ពណ៌​នាំ​សំណាង ពណ៌​ក្រហម និង​សម្រេច​រាល់​ការងារ​ទាំងឡាយ​គួរ​ឱ្យ​មោទនភាព ។ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​រម្យ​នា​គ្រប់​វេលា ។

ឆ្នាំរោង កំពូល​នាគរាជ​មាន​ឫទ្ធិ​អំណាច នៅ​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំ ខាល ស្តេចខ្លា​នាំ​លាភ នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ប្រចាំជីវិត ។ ពណ៌​នាំ​សំណាង ខៀវ ការងារ​ទាំងឡាយ​រីក​ចម្រើ​ន​​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ផ្អែមល្ហែម​រកគ្នា​ប្រសើរ​ណាស់ ។

ឆ្នាំមមែ ពពែ​សេដ្ឋី មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ថ្ងៃសីល​ស្អែក​នេះ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម ទទួល​បាន​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ហូរ​ចូល​មក​ឯង​ៗ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំ ច សុនខ​ធំ​កាន់សីល ទេវតា​ថែរក្សា នៅ​​ថ្ងៃ​អង្គារ​ស្អែក​នេះ​ជា​ថ្ងៃ​នាំ​សិរី​សួស្តី​នាំ​លាភ​សំ​ណាង លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ជិត ។ អ្ន​ក​​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ពេញ​មួយ​ជីវិត ។ ពណ៌​នាំ​សំណាង ទឹកក្រូច ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំ កុរ ជ្រូក​ទេវតា​ថែរក្សា នៅ​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ ហូរហៀរ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ទិស ។ អ្នក​កើត ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់​មាន​បញ្ញា​ច្រើន​មានទ្រព្យ​មហាសាល​កប់​ក្នុង​ជីវិត ។ ពណ៌​នាំ​សំណាង ស ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា​គូ ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ