ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jamie Vardy ក្លាយជា​កីឡាករ​ចាស់​បំផុត​ដែល​ឈ្នះ​ស្បែកជើង​មាស

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្រុម Leicester City បាន​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​បំផុត ដែល​ឈ្នះ​ស្បែកជើង​មាស…

ប្រទេស​អង់គ្លេស ៖ ខ្សែប្រយុទ្ធ Jamie Vardy របស់​ក្រុម Leicester City បាន​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​បំផុត ដែល​ឈ្នះ​ស្បែកជើង​មាស (Golden Boot) ក្រប​ខណ្ឌ Premier League ក្រោយ​រកបាន ២៣​គ្រាប់​។

បើ​ទោះ​មិន​អាច​ស៊ុត​បញ្ចូល​ទី​ក្នុង​ជំនួប​ទល់​នឹង​ក្រុម Manchester United កាលពី​យប់មិញ និង​មិន​អាច​ជួយ​ក្រុម​ដណ្តើម​បាន​កៅអី Champions League រដូវ​កាល​ក្រោយ ខណៈ Leicester បញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៥។ ប៉ុន្តែ​ខ្សែប្រយុទ្ធ​អង់គ្លេស​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​ឈរ​លើ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្រុម Arsenal និង​ខ្សែប្រយុទ្ធ Danny Ings របស់​ក្រុម Southampton ដែល​ធ្វើ​បាន ២២​គ្រាប់​បន្ទាប់​ពី​បញ្ចប់​លី​គ ដើម្បី​ដណ្តើម​តំណែងម្ចាស់ស្បែកជើង​មាស​រដូវកាល ២០១៩-២០។

Jamie Vardy ក្លាយជា​កីឡាករ​អង់គ្លេស​ទី​៩ ដែល​បាន​ពានរង្វាន់​ស្បែកជើង​មាស​។ ខណៈ​កាលពី​រដូវ​កាល​មុន​កីឡាករ Sadio Mane, Mohamed Salah និង​កីឡាករ Aubameyang បាន​ចែក​ពានរង្វាន់​នេះ ក្រោយ​ធ្វើ​បាន ២២​គ្រាប់​ដូច​គ្នា​៕ ដកស្រង់​ចេញពី BBC