ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចទិញ​ភេសជ្ជៈ​! ហៅនាងជិះទៅ​យក​លុយនៅផ្ទះ​​ លុះផ្លូវស្ងាត់ទម្លាក់ចុះផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​កាន់​ផ្ទះ​លក់ដូរ​មួយ​កន្លែង ​ហើយ​បាន​ជួប​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​កំពុង​លក់ដូរ​តែ​ម្នាក់ឯង ​ខណៈ​​ឪពុក​ម្ដាយ​និង​ជីដូន​ជាប់រវល់​ទៅ​ផ្សារ ​ពេល​នោះស្ត្រីជា​​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ប្រមូល​ទិញ​ភេសជ្ជៈ​ទាំងអស់​ដែល​ដាក់​​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក​ធំ​​មួយ​ ហើយ​ឆ្លៀតពេល​ក្មេង​ស្រី​ជាប់រវល់​រៀបចំ​ភេសជ្ជៈ​ឲ្យ ស្រាប់តែ​ស្ត្រីជា​ជនសង្ស័យនោះ​​បន្លំ​លួច​យក​លុយ​ជាង​១០​ម៉ឺន​រៀល​។​បន្ទាប់​មក​បាន​យក​ភេសជ្ជៈ​ដាក់​លើ​ម៉ូតូ​ ព្រមទាំង​ហៅ​ក្មេង​ស្រីជា​​អ្នកលក់ម្នាក់​​នោះ​​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ ដោយ​ប្រាប់​​ក្មេងស្រី​ថា…

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​កាន់​ផ្ទះ​លក់ដូរ​មួយ​កន្លែង ​ហើយ​បាន​ជួប​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​កំពុង​លក់ដូរ​តែ​ម្នាក់ឯង ​ខណៈ​​ឪពុក​ម្ដាយ​និង​ជីដូន​ជាប់រវល់​ទៅ​ផ្សារ ​ពេល​នោះស្ត្រីជា​​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ប្រមូល​ទិញ​ភេសជ្ជៈ​ទាំងអស់​ដែល​ដាក់​​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក​ធំ​​មួយ​ ហើយ​ឆ្លៀតពេល​ក្មេង​ស្រី​ជាប់រវល់​រៀបចំ​ភេសជ្ជៈ​ឲ្យ ស្រាប់តែ​ស្ត្រីជា​ជនសង្ស័យនោះ​​បន្លំ​លួច​យក​លុយ​ជាង​១០​ម៉ឺន​រៀល​។​បន្ទាប់​មក​បាន​យក​ភេសជ្ជៈ​ដាក់​លើ​ម៉ូតូ​ ព្រមទាំង​ហៅ​ក្មេង​ស្រីជា​​អ្នកលក់ម្នាក់​​នោះ​​ឲ្យ​ជិះ​ម៉ូតូ​ជាមួយ​ ដោយ​ប្រាប់​​ក្មេងស្រី​ថា ​ទៅ​យក​លុយ​នៅផ្ទះ​របស់​ខ្លួន ពេល​នោះ​នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ លុះដល់​ពាក់កណ្ដាល​ផ្លូវ​ជា​កន្លែង​ស្ងាត់​ ក៏​ទម្លាក់​ក្មេង​ស្រី​នោះ​ចុះ ​រួច​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លក់ដូរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្សី​មុខ​សាលាសង្កាត់​កា​កាប​ទី​១ ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

ក្មេង​ស្រី​រង​គ្រោះ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថានាង​ឈ្មោះ​អ្វី​នោះ​ទេ ដោយបាន​បាត់​បង់លុយ​ជាង​១០​ម៉ឺន​រៀល រួម​នឹង​ភេសជ្ជៈ​១​ធុង​ទឹកកក​ធំ ចំណែក​ស្ត្រី​​ជា​ជនសង្ស័យម្នាក់នោះក៏មិនស្គាល់អត្ត​សញ្ញាណដែរ បាន​​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ ធូ​ដេ​ ព​ណ៍​ក្រហម​​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ ស្ត្រី​​ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​​មួយគ្រឿង​​ទៅ​កាន់​ផ្ទះ​កើតហេតុ​​ខាងលើ ហើយ​ក៏​បាន​ជួប​នឹង​ក្មេង​ស្រី​រង​គ្រោះ​កំពុង​នៅ​លក់ដូ​ម្នាក់ឯង ដោយ​ឪពុក​ម្ដាយ ​និង​ជីដូន​មិន​នៅ​ ជាប់រវល់​ទៅ​ទិញ​អី​វាន់​នៅ​ផ្សារ​។ ​ខណៈនោះស្ត្រីជា​ជនសង្ស័យ​ក៏​បាន​ប្រើ​ល្បិច​ប្រមូល​ទិញ​ភេសជ្ជៈ​គ្រឿង​កំប៉ុង​ទាំងអស់​នៅ​ក្នុង​ធុង​ទឹក​ក ហើយ​ក្មេ​រង​ស្រី​រង​គ្រោះ​ក៏​បាន​រៀបចំ​ច្រក​គ្រឿង​កំប៉ុង​ឲ្យ ចំណែកស្ត្រីជា​​ជន​​សង្ស័យ​ពេល​ឃើញ​ក្មេង​ស្រី​នោះ​រវល់​ក៏​បាន​បន្លំ​លួច​យក​លុយ​អស់​ចំនួន​ជាង​១០​ម៉ឺន​រៀល​។​

តាម​​ប្រភពព័ត៌មានបានបន្ត​ថា បន្ទាប់​មក​ស្ត្រីជាជនសង្ស័យ​ក៏​បាន​លើកយក​ភេសជ្ជៈ​ដាក់​លើ​ម៉ូតូ និង​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ខ្លួន ​ដោយ​ប្រាប់​ថា​ទៅ​យក​លុយ​នៅផ្ទះ​របស់​ខ្លួន ពេល​នោះ​ក្មេង​ស្រី​បាន​ឡើង​ជិះ​ទៅ​ជាមួយ លុះ​ពេល​ទៅ​ដល់​ពាក់កណ្ដាល​ផ្លូវ​ក្បែរ​អាង​ទឹក ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​១ សង្កាត់​កា​កាប​ទី​១ ក៏​ទម្លាក់​ក្មេង​ស្រី​រង​គ្រោះ​ចុះ​រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

តាម​ប្រភព​​ព័ត៌មាន​​បាន​បន្ត​ទៀត​ថា ចំណែកឪពុក​ម្ដាយ​និង​ជីដូន ក្រោយពេល​​ត្រឡប់​មកពីផ្សារ​ដល់​ផ្ទះ​វិញ​ មិនឃើញនាងក៏​មានការ​ភ្ញាក់​ផ្អើល ​និង​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​តាម​រក ​ក្រោយមក​ក៏​បាន​ប្រទះ​ឃើញ​នាង​កំពុង​ឈរ​យំ​ស្ថិត​នៅ​ក្បែរ​អាង​ទឹក ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​១ ទើប​នាំ​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ​រួច​សួរនាំ ទើប​ដឹង​ថា​មាន​រឿង​ហេតុ​ខាងលើ​កើតឡើង ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ