ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​​​3​ក្បាល​​និង​ពស់ថ្លាន់​2ក្បាល លែង​ចូល​​ព្រៃ​ធម្ម​ជាតិ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្វា​ចំនួន​៣​ក្បាល​និង​ពស់ថ្លាន់​១​ក្បាល ត្រូវ​បាន​លោក ថុ​ន ស៊ូ​ខុន អនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថានខេត្ត បាន​យក​ទៅ​លែងឱ្យ​ចូល​ព្រៃ​ធម្ម​ជាតិ ក្នុង​ឧទ្យាន​ជាតិ​វើ​ន​សៃ​សៀម​ប៉ា​ង ។ការ​លែង​សត្វព្រៃ​ទៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ…

ខេត្តរតនគិរី ៖ ស្វា​ចំនួន​៣​ក្បាល​និង​ពស់ថ្លាន់​១​ក្បាល ត្រូវ​បាន​លោក ថុ​ន ស៊ូ​ខុន អនុ
ប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថានខេត្ត បាន​យក​ទៅ​លែងឱ្យ​ចូល​ព្រៃ​ធម្ម​ជាតិ ក្នុង​ឧទ្យាន​ជាតិ​វើ​ន​សៃ​សៀម​ប៉ា​ង ។ការ​លែង​សត្វព្រៃ​ទៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ដោយមានការ​ចូលរួម​ពី​លោក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​វើ​ន​សៃ នគរបាល​ស្រុក និង​លោក​មេឃុំ​វើ​ន​សៃ​ផង​ដែរ ។

លោក ថុ​ន ស៊ូ​ខុន ក៏​បាន​អំពាវនាវ​ដល់បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ កុំ​មានការ​បរបាញ់ ជួញដូរ​ទិញ​លក់​បរិភោគ និង​ចិញ្ចឹម​សត្វព្រៃ​គ្រប់​ប្រភេទ ព្រោះ​ជា​ទ​ង្វើ​ខុសច្បាប់ ។មន្ទីរ​បរិស្ថាន តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ស្តី​ពី​​តំបន់​ការពារធម្មជាតិ​នៅ​តាម​មូលដ្ឋាន ពិសេស​នៅ​តាម​ភូមិ ឃុំ ដែល​ជាប់​នឹង​តំបន់​ការ​ពារ​នោះ​ផង​ដែរ ។

ថ្មី​ៗ​នេះ កម្លាំង​ឧ​ទ្យា​នុ​រក្ស​ក៏​បាន​ធ្វើការ​បង្ក្រាប​ករណី​បរបាញ់​សត្វព្រៃ​ផង​ដែរ និង​បញ្ជូន
សំណុំរឿង​ទៅ​សាលាដំបូង ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ជា​បន្តបន្ទាប់ ។កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា​កន្លង​ទៅ ពស់ថ្លាន់​១​ក្បាល​បាន​លូន​ចូល​ផ្ទះ​អ្នក​ភូមិ​រកស៊ី​មាន់ ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​ចាប់​ប្រគល់​ឱ្យ​មន្ត្រី​បរិស្ថាន​យក​ទៅ​លែង​នៅ​ក្នុង​ឧទ្យាន​ជាតិ ។ការ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​១០​គីឡូក្រាម​នេះ គឺ​នៅផ្ទះ​របស់​លោក កែវ សាង នៅ​ភូមិ​ជ្រី សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ។

ក្រោយ​ពី​ប្រទះ​ឃើញ គាត់​ក៏​ចាប់​យក​ទៅ​ប្រគល់​ឱ្យ​មន្ត្រី​បរិស្ថាន ដើម្បី​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​តាម​រយៈ​លោក ថុ​ន ស៊ូ​ខុនអនុប្រធាន​ការិយាល័យ​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ។ លោក កែវ សាង បានឱ្យ​ដឹង​ថា គាត់​ចាប់បាន​ពស់ថ្លាន់​ចំនួន​២​ក្បាល​ហើយ ដែល​មួយ​ក្បាលមាន​ទម្ងន់​៥​គីឡូក្រាម ប៉ុន្តែ​គាត់​មិន​បាន​ប្រគល់​ឱ្យ
មន្ទីរ​បរិស្ថាន​ទេ គឺ​បាន​យក​ទៅ​លែង​នៅ​បឹង​យក្ស​ឡោម ។

លុះ​លើក​នេះ​គាត់​ចាប់​បាន​ពស់ថ្លាន់​មួយ​ក្បាល​ទៀត​ទម្ងន់​១០​គីឡូក្រាម ក៏​ប្រុង​យក​ទៅ​លែង​នៅ​បឹង​យក្ស​ឡោម​ទៀត​ដែរតែ​ខ្លាច​វា​មក​ស៊ី​មាន់​បន្ត​ទៀត ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​យក​ទៅ​ប្រគល់​ឱ្យ​ដល់​មន្ត្រី​ឧទ្យាន​ជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​យក​ទៅ​លែង​នៅ​ព្រៃ​ឧទ្យាន​ជាតិ ។

លោក កែវ សាង ជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្តរតនគិរី មិន​ដែល​ប៉ះពាល់​សត្វព្រៃ​ឬ​សត្វ​ណា​ដែល​ច្បាប់​ហាមឃាត់​មិន​ឱ្យ​បរិភោគ​ឡើយ​ព្រោះ​គាត់​យល់​ឃើញ​ថា សត្វ​ទាំងនេះ​គឺជា​សត្វ​កម្រ ហេតុ​ដូចនេះ​បានជា​គាត់​មិន​ដែល​បរិភោគ​សត្វព្រៃ​និង​សត្វ​កម្រ​នោះ​ទេ ។ គាត់​គិត​ថា ទុក​ឱ្យ​ខាង​ដែន​ឧទ្យាន​ជាតិ​ដែនជម្រក​សត្វព្រៃ​យក​ទៅ​អភិរក្ស ដើម្បី​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានឃើញ​ផង ៕

អត្ថបទសរសេរ ដោយ