ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ជីវិត​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​របស់​នាយក​ប្រតិបត្តិ Twitter

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter ដ៏​ធំ មានជីវិត​ដ៏​ចម្លែក និង​អាជីព​ដែល​ឡើង​ចុះ​មិន​អាច​ស្មាន​ទុក​បាន​ក្នុង​វិស័យ​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក…

លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter ដ៏​ធំ មានជីវិត​ដ៏​ចម្លែក និង​អាជីព​ដែល​ឡើង​ចុះ​មិន​អាច​ស្មាន​ទុក​បាន​ក្នុង​វិស័យ​បច្ចេកវិទ្យា​សហរដ្ឋអាមេរិក ។ បន្ទាប់​ពី​ចូលរួម​បង្កើត​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០០៦ លោក​ត្រូវ​បាន​ដក​ចេញពី​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ក្នុង​កំឡុង​ពេល ២​ឆ្នាំ​ក្រោយមក ។

ប៉ុន្តែ​លោក​បាន​ត្រលប់​មក​កាន់​ក្រុមហ៊ុន​វិញ​ក្នុង​ឆ្នាំ ២០១៥ និង​បាន​ដឹកនាំ​ក្រុមហ៊ុន​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​សង្គម​ដូច​ជា Twitter បាន​ជួប​ប្រទះ និង​ព្រមទាំង​ត្រូវ​បាន​កោះហៅ​ដោយ​សភាជាតិ​អា​មេ​រិ​ក​ទៀត​ផង ។

នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា​កន្លង​មកនេះ Hacker បាន​ហេ​ក​ចូល​គណនី​អ្នក​ប្រើប្រាស់​ចំនួន ១៣០ ដែល​ក្នុង​នោះ​រួម​មាន​គណនី​របស់​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) និង​ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ជាដើម ។ ការ​ហេ​ក​នេះ​បាន​បង្ហាញ​ពី​ហានិភ័យ​ធំ​មួយ​របស់ Twitter ដែល​បង្ក​ឲ្យ​តំណាងរាស្ត្រ​អា​មេ​រិ​ក​ហោះ​ហៅ​លោក​សា​ជា​ថ្មី ។

លោក ដរ​ស៊ី មិន​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​របស់​លោក​ទេ ប្រៀប​ដូច​មហាសេដ្ឋី​ជា​ច្រើន​ទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែរ ។ លោក​ជួប​ជាមួយ​សហ​ស្ថាបនិក​ដទៃ​ទៀត​ខណៈ​ដែល​លោក​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន Odeo ដែល​បាន​ប្រកាស​ក្ស័យ​ធុន​ក្នុង​ឆ្នាំ ២០០៦ ។

ពេល​ដែល Twitter ត្រូវ​បាន​ដាក់​លើ​ទីផ្សារ​ភាគហ៊ុន​ក្នុង​ឆ្នាំ ២០១៣ លោក​ដរ​ស៊ី​បាន​ក្លាយជា​មហាសេដ្ឋី ។ ក្នុង​ខែ​មិ​នានា​ឆ្នាំ​នេះ Forbes បាន​សន្មត់​ថា​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៥.១​ប៊ី​លាន​ដុល្លារ ។ប៉ុន្តែ​លោក​ទទួល​បាន​ប្រាក់បៀវត្ស​ន៍​តែ ១.៤០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ​ពី​តំណែង​ជានា​យក​ប្រតិបត្តិ​របស់ Twitter ។

លោក​មាន​ទម្លាប់​ទទួលទាន​អាហារ​ចម្លែក​មួយ ។ លោក​ទទួលទាន​អាហារ​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​លោក​ទទួលទាន​អាហារ​ច្រើន​នៅ​ចុង​ស​ប្តា​ហ៍​វិញ ។ ទម្លាប់​នេះ​បាន​នាំ​ឲ្យ​មានកា​រិះគន់​ជា​ច្រើន​ដែរ ។

នៅ​ចុងឆ្នាំ ២០១៩ លោក​បាន​ប្រាប់​ថា លោក​នឹង​ប្តូរ​ទៅ​រស់នៅ​អា​ហ្វ្រិ​ច​យ៉ាងតិច​ណាស់​ក៏ ៣​ខែ​ដែរ​សម្រាប់​ឆ្នាំ ២០២០ ដោយ​បាន​និយាយ​ថា អាហ្វ្រិក​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ