ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​តូ​តា សម្រេច​ក្តី​ស្រ​ម៉ៃ​ជា​ម្តាយ​តែ​នៅ​មាន​មហិច្ឆតា​ធំ​មួយទៀត​ប្រាថ្នា​តាំងពី​តូច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ ម៉ាក សែន​សូ​នី​តា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ចូល​រូ​ម​អបអរសាទរ​ម្តង​រួច​ទៅ​ហើយ បន្ទាប់​ពី​នាង​បាន​ប្រកាស​ដំណឹង​ដ៏​ល្អ​មួយ​ថា នាង​បាន​សម្រេច​ក្តី​ប្រាថ្នា​ធ្វើ​ជា​ម្តាយ​គេ​មួយ​រូប ត្រង់នេះ​មាន​ន័យ​ថា…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រី​ដ៏​ល្បីឈ្មោះ ម៉ាក សែន​សូ​នី​តា បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​ចូល​រូ​ម​អបអរសាទរ​ម្តង​រួច​ទៅ​ហើយ បន្ទាប់​ពី​នាង​បាន​ប្រកាស​ដំណឹង​ដ៏​ល្អ​មួយ​ថា នាង​បាន​សម្រេច​ក្តី​ប្រាថ្នា​ធ្វើ​ជា​ម្តាយ​គេ​មួយ​រូប ត្រង់នេះ​មាន​ន័យ​ថា នាង​កំពុង​តែ​ពរ​ពោះ​កូន​ដំបូង​ជាមួយនឹង​ស្វាមី ។

ក៏​ប៉ុន្តែ​ស្រី​ស្រស់​មួយ​ដួង​នេះ នៅ​មិន​ទាន់​ស្កប់ស្កល់​នឹង​អ្វី​ដែល​កំពុង​តែ​មាន​ក្នុង​ដៃ​នោះ​ទេ តែ​ថ្មី​ៗ​នេះ​នាង​បាន​លាតត្រដាង​រឿង​មួយទៀត​ថា នាង​មាន​ម​ហិ​ច្ច​តា​ធំ​មួយទៀត​ដែល​នាង​ប៉ងប្រាថ្នា​តាំងពី​តូច​ក្រូចឆ្មា​មក​ម្លេះ ហើយ​នាង​ក៏​ជិត​សម្រេច​បាន​នូវ​មហិច្ឆតា​នោះ​ដែរ ។

ដល់​ចំណុច​នេះ​មហាជន​ក៏​ដូច​ជា អ្នកគាំទ្រ​តារា​សម្តែង​ស្រី​លេចធ្លោ​មួយ​ដួង​នេះ​ប្រាកដជា​ចង់​ដឹង​ហើយ តើ​អាយ​ដល​របស់​ខ្លួន​កំពុង​មាន​ម​ហិ​ច្ច​តា​ចង់​ធ្វើ​អ្វី​ទៅ ។ ប្រាកដ​ណាស់ នាង​តូ​តា ដែល​មាន​ទឹកមុខ​ពេញ​ដោយ​មន្ត​ស្នេហ៍ មាន​ស្នាមញញឹម​ស្រស់ និង​មាន​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​មិន​ធ្លាប់​កែប្រែ​រូបរាង​កាយ​ក្រោម​ស្នាម​កាំបិត​នោះ​កំពុង​តែ​សប្បាយចិត្ត​ខ្លាំង ព្រោះ​មហិច្ឆតា ឬ​ក៏​ក្តី​ប្រាថ្នា​មួយទៀត​ដែល​នាង​ប៉ងប្រាថ្នា​តាំងពី​ក្មេង​វ័យ​នោះ​នឹង​លេច​ចេញ​ជា​រូបរាង​ឆាប់​ៗ​ខាង​មុខ​នេះ ។

ប្រាកដ​ណាស់ បើ​ទោះបីជា​កំពុង​តែ​ពរ​ពោះ​ក៏​ដោយ តែ​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ​នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត ហើយ​នាង​កាន់តែ​ស្រណុកចិត្ត​បន្ថែម​ទៀត​នោះ គឺ​ក្តី​ស្រ​ម៉ៃ​បើកហាង​លក់​គ្រឿងអលង្ការ​យ៉ាង​ធំ​ទូលាយ កំពុង​ដំណើរការ​បណ្តើរ​ៗ​ហើយ ក្នុង​នោះ​ផង​ដែរ​ឃើញ​នាង​បាន​បង្ហោះ​រូបភាព​ហាង​ស្រស់​ស្អាត​មួយ​កំពុង​តុបតែង ដែល​នាង​លើក​ឡើង​ថា​នាង​គ្រោង​នឹង​រៀបចំ​បើក​ក្នុង​ពេល​ខ្លី​ខាង​មុខ ។

នៅ​ក្នុង​ការ​បង្ហោះ​រូបភាព​មួយ​ចំនួន​អំពី​គម្រោង​បើកហាង​ដែល​ជា​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​នោះ គឺ​ឃើញ​ថា ហាង​នោះ​គឺ​ពិតជា​ធំ​សម្បើម ហើយ​ស្រី​ស្អាត​រូប​នេះ​ដែល​នឹង​ក្លាយជា​អ្នក​ម្តាយ​វ័យក្មេង​មួយ​រូប​រំលេច​នូវ​ពាក្យ​ពេ​ជន៍​ក្នុង​ចិត្ត​តាម​រយៈ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា «​ក្តី​ប្រាថ្នា​បើក​លក់​គ្រឿងអលង្ការ​តាំងពី​តូច​របស់​នាង​ខ្ញុំ ឥឡូវ​ក្លាយជា​ការ​ពិត​ហើយ​» នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​ម៉ាក សែន​សូ​នី​តា កាលពី​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

នាង ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា កំពុង​ពរ​ពោះ​ផ្ទៃ​កូន​៧​ខែ តែ​តារា​សម្តែង​ស្រី​រូប​នេះ​បាន​ធ្វើ​អោយ​មហាជន​សរសើរ​មិន​ដាច់​ពី​មាត់ ថា​ទោះ​ពរ​ពោះ​ក្តី​តែ​នាង​នៅ​តែ​ឆ្លៀត​គិតគូរ​ការ​រកស៊ី​បាន​យ៉ាង​ម៉ត់ ចត់ ។

យ៉ាងណាមិញ​ជុំវិញ​ការ​ធ្វើ​ជំនួញ​លក់​គ្រឿងអលង្ការ​នេះ ប្រហែលជា​មិន​មាន​អ្វី​ជា​ឧបសគ្គ​នាង​បាន​នោះ​ទេ ហើយ​ក៏​អាច​ចាត់​ទុក​ថា មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ដែរ ព្រោះថា រូប​នាង​ផ្ទាល់​អាច​ទទួល​បាន​បទ​ពិសោធន៍​ក្រាស់ក្រែល​ពី​អ្នក​ម្តាយ​របស់​នាង ដែល​អ្នកស្រី គឺជា​អ្នកជំនួញ​ខាង​គ្រឿងអលង្ការ​នេះ​ស្រាប់​នៅ​ឯ​ផ្សារ​ធំ​ថ្មី ៕

កែសម្រួលដោយ