ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​​ស្រាវ​ជ្រាវ​រក​ចាប់​ជន​សាហា.វ​រូប​​នេះ​​​ដែលកំពុងគេចខ្លួន​​!

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្មករ​ក្រុមហ៊ុន​ហ័​ង​អាន់​យ៉ា​ឡាយ បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​ចម្ការ​ចេក ស្ថិត​ក្នុង​ស្ថានភាព​រង​របួស​ពេញ​មុខ ដោយ​ដងខ្លួន​មាន​ស្នាម​មុខកាំបិត​និង​ដំបង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​អំពើ​ឃាតកម្ម ។ការ​ប្រទះ​ឃើញ​សព​នេះ គឺ​កាលពី​វេលា​ម៉ោងប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា…

ខេត្តរតនគិរី ៖ កម្មករ​ក្រុមហ៊ុន​ហ័​ង​អាន់​យ៉ា​ឡាយ បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​ចម្ការ​ចេក ស្ថិត​ក្នុង​ស្ថានភាព​រង​របួស​ពេញ​មុខ ដោយ​ដងខ្លួន​មាន​ស្នាម​មុខកាំបិត​និង​ដំបង​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា ជា​អំពើ​ឃាតកម្ម ។ការ​ប្រទះ​ឃើញ​សព​នេះ គឺ​កាលពី​វេលា​ម៉ោងប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០នៅ​ចំណុច​ការដ្ឋាន​ទី​ពីរ​ក្នុង​ក្រុមហ៊ុន​ហ័​ង​អាន់​យ៉ាឡាយ ស្ថិត​ក្នុង​ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពីទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ជំនាញ​ខេត្តកម្លាំង​អធិការដ្ឋាន​ស្រុក​កូន​មុំ និង​កម្លាំង​នគរបាលប៉ុស្ដិ៍​ឃុំ​សិរី​មង្គល បាន​ទៅ​ដល់​កន្លែង​ប្រទះ​ឃើញ​សព​ភ្លាម​ៗ​ដែរ ។ បើ​តាម​ការ​ពិនិត្យ​សព​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​អំពើ​ឃាតកម្ម​ដោយ​វាយ​នឹង​ដំបង កាំបិត ហើយ​មាន​ស្លាកស្នាម​អា​រក និង​វះ​មុខជា​ច្រើន​កន្លែង​ទៀត​ផង ។

តាម​ការ​ស្រាវជ្រាវ និង​សាកសួរ​ជុំវិញ​រឿងហេតុ ក៏​បាន​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ហើយបានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ជន​រង​គ្រោះ​ឈ្មោះ គឹ​ម សា​រឿ​ន ហៅ​តុង អាយុ​២៦​ឆ្នាំ មានស្រុកកំណើត​នៅ​ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម បាន​មក​ផឹក​សុ​ី​ជាមួយ​ជន​ឈ្មោះ បាក់ ណា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​កំពត ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ។ ក្រោយ​ពី​ផឹក​សុ​ី​រួច នៅ​ម៉ោង​ប្រហែល​១០​យប់ បាន​បបួល​គ្នា​ទៅ​រក​ឆ្លុះ​កង្កែប ហើយ​ក៏​បាន​បាត់​តាំងពី​ពេល​នោះ​រហូត​មក ។

លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី២៤ ខែកក្កដា ទើប​ទទួល​បាន​ព័ត៌មាន​ថា មានកម្មករ​បាន​ប្រទះ​ឃើញ​សព ។ ក្រោយ​ពី​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ហើយ​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យរួចរាល់ ក៏​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកឯ​ជនសង្ស័យ​ឈ្មោះ បាក់ ណា​ន ទើបតែ​មក​ធ្វើ​កម្មករ​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​ជន​រង​គ្រោះ​ដែរ ដែល​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ចំពោះភស្ដុតាង​ដែល​បន្សល់​ទុក​នៅ​កន្លែង​ប្រទះ​ឃើញ​សព​មាន ស្បែកជើង​២​គូ កាំបិត​តូច​ចុង​ស្រួច​មួយ ដំបង​ឈើ​២​កំណាត់​មាន​ប្រឡាក់​ឈាម​ជាប់​នៅ​តិច​ៗ ។ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ