ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាមឃាត់​ហ្វេ​ស​ប៊ុ​កមួយ​លក់​ផលិត​ផល​គ្រឿងសម្អាង​ខុសច្បាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​ប្រកាស​ហាមឃាត់​គណនីបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sokkurng Chhoeun កំពុង​ផ្សព្វផ្សាយ​លក់ ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍ និង​គ្មាន​ការ​ទទួលស្គាល់​ច្បាស់លាស់ និង​បាន​ណែនាំ​ពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាលបាន​ប្រកាស​ហាមឃាត់​គណនីបណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sokkurng Chhoeun កំពុង​ផ្សព្វផ្សាយ​លក់ ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍ និង​គ្មាន​ការ​ទទួលស្គាល់​ច្បាស់លាស់ និង​បាន​ណែនាំ​ពលរដ្ឋ កុំ​ប្រើ ប្រាស់​នូវ​ផលិត​គ្រឿងសម្អាង​ទាំងនោះ ដើម្បី​ចៀសវាង​ការ​ខាតបង់​ប្រាក់​កាស និង​ប៉ះ​ពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់ ។

យោង​តាម​សេចក្តី​ប្រកាសរបស់​ក្រសួងដែល​ចុះ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ បាន​បញ្ជាក់​ថា ផលិតផល​គ្រឿងសម្អាង​គ្មាន​លេខ​ប្រវេទន៍ និង​គ្មាន​ការ​ទទួលស្គាល់​ច្បាស់លាស់ ដែល​ម្ចាស់​គណនី កំពុង​ផ្សព្វផ្សាយ​លក់​នោះ រួម​មាន​៖ ១. WHITENING Booster B3 , ២. Blue Sapphire Soap , ៣ , Blue Serum , ៤ , Ginger Bee Venom Frotect UV , ៥.LZ Princess Whitening Night , Cream , ៦.LZ Princess Anti -Acne និង​ផលិតផល​គ្រឿងសម្អាង​ដទៃ​ជា​ច្រើន​ទៀត​។

ដើម្បី​ចៀសវាង​ការ​ខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ទាំងនេះ ជា​បន្ត​ទៀត​។ ជាមួយ​គ្នា​នោះ​ ក្រសួងសុខាភិបាល បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាង​លើ ត្រូវ​បញ្ឈប់​ការ​នាំ​ចូល លក់ ចែកចាយ និង​ផ្សព្វផ្សាយ ជា​បន្ទាន់ និង​ប្រមូល​ផលិត​ផល​ខាងលើ​នេះ​មក​កំទេច​ចោល​។

ក្នុង​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ចា​ក់​ទៀត​ថា ក្រសួងសុខាភិបាល នឹង​មាន​វិធាន​ការ​តឹងរ៉ឹង ទៅ​តាម​ផ្លូវច្បាប់​ចំពោះ ម្ចាស់ គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​នោះ ស្តី​ពី​ច្បាប់​វិសោធនកម្ម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ជា​ធរមាន​។ បន្ថែម​លើស​ពី​នោះ ក្រសួង​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា ដែល​បាន​ជួប​ប្រទះ​ឃើញ​ជន​ណា​កំពុង​លក់ និង​ចែកចាយ នូវ​ផលិតផល​គ្រឿងសម្អាង​ខាងលើ​នេះ ប្រញាប់​ផ្តល់​ព័ត៌មាន​ជា​បន្ទាន់​ដល់​ក្រសួងសុខាភិបាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ