ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​បច្ចុប្បន្នភាព​អ្នក​ប្រដាល់​ស្រី​4​រូប ​ដែល​ធ្លាប់​អង្រួន​សង្វៀន​កន្លង​មក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​តាម​បណ្តា​ក្លិប​ប្រដាល់ គេ​ឃើញ​វត្ត​មាន​កីឡាការិនី​ក្មេង​ៗ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​គួរ​ឱ្យ​សរសើរ​បើ​ទោះជា​សង្វៀន​ប្រដាល់​នារី​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ហាក់​បិទ​ទាំងស្រុង​មិន​ឱ្យ​កីឡាការិនី​ឡើង​ប្រកួត​ក្ដី ។ យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​មើលឃើញ​ថា កីឡាការិនី​ថ្មី​ៗ​ទាំង​នោះ នៅ​មិន​ទាន់​អាច​ប្រៀបផ្ទឹម​ជាមួយ​កីឡា​ការិនី​ជើង​ចាស់​៤​រូប​ដែល​បាន​ឈរជើង​ល្បី​ល្បាញ​ជា​យូរ​មក​ហើយ​នោះ​ទេ នៅ​ពេល​ពួក​គាត់​នៅ​តែ​ទទួល​ប្រកួត…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ នៅ​តាម​បណ្តា​ក្លិប​ប្រដាល់ គេ​ឃើញ​វត្ត​មាន​កីឡាការិនី​ក្មេង​ៗ​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​គួរ​ឱ្យ​សរសើរ​បើ​ទោះជា​សង្វៀន​ប្រដាល់​នារី​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ហាក់​បិទ​ទាំងស្រុង​មិន​ឱ្យ​កីឡាការិនី​ឡើង​ប្រកួត​ក្ដី ។ យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​មើលឃើញ​ថា កីឡាការិនី​ថ្មី​ៗ​ទាំង​នោះ នៅ​មិន​ទាន់​អាច​ប្រៀបផ្ទឹម​ជាមួយ​កីឡា​ការិនី​ជើង​ចាស់​៤​រូប​ដែល​បាន​ឈរជើង​ល្បី​ល្បាញ​ជា​យូរ​មក​ហើយ​នោះ​ទេ នៅ​ពេល​ពួក​គាត់​នៅ​តែ​ទទួល​ប្រកួត និង​បន្ត​ធ្វើ​ជា
កីឡាការិនី​ក្នុង​ក្រុម​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល​នារី ។ តើ​កីឡាការិនី​ជើង​ចាស់​ទាំង​៤​រូប​ដែល​ធ្លាប់​អង្រួន​សង្វៀន​ប្រដាល់​នា​ពេល​កន្លង​មក​នោះ​ជា​នរណា? មាន​បច្ចុប្បន្នភាព​បែប​​ណា?

អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​ប្រដាល់​សាកល ដែល​មានឱកាស​ស្នង​ប្រដាល់​ពី​ឪពុក ដោយសារ​តែ​ទេព​កោសល្យ និង​ក្ដី​ស្រលាញ់ ។ នាង​ធ្លាប់​បង្ហាញមុខ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​លើក​មក​ហើយ ដោយ​មិន​រាប់​បញ្ចូល​ការ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នោះ​ផង ។

ប្រទេស​ដែល​នាង​ធ្លាប់​ទៅ​ប្រកួត​រួម​មាន ចិន ថៃ ភូមា វៀតណាម និង​មាន​សមត្ថភាព​ក្នុង​ការ​បង្វឹក​ផ្នែក​ប្រដាល់​គុន​ខ្មែរ និង​ល្បុក្កតោ​ផង​ដែរ ។ លោក អេ ភូ​ថង ក៏​ឯកភាព​ផង​ដែរ​ឱ្យ​នាង​ឃ្លាតឆ្ងាយ​ពី​ការ​ប្រដាល់ ខណៈ​ដែល​លោក​ប្រាប់​ថា បើ​ទោះ​មិន​ឈប់​ទាំងស្រុង ក៏​មិន​អាច
ទទួល​ប្រកួត​ញឹកញាប់​នោះ​ដែរ ។ អេ យ៉ា​នុ​ត គឺជា​កីឡាការិនី​វ័យ​១៩​ឆ្នាំ ទម្ងន់​៥៤​គីឡូក្រាម កម្ពស់​១,៦៥​ម៉ែត្រ និង​ជា​សិស្ស​រៀន​នៅ​វិទ្យា​ល័យ​បាក់​ទូក​សព្វថ្ងៃ ។ នាង​អាច​នឹង​គិតគូរ​មង្គល​ការ​នៅ​ក្រោយ​បាក់​ឌុ​ប ដែល​អាច​រង្វង់​ឆ្នាំ​២០២២ ឬ​មុន​ក្រោយ​នោះ ដោយ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ​ទេ ។

អេ យ៉ា​នុ​ត បាន​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ លៀប ប៉​ហេង កាលពី​ថ្ងៃ​ទី​៩ កក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​បាន​ចំណាយពេល​ស្វែង​យល់ចិត្ត​គ្នា​ជា​យូរ​មក​ហើយ​ជាមួយ​គូ​ដណ្ដឹង​ដោយ​មាន​ឪពុក​ម្ដាយ​ទាំង​សងខាង​ទទួល​ដឹង​ឮ ។ គូ​ដណ្ដឹង​របស់​នាង​ត្រូវ​បាន​គេ​អះអាង​ថា គឺជា​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​មហាផ្ទៃ តែ​មិន​ទាន់​ដឹង​ថា​មាន​តួនាទី​ជា​អ្វី​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​មានការ​បង្ហើប​ថា គឺជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​ដែរ​នៅ​ក្នុង​ជួរ​មន្ត្រីរាជ​ការ ។

អ្នក​ទាំង​ពីរ​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​បណ្ដើរគ្នា និង​ស្រលាញ់​ពេញចិត្ត​គ្នា​ជា​យូរ​មក​ហើយ តែ​មក​ពី​មិនសូវ​មានការ​ចាប់អារម្មណ៍ ទើប​ម្នាក់​ៗ​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល អេ យ៉ា​នុ​ត បង្ហាញមុខ​គូ​ដណ្ដឹង​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ ។ ពិធី​នេះ​ក៏​បង្ហាញ​ថា កីឡាការិនី​រូប​នេះ​រក​ឃើញ​គូ​អនាគត​ខុស​ពី​ការ​បារម្ភ​របស់​អ្នកគាំទ្រ ដែល​ថា កីឡាការិនី​ប្រដាល់​នឹង​ពិបាក​រក​គូស្នេហ៍ ដោយ​សារ​តែ​បុរស​ៗ​មិនសូវ​ចង់បាន​នារី​ៗ​ពូកែ​ក្បាច់គុន និង​វាយតប់​មក​ធ្វើ​ជា​ភរិយា​នោះ ។ គួរ​បញ្ជាក់​ថា អេ យ៉ា​នុ​ត នៅ​តែ​ជា​កីឡាការិនី​ជម្រើសជាតិ ដោយ​នាង​ត្រួ​វ​បាន​បញ្ជូន​តំណាង​ប្រទេស​ជា​រឿយ​ៗ បើ​ទោះ​មិន​ទាន់​បាន​មេដាយមាស​ពី​អន្តរជាតិ​នៅឡើយ​។

វី ស្រី​ខួច មក​ទល់​ពេល​នេះ នាង​ក៏​ជា​កីឡាការិនី​ជម្រើសជាតិ​មួយ​រូប​ផង​ដែរ ដោយ​នាង​នៅ​តែ​បង្ហាញ​ឆន្ទៈ​ចង់​ប្រកួត​តំណាង​ប្រទេស​មិន​បោះបង់​ឡើយ ។ នាង​មិនមែន​លំបាក​ក្នុង​ជីវភាព​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​នាង​រៀប​ការ ហើយ​បង្កើត​បានកូន​ប្រុស​មួយ​ទុកជា​ចំណងដៃ​។

នាង និង​ស្វាមី​ត្រូវ​គេ​ឃើញ​បង្ហោះ​ពី​ភាព​ផ្អែម​ល្ហែម និង​ពី​ជីវភាព​សប្បាយ​រីករាយ​ដោយ​មិនមែន​បង្ហាញ​ពី​កង្វះខាត​នៅ​ក្នុង​ជីវភាព​ដូច​អំឡុង​ពេល​នៅ​លីវ​នោះ​ផង ។ អ្នក​នាង វី ស្រី​ខួច ត្រូវ​គេ​ឃើញ​តែងខ្លួន​ស្អាត​ៗ​ខុស​ពី​ពេល​ឡើង​ប្រកួត ។ អ្នក​នាង​ថា ទោះជា​អ្នក​នាង​មាន​ប្ដី មានកូន តែ​អ្នក​នាង​មិន​បោះបង់​ការ​ប្រដាល់​នោះ​ទេ ពោល​គឺ​នឹង​នៅ​តែ​ប្រឹង​ហ្វឹកហាត់ និង ប្រឹង​ប្រកួត​ក្នុង​នាម​ជា​កីឡាការិនី​រហូត​ទាល់តែ​សមត្ថភាព​ប្រកួត​លែង​កើត ។ យ៉ាងណាមិញ​នាង​ថា ខ្លួន​ក៏​មិន​អាច​ទទួល​ប្រកួត​ក្រៅប្រទេស​ញឹក​ពេក​ផង​ដែរ ជា​ពិសេស​ការ​ប្រកួត​ប្រដាល់​ដាក់​ទ្រុង ដោយសារ​តែ​នាង​ក៏​មិន​ចង់​ចំណាយពេល​ហ្វឹកហាត់​ច្រើន ហើយ​គ្មាន​ពេល​មើល​កូន​។

កីឡាការិនី វី ស្រី​ឆាយ ក៏​មាន​ស្វាមី និង​មានកូន​ប្រុស​មួយ​ផង​ដែរ ដោយ​អ្នក​នាង​នៅ​តែ​សកម្ម​ក្នុង​ការ​ទទួល​ប្រកួត មិន​ថា​ឡើង​ប្រកួត​សាកល​តំណាង​ជាតិ និង​ប្រដាល់​ដាក់​ទ្រុង​នោះ​ទេ ដោយ​ក្នុង​ពេល​ខ្លះ គេ​មិនដឹង​ថា​អ្នក​នាង​មាន​ស្វាមី និង​មានកូន​មួយ​ក្នុង​បន្ទុក​នោះ​ផង ។ អ្នក​នាង​តែងតែ​បង្ហោះ​ពី​ស្វាមី និង កូនប្រុស និង​អះអាង​ថា ស្វាមី​របស់​អ្នក​នាង ក្រៅពី​មិន​ហាមឃាត់​ឱ្យ​ឈប់​ប្រដាល់ គឺ​បាន​ទាំង​ជំរុញ​នៅ​ក្នុង​វិស័យ​នេះ​ផង ទើប​អ្នក​នាង​សប្បាយចិត្ត​ក្នុង​ការ​ចេញ​ប្រកួត​គ្រប់​លើក​។

នូវ ស្រី​ពៅ កីឡាការិនី​វ័យក្មេង​ដែល​ល្បី​ក្នុង​ពិភព​ប្រដាល់​សាកល និង​ប្រដាល់​ដាក់​ទ្រុង​រូប​នេះ មិន​ទាន់​រំលេច​ឱ្យ​ដឹង​ថា នាង​មាន​ស្វាមី និង​មានកូន​ដូច​គ្នា​នឹង​កីឡាការិនី​រួម​ជំនាន់ គឺ​វី ស្រី​ខួច និង វី ស្រី​ឆាយ​នោះ​ទេ តែ​នាង​ចូល​ចិត្ត​Share ពី​វី​ដេ​អូ​កូន​ក្មេង ហើយ​ប្រើ​ពាក្យ​កូន​ម្ដាយ ។ នាង​ក៏​អះអាង​ដូច​គ្នា​ថា នឹង​មិន​បោះបង់​ការ​ប្រដាល់​នោះ​ដែរ ដោយ​តែង​ចែកពេល​វេលា​ទទួល​ប្រកួត​ក្រៅប្រទេស​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដាក់​ទ្រុង​ជា​រឿយ​ៗ នៅ​មុន​ពេល​កូ​វី​ដ​-១៩​ផ្ទុះ​ឡើង ។

នាង​ធ្លាប់​បង្ហើប​ថា វិស័យ​ប្រដាល់​គឺជា​អាយុជីវិត ហើយ​បើ​មាន​ស្វាមី គឺ​ទាល់តែ​គាំទ្រ​នាង​ឱ្យ​ពេញទំហឹង​នោះ​ដែរ ទើប​នាង និង ស្វាមី​អាច​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​បាន ។ នាង​ថា​សប្បាយចិត្ត និង​មាន​ភាព​កក់ក្ដៅ ស្រប​ពេល​អាជីព​ប្រដាល់​ក៏​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ