ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​បេក្ខជន​ធ្វើ​ឱ្យ​កក្រើក​ការ​ប្រឡង​​ចម្រៀង​នៅ​កុមារ ពេល​ធំ​ឡើង​យ៉ាង​ណាទៅ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ធ្លាប់​ទទួលស្គាល់ និង​អោយ​តម្លៃ​បេក្ខជន​ធ្លាប់​ប្រឡង​ចម្រៀង កាល​នៅ​កុមារភាព ពិតជា​មាន​ទេព​កោសល្យ​។ រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​បាន​ធំធាត់​ប្រសើរ​បន្តិច​ហើយ នៅ​ក្នុង​ដំណើរ​វាយលុក​សិល្បៈ​។ បណ្តា​បេក្ខជន​ដ៏​លេចធ្លោ…

រាជធានី​ភ្នំពេញ ៖ លោក​អ្នក​ធ្លាប់​ទទួលស្គាល់ និង​អោយ​តម្លៃ​បេក្ខជន​ធ្លាប់​ប្រឡង​ចម្រៀង កាល​នៅ​កុមារភាព ពិតជា​មាន​ទេព​កោសល្យ​។ រហូត​មក​ទល់​ពេល​នេះ ពួក​គាត់​បាន​ធំធាត់​ប្រសើរ​បន្តិច​ហើយ នៅ​ក្នុង​ដំណើរ​វាយលុក​សិល្បៈ​។

អតីត​បេក្ខ​ជន អ៊ុ​ក សុ​វ​ណ្ណា​រី

បណ្តា​បេក្ខជន​ដ៏​លេចធ្លោ ទាំងនោះ​កំពុង​តែ​ស្រូប​ទាញ​ដោយ​ប្រជាប្រិយភាព​គាប់ប្រសើរ និង​ប្រែ​មុខមាត់ គួរ​អោយ​គយគន់​។ ជា​ពិសេស​បាន​សាង​ជីវភាព​ថ្មី​រកបាន​ប្រាក់​ចំណូល​គួរ​អោយ​សរសើរ​ជួយ​ដល់​ក្រុម​គ្រួសារ​។

អតីត​បេក្ខជន កាលពី​នៅ​វ័យ​កុមារ​ទាំងនោះ​ហើយ ឈ្មោះ​អោយ​មហាជន​ស្គាល់​រួម​មាន ៖ អតីត​ម្ចាស់​ពាន ពេជ្រ ថៃ​, ឡុ​ង លីង​គ័ង​, ទេព ពិសិដ្ឋ​, សុខ សុជាតា​, រ៉​ន ចាន់​ឌី​ន​, អ៊ុ​ក សុ​វ​ណ្ណា​រី និង​ម៉ី​ហៀ​ង ជាដើម​។ វត្តមាន​ពន្លក​សិល្បៈ​ថ្មី​នេះ កំពុង​តែ​អង្រួន​ពិភព​សិល្បៈ​យ៉ាង​គគ្រឹក​គ​គ្រែង​ក្រោម​​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​យ៉ាង​ជោកជាំ​ទៀត​ផង​។ ម្នាក់​ៗ​កំពុង​តែ មានការ​ងារ​ដើរ​សម្តែង​តាម​ឆាក តន្ត្រី​នានា នៅ​លើ​កញ្ចក់​ទូរទស្សន៍ មួយ​ចំនួន​នា​ចុង​ស​ប្តា​ហ៍​។

បើ​ពិនិត្យ​ទៅ​លើ​រូបរាង​កាយ​វិញ គឺ​ប្រែប្រួល ខ្លះ​ចង់​ពេញកំលោះ និង​ពេញវ័យ​ក្រមុំ​សឹងតែ​មើល​មិន​ចង់​ស្គាល់ រហូត​ខ្លះ​លាន់មាត់​ថា ធំ​ជាង​មុន​ច្រើន​ណាស់​។ មហាជន ដែល​ស្គាល់​ក្មេង​ៗ​ទាំង​នោះ​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​កម្រិត​អន្តរជាតិ និង​កាន់តែ​មើលឃើញ ប្រសិនបើ​ពួក​គេ​ប្រឹង​ប្រែង​តស៊ូ​ជាមួយ​អាជីព​នេះ​តទៅ​មុខ​ទៀត ប្រាកដ​កាន់តែ​មាន​អនាគត​ទៅ​មុខជា​លំដាប់​។

អតីត​បេក្ខជន ពេជ្រ ថៃ​

លើស​ពី​នេះ​ទៀត​សោត គ្រូបង្វឹក​ដែល​ជ្រើសរើស​ធ្វើ​ជា​កូនក្រុម ពិតជា​មាន​មោទនភាព ដែល​ពន្លក​ដែល​ខិតខំ​បណ្តុះ មាន​អនាគត​ពន្លឺ​ជះ​សម្បូរ​អ្នក​ស្រឡាញ់​តទៅ​ទៀត​។

តារា​ក្មេង​ៗ​ដែល​មាន​សំឡេង​ល្អ​ៗ​ទាំងនោះ ប្រសិនបើ​មានការ​ជម្រុញ​បន្ថែម​ទៀត ពី​ក្រុម​អ្នកនិពន្ធ និង​អ្នកជំនាញ​ៗ​ទៀត​នោះ និង​រុញ​អោយ​កាន់តែ​លូតលាស់​។ នេះ​ជា​បទ​ពិសោធន៍​មួយ សម្រាប់​ប្អូន​ៗ​រលក​ក្រោយ ដែល​ស្រឡាញ់​ការ​សម្តែង​ច្រៀង គួរតែ​ព្យាយាម ហើយ​ក្លាហាន ដើម្បី​ឆក់ និង​ចាប់​ឱកាស​អោយ​បាន​ដូច​រៀមច្បង​។

អតីត​បេក្ខជន រ៉​ន ចាន់​ឌី​ន

ឯ​រៀមច្បង​វិញ ត្រូវ​ព្យាយាម​ធ្វើ​អ្វី​ដែល​ជា​គម្រូ​ល្អ​ៗ​ដល់​សិស្ស​ប្អូន​។ លើស​ពី​នេះ ចេះ​ចែករំលែក​បទ​ពិសោធន៍​អោយ​ប្អូន​ៗ​ក្រោយ​ៗ ក្នុង​ន័យ​លើក​ស្ទួយ​សិល្បៈ​ទាំងអស់​គ្នា ។ មាន​តែ​ទំពាំង​នោះ​ទេ​ដែល​ស្នង​ឬ​ស្សី បើ​ឬ​ស្សី​មិនកើត​នោះ​ក៏​ជា​បញ្ហា​។ បើ​បាន​ល្បីល្បាញ​ហើយ​គួរតែ​ចេះ​ទន់ភ្លន់ គោរព​ពេលវេលា​ការងារ មិន​ឫកពារ ហើយ​អោយ​តម្លៃ​អ្នកគាំទ្រ​តាម​រយៈ​ការ​បង្ហាញ​ស្នាមញញឹម​ទៅ​វិញ​។

អតីត​បេក្ខ​ជន អ៊ុ​ក សុ​វ​ណ្ណា​រី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ