ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ធ្វើ​ឯកសារ​ក្លែង​បន្លំ​ជា​បញ្ជាការដ្ឋាន​អង្គរក្ស

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ជា​បញ្ជាការដ្ឋាន​អង្គរក្ស…

ខេត្តកណ្តាល ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដឹកនាំ​ដោយ​លោក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជន​សង្ស័យ​៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង​ជា​បញ្ជាការដ្ឋាន​អង្គរក្ស ។ ករណី​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ និង​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​តូប​យីហោ​រតនា​បុត្រ ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ជន​ទាំង​៣​នាក់​នេះ​មាន ៖
១-​ឈ្មោះ ញ៉ែ​ម ភឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ​២០ ផ្លូវ​លេខ​៣៧១ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​អង្គរក្ស
២-​ឈ្មោះ ចាន់ ផា​ន្នាក់ ភេទ​ប្រុស អាយុ​២៨ ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ម៉ូ​ឌែ​ន​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​រថយន្ត និង
៣-​ឈ្មោះ ផាត់ សុវណ្ណ ភេទ​ប្រុស អាយុ៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល មុខរបរ​ថតចម្លង​ឯកសារ ។

ចំពោះ​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹបអូស​មាន ប័ណ្ណសម្គាល់ខ្លួន​ឈ្មោះ ផៃ វុ​ត្ថា​(​ក្លែងក្លាយ​)
ប័ណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព​(​ក្លែងក្លាយ​)លិខិត​បញ្ជា​បេសកកម្ម ឈ្មោះ ផៃ វុ​ត្ថា​(​ក្លែងក្លាយ​) និង​ទូរស័ព្ទ​ដៃ​៣​គ្រឿង ។លោក ឡាក់ ម៉េ​ង​ធី បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤ ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ចូល​បម្រើការងារ​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​(​កង​អន្តរាគម​ន៍​២១០) លុះ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៥ ក៏​ឈប់​ធ្វើការ​វិញ ។ នៅ​ពេល​បម្រើ​ការងារ​នោះ​ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ស្គាល់ឈ្មោះ ញ៉ែ​មភឿន ដែល​ជា​អ្នកធ្វើការ​នៅ​បន្ទាយ​ជាមួយ​គ្នា ហើយ​ក៏​មាន​ទំនាក់ទំនង​គ្នា​រហូត​មក ។

នៅ​ឆ្នាំ​២០១៨ ឈ្មោះ​ចាន់ ផា​ន្នាក់ មាន​បំណង​ចង់ទៅ​ធ្វើការ​ជា​អ្នក​បើករថយន្ត​ឲ្យ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​ជនជាតិ​ចិន​តម្រូវ​ឲ្យ​ជា​អ្នក​ដែល​មាន​ក្រប​ខណ្ឌ​ក្នុង​កងកម្លាំង​ទើប​គេ​ទទួលយក​ធ្វើការ ។ ពេល​នោះ ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ពឹង​សុំ​ឲ្យ​ឈ្មោះ ញ៉ែ​ម ភឿន ជួយ​យកប័ណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព លិខិត​បញ្ជា​បេស
ក​កម្ម និង​ប័ណ្ណសម្គាល់ខ្លួន​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​ឈ្មោះ ញ៉ែ​ម ភឿន មក​កែ​ដាក់​ឈ្មោះ ចាន់ ផា​ន្នាក់ វិញ ទើប​នាំ​គ្នា​ទៅ​កន្លែង​ថតចម្លង​ឯកសារ​មួយ​ដែល​មាន​ផ្លា​ក​យីហោ​រតនា​បុត្រ ។

ក្រោយមក ឈ្មោះ ចាន់ ផា​ន្នាក់ បាន​រៀបចំ​ឲ្យ​គេ​ធ្វើ​ឯកសារ​ក្លែង​ជា​បញ្ជាការដ្ឋាន​អង្គរក្ស ឲ្យ​ទៅ​អ្នក​ផ្សេង​ៗ​ទៀត​ដូច​ជា ១-​ឈ្មោះ ឌួ​ក ម៉ា​ប់ភេទ​ប្រុស (​ជាប់​ពន្ធនាគារ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​)
២-​ឈ្មោះ ហែម សម្បត្ដិ ភេទ​ប្រុស ៣-​ឈ្មោះព្រុំ សុ​ផាត ភេទ​ប្រុស ៤-​ឈ្មោះ ផៃ វុ​ត្ថា
និង​អ្នកមួយ​ចំនួន​ទៀត​មិន​ចាំ​ឈ្មោះ ដែល​នៅពេល​ធ្វើ​ឯកសារ​គឺ​ទទួល​បាន​ប្រាក់​ចាប់ពី​១៦០ដុល្លារ​ទៅ​២២០​ដុល្លារ ។ ចំណែក​ឈ្មោះ ផាត់សុវណ្ណ ជា​អ្នក​ស្គែ​ន​កាត់ត​ឯកសារ​ទទួល​បាន​ប្រាក់​ចាប់ពី​៣​មុ​ឺ​ន​រៀល​ទៅ​ដល់​៧​មុ​ឺ​ន​រៀល ។តាម​ចម្លើយ​សារភាព​របស់​ជន​ទាំង​៣​នាក់​នេះ គឺ​ខ្លួន​ពិតជា​បាន​ចាត់ចែង​ឲ្យ​ធ្វើ​ឯកសារ​ក្លែងជា​បញ្ជាការដ្ឋាន​អង្គរក្ស ឲ្យ​ទៅ​អ្នក​ដទៃ​ប្រើប្រាស់ប្រាកដ​មែន ដើម្បី​ទទួល​បាន​ប្រាក់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ