ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន​រក​ឃើញ​អ្នកក្រ​ថ្មី​សរុប​ចំនួន ២៧២​នាក់​ដើម្បី​ទទួល​បាន​ប័ណ្ណ​សមធម៌

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​ថ្មី​ៗ​នេះ​ខេត្ត​បាន​រក​ឃើញ​អត្តសញ្ញាណ​អ្នក​ក្រីក្រ​ថ្មី​ហើយ​ក៏​បាន​ចែក​ប័ណ្ណ​សមធម៌​ដល់​ពួក​គាត់ ក្រោយ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ចាប់ពី​ថ្ងៃ​ទី​២៧ ខែឧសភា ដល់​ថ្ងៃ​ទី​១៥…

ខេត្ត​ប៉ៃលិន ៖ ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា​ថ្មី​ៗ​នេះ​ខេត្ត​បាន​រក​ឃើញ​អត្តសញ្ញាណ​អ្នក​ក្រីក្រ​ថ្មី​ហើយ​ក៏​បាន​ចែក​ប័ណ្ណ​សមធម៌​ដល់​ពួក​គាត់ ក្រោយ​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ចាប់ពី​ថ្ងៃ​ទី​២៧ ខែឧសភា ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​នេះ ។ ដូច្នេះ​ពួក​គាត់​គឺជា​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩” ត្រូវ​ទទួល​ប័ណ្ណ​សមធម៌ សរុប​មាន​ចំនួន ២៧២​នាក់ ក្នុង​នោះ​ប្រភេទ ក្រ​១ ចំនួន​១២៤​នាក់ និង​ប្រភេទ ក្រ​២ ចំនួន​១៤៨​នាក់​។

នា​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​ប្រគល់​ប័ណ្ណ​សមធម៌ “​ដែល​ជា​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩” នៅ​ក្នុងស្រុក​សាលា​ក្រៅ និង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

លោក​អភិបាល បន្ត​លើក​ឡើង​ថា ប័ណ្ណ​សមធម៌ ដែល​បាន​ចេញ​ឱ្យ​ប្រើប្រាស់​ទូ​ទាំង​ប្រទេស គឺ​មាន​អត្ថប្រយោជន៍ និង​សារៈសំខាន់​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​គ្រួសារ​ក្រីក្រ នូវ​កម្មវិធី​ផ្តល់​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល ក្នុង​អំឡុង​ជួប​វិបត្តិ​កូ​វី​ដ​-១៩​នេះ ដោយ​គ្រួសារ​ខ្លះ​មិន​អាច​ចេញ​ទៅ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​។

លោក​អភិបាលខេត្ត បន្ត​ថា «​សាច់ប្រាក់​ដែល​ទទួល​បាន តាម​រយៈ​ប័ណ្ណ​សមធម៌ គឺ​មិន​មានការ​កាត់​សូ​ម្បី​តែ​មួយ​កាក​មួយ​សេន​ពី​បងប្អូន​ឡើយ គឺ​រាល់​សេវា​ទាំងអស់​ជា​បន្ទុក​របស់​រដ្ឋ ហើយ​នៅ​ពេល​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​បើកប្រាក់​នៅ​ក្រុមហ៊ុន​វី​ង​វេ​លុយ (wing) គឺ​ទទួល​បាន​ប្រាក់​គ្រប់​ចំនួន ឧ​ទារ​ហណ៍ ៖​ប្រសិនបើ​ទទួល​បាន ២០​ម៉ឺន​រៀល គឺ​ត្រូវ​បាន ២០​ម៉ឺន​រៀល ដូច្នេះ​មិន​មាន​កាត់​សេវា​អ្វី​ទាំងអស់ ប្រសិនបើ​មានការ​កាត់ថ្លៃ​សេវា សូម​បងប្អូន​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ដោះស្រាយ​ជា​បន្ទាន់​ផង​ដែរ​»​។

លោក ផា​ន់ ចាន់​ធុ​ល បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា​យើង នៅ​តែ​មានការ​កើនឡើង តាម​រយៈ​ការ​នាំ​ចូល​ពី​ក្រៅប្រទេស​នៅ​ឡើយ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់​មិន​ត្រូវ​ភ្លេចខ្លួន ហើយ​បន្ត​ថែរក្សា​អនាម័យ​សុខភាព​ជា​ប្រចាំ ដោយ​លាងដៃ​ជាមួយ​អាល់កុល​ឬ​សាប៊ូ​អោយ​បាន​ញឹកញាប់ ទៅ​ណា​មក​ណា​ត្រូវ​ពាក់​ម៉ាស់​ជា​និច្ច ជា​ពិសេស ត្រូវ​ខិតខំ​ប្រកប​មុខរបរ និង​ធ្វើស្រែ​ចំការ ដាំ​ដំណាំ​រួម​ផ្សេង​ៗ​ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវភាព​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ កុំ​យក​ពេលវេលា​ទំនេរ​ទៅ​ប្រព្រឹត្តិ​អំពើ​ខុសច្បាប់ ដូច​ជា​ល្បែងស៊ីសង​ផ្សេង​ៗ​ជាដើម ត្រូវ​អប់រំ​កូនចៅ និង​ខ្លួនឯង​ជាស​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ