ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក់ ឋិតរ​ដ្ឋា តារា​ល្បី​ពេល​មុន ជីវិត​បច្ចុប្បន្ន​យ៉ាងណា​ហើយ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​យក់ ឋិ​រ​ដ្ឋា គឺជា​តារាចម្រៀង ម្នាក់​ដែល​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​។ នាង​ត្រូវ​បាន​មហាជន​ចាត់​បញ្ចូល​ជាតា​រា​ដ៏​មាន​ប្រជាប្រិយភាព ក្នុង​ចំណោម​តារាចម្រៀង ល្បី​ៗ​ជា​ច្រើន​នាក់ ។ ទោះជា​យ៉ាងណា​ក្ដី​ប្រមាណ​ជិត​២​ឆ្នាំ​ចុង…

រាជធានី​ភ្នំពេញ​៖ អ្នក​នាង​យក់ ឋិ​រ​ដ្ឋា គឺជា​តារាចម្រៀង ម្នាក់​ដែល​មានឈ្មោះ​បោះ​សំឡេង​ម្នាក់​នៅ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​។ នាង​ត្រូវ​បាន​មហាជន​ចាត់​បញ្ចូល​ជាតា​រា​ដ៏​មាន​ប្រជាប្រិយភាព ក្នុង​ចំណោម​តារាចម្រៀង ល្បី​ៗ​ជា​ច្រើន​នាក់ ។ ទោះជា​យ៉ាងណា​ក្ដី​ប្រមាណ​ជិត​២​ឆ្នាំ​ចុង ក្រោយ​​នេះ យក់ ឋិតរ​ដ្ឋា ស្ថិត​ក្នុង​សភាព​នៅ​នឹង​ថ្កល់ មុខ​មិន​ទៅ​ក្រោយ​មិន​ថយ គឺ​នៅ​មាន​ឈ្មោះ​ជា​តារាចម្រៀង​ម្នាក់​ដែរ តែ​ប្រែ​ស្ងប់ស្ងាត់​មិន​មាន​បទ​ថ្មី​។

យក់ ឋិតរ​ដ្ឋា កំពុង​សម្រាក​ថែទាំ​សុខភាព និង​កូនខ្ចី គឺ​នាង​ទើបតែ​ឆ្លងទន្លេ​កូនស្រី​ទី​២ បន្ទាប់​ពី​កូន​ទី​មួយ​ជា​កូនប្រុស ។ ក្លាយជា​ស្ត្រី​មេផ្ទះ មានកូន​ក្នុង​បន្ទុក រ​ដ្ឋា ហាក់​ថមថយ​ប្រជាប្រិយភាព​ក្នុង​អាជីព​សិល្បៈ បន្តិច​ម្តង​ៗ ។ បើ​ទោះជា​នាង​មាន​ចេតនា បន្ត​ជម្នះ ហើយ មាន​ចម្រៀង​ចេញ​​ផ្សាយ​លួង​ចិត្ត​អ្នក​ស្តាប់​បែប​ណា ក៏​មិន​អាច​បន្ត​គ្រងងារ​ជាតា​រា​លំដាប់​ជួរ​មុខ​ដូច​មុន​បាន​។ ៣​ឆ្នាំ​មកនេះ តាំងពី​នៅ​ផលិតកម្ម​ថោ​ន រ​ដ្ឋា​ប្រែប្រួល​អាជីព​សិល្បៈ​ណាស់ ចម្រៀង​ក៏​មិនសូវ​ទាក់ទាញ​ដូច​១០​ឆ្នាំ​មុន ។

បើ​ទោះជា​ផលិតកម្ម​ថោ​ន រក​វិធី​ឲ្យ​នាង មាន​ភាព​ខ្លាំង​បែប​ណា​ក៏​មិន​អាច​ទប់​ទល់​រលក​ក្រោយ​បាន​។ ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ជា​ច្រើន មានការ​បារម្ភ​ចំពោះ​នាង​បាត់​ប្រជាប្រិយភាព ហើយ​លើក​សំណួរ ស្រ​ដៀង​ៗ​គ្នា​ថា បើរ​ដ្ឋា​តារា​សំឡេង​ស្អក​រូប​នេះ​ទ្រាំ​បន្តិចទៀត នៅ​ជាមួយ​ផលិតកម្ម​ហង្ស​មាស​នោះ នាង​ប្រហែល​លូតលាស់​ជាង​នេះ ។ ជា​ពិសេស លំដាប់​នាង អាច​ហង្ស​មាស​នៅ បន្ត​ត្រួសត្រាយ រក​ចំណុច ឬ​តំណែង​ណាមួយ​ឲ្យ​សម ជាតា​រា​មាន​មហាជន​ស្គាល់​ច្រើន ។

ទោះជា​យ៉ា​ណា​ក្ដី អ្នកខ្លះ​ថា​ទោះជា​នៅ​ផលិតកម្ម​ហង្ស​មាស​ក៏​ពិបាក​ស្ទួយ​កេរ្តិ៍ឈ្មោះ​ដែរ ជាក់ស្ដែង​តារា​ល្បី​នៅ​ទីនោះ​ស្រាប់​គង់​ចាកចេញ ដូច​ជា​ឈិ​ត សុជាតា ជាដើម ។

ចំណែក​លោក​ឃុំ ប៉ុណ្ណា​ដែ​ត ជា​ស្វាមី​វិញ នៅ​តែ​តាម​ចិត្ត​ប្រ​ព​ន្ឋ ក្នុង​ការ​តស៊ូ ប្រឡូក​សិល្បៈ ដោយសារ​តែ​យល់​ថា ឈ្មោះ និង​កិត្តិយស បាន​គេ​ស្គាល់​ដោយសារ តែ​សិល្បៈ នេះឯង​។
យក់ ឋិតរ​ដ្ឋា ក្រៅពី​អាជីព​ចម្រៀង​ដែល​មិនសូវ​លូតលាស់​នា ពេល​នេះ នាង​បាន​ងាក​មក​លក់​ផលិតផល​អន​ឡាញ ដែល​កំពុង​តែ​មានការ​គាំទ្រ​ច្រើន​ដែរ ។

យក់ ឋិតរ​ដ្ឋា កាលពី​នៅ​ក្មេង​គឺជា​ដៃគូ​ចម្រៀង​ជាមួយ​ស្វាមី ។ ពួក​គេ​មានការ​ងារ​ច្រើន រួម​ទាំង​បាន​ឱកាស​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​ទៀត​ផង ។ តែ​ពេល​នេះ​មិន​ដូច​ពេល​មុន​ទេ​ខណៈរ​ដ្ឋា ស្ងប់ស្ងាត់ អ្នក​ស្រករ​ក្រោយ​កំពុង​លូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ