ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ចូលដេកក្នុងសណ្ឋាគារ បាត់​​ឡាន​ លុះ​១​យប់​​ឃើញ​តាម​ប្រព័ន្ធ​GPS

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ជួល​រថយន្ត​​មួយគ្រឿង​ម៉ាក​ព្រូស​ពី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​យក​ទៅ​ជិះ​ធ្វើការ​ងារ​រក​ស៊ី​ បន្ទាប់​មក​គាត់​បាន​បើករថយន្ត​នេះ​យក​ទៅ​ចត​ទុក​នៅ​មុខ​សណ្ឋាគារ​មួយ​កន្លែងនា​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ រួច​ហើយ​បាន​ចូល​ទៅ​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​នៅ​ក្នុង​សណ្ឋាគារ​នោះ ​។ ​ បន្ទាប់​មក​ក៏​ត្រូវ​បាន​ជនសង្ស័យ​​ចូល​ទៅ​លួច​បើក​រថយន្ត​នោះ​យក​ទៅ​បាត់​ស្រមោល ហើយ​គាត់​មិន​បានដឹង​ឡើយ លុះ​ក្រោយ​ភ្ញាក់ពីដេក​វិញ​ទើប​ដឹង​បាត់​រថយន្ត…

​រាជធានី​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ជួល​រថយន្ត​​មួយគ្រឿង​ម៉ាក​ព្រូស​ពី​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​យក​ទៅ​ជិះ​ធ្វើការ​ងារ​រក​ស៊ី​ បន្ទាប់​មក​គាត់​បាន​បើករថយន្ត​នេះ​យក​ទៅ​ចត​ទុក​នៅ​មុខ​សណ្ឋាគារ​មួយ​កន្លែងនា​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ រួច​ហើយ​បាន​ចូល​ទៅ​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​នៅ​ក្នុង​សណ្ឋាគារ​នោះ ​។ ​

បន្ទាប់​មក​ក៏​ត្រូវ​បាន​ជនសង្ស័យ​​ចូល​ទៅ​លួច​បើក​រថយន្ត​នោះ​យក​ទៅ​បាត់​ស្រមោល ហើយ​គាត់​មិន​បានដឹង​ឡើយ លុះ​ក្រោយ​ភ្ញាក់ពីដេក​វិញ​ទើប​ដឹង​បាត់​រថយន្ត ហើយ​បុរស​ជនជាតិ​ចិន​នោះ​ក៏​បាន​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​ឱ្យ​បានដឹង​ ព្រមទាំង​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ផង​ដែរ ​។ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​GPS ដែល​ភ្ជាប់​នៅ​ក្នុង​រថយន្ត​នោះ​ទើប​រក​ឃើញ​មក​វិញ​ប៉ុន្តែ​ជនសង្ស័យ​បាន​ដោះ​ស្លាក​លេខ​រថយន្ត​នោះ​ចោល​បាត់​ទៅ​ហើយ​។

ហេតុការណ៍​​ខាងលើនោះ​បាន​កើតឡើង​កាលពី​វេលា​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ ​ស្ថិត​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​ស្ត្រី​ដែល​ជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា រថយន្ត​​មួយគ្រឿង​ដែល​ត្រូវ​ចោរលួច នោះ​ម៉ាក​ព្រូ​ស ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​2AE-1623 គឺជា​កម្មសិទ្ធិ​របស់​គាត់​ដែល​បាន​ទិញ​តាម​រយៈ​ការ​បង់​រំលស់​ពី​ក្រុមហ៊ុន​ ក្នុង​១​ខែ​ជាង​២០០​ដុល្លារ ។ ​បន្ទាប់​មក​គាត់​បាន​ជួល​ទៅ​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​Long Yueshan អាយុ​៥៧​ឆ្នាំ មុខរបរ​ជា​ជាង​ជួសជុល​ម៉ា​ស៊ី​ន​ និង​គ្រឿងចក្រ​ក្នុង​១​ខែ​៤០០​ដុល្លារ​ដើម្បី​យក​ប្រាក់​ចំណេញ ​។ ​ស្រាប់តែ​ពេល​នេះ​ត្រូវ​បាន​ចោរលួច ប៉ុន្តែ​ដោយសារ​តែ​នៅ​ក្នុង​រថយន្ត​នេះ​មាន​ភ្ជាប់​ប្រព័ន្ធ​ ​GPS ទើប​អាច​រក​ឃើញ​វិញ​បែប​នេះ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា បុរស​ជនជាតិ​ចិន​ខាងលើ​បាន​បើករថយន្ត​ទៅ​ជួសជុល​ម៉ាស៊ីន​និង​គ្រឿងចក្រ​ឲ្យ​គេ​​នៅ​ម្ដុំ​ស្ពាន​ទី​១៤ ស្ថិត​ក្នុងភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល ​។ ​លុះដល់​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកក្កដា ទើប​បើករថយន្ត​ទៅ​ឈប់​នៅ​សណ្ឋាគារ​មួយកន្លែង​ស្ថិតក្នុងភូមិឃុំកើតហេតុ​ខាងលើ​​វិញ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​ទុក​រថយន្ត​រួចរាល់​ ​បុរសជនជាតិចិន​នោះ​បាន​ចូល​ទៅ​ដេក​នៅ​ក្នុង​សណ្ឋាគារ​នោះ ហើយ​លង់លក់​មិនដឹង​ខ្លួន រហូត​ដល់​ព្រឹក​ឡើង ទើប​ដឹង​ថា​បាត់​រថយន្ត​ ហើ​​យ​ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ជា​ម្ចាស់​រថយន្ត​ឲ្យ​ដឹង​ រួច​ហើយ​ប្ដឹង​សុំ​អន្តរាគមន៍​ពី​​សំណាក់​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

តាម​ប្រភពដដែលបាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​នគរបាល​បាន​ធ្វើការ​ស្រា​ជ្រាវ​តាម​រយៈ​ប្រព័ន្ធ​GPS​ដែល​ភ្ជាប់​នៅ​ក្នុង​រថយន្ត​នោះ ទើប​រក​ឃើញ​រថយន្ត​នោះ​ដែលត្រូវ​​ជនសង្ស័យ​​ដោះ​ស្លាក​លេខ​ចោល​និង​គ្រប​ទុក​នៅ​ក្នុង​បុរី​​មួយកន្លែង ​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ​ប៉ុន្តែ​​រក​ជនសង្ស័យ​អត់​ឃើញ មិនដឹង​ថា​គេចខ្លួន​ទៅដល់​​ទីណា​​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ