ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​បុត្រី​សែ​រាជវង្ស​ខ្មែរ​ម្នាក់​ទៀត បង្ហាញមុខ​ពេញ​ដោយ​ទេព​កោសល្យ​ម៉ូ​ឌែ​ល​មិនធម្មតា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ប្រិ​យ​មិត្ត​បាន​ស្គាល់​ច្បាស់​អំពី​ព្រះ​នាង​តូច ជេន ណា ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ទទួល​បាន​ទីផ្សារ​ការងារ​យ៉ាង​ណែន​ពេញដៃ ទន្ទឹម​នឹង​នេះ​ស្រាប់តែ​ថ្មី​ៗ​នេះ ក៏​លេចមុខ​ព្រះ​នាង​ថ្មី​មួយ​ដួង​ទៀត​ដែល​មាន​ព្រះ​ភ័ក្ត្រ​ស្រស់​ប្រិ​យ​ប្រិ​យ ហើយ​ពោរពេញ​ដោយ​ទេព​កោ​ល​ស្យ​សិល្បៈ​យ៉ាង​ជំនាញ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​ប្រិ​យ​មិត្ត​បាន​ស្គាល់​ច្បាស់​អំពី​ព្រះ​នាង​តូច ជេន ណា ដែល​កំពុង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ និង​ទទួល​បាន​ទីផ្សារ​ការងារ​យ៉ាង​ណែន​ពេញដៃ ទន្ទឹម​នឹង​នេះ​ស្រាប់តែ​ថ្មី​ៗ​នេះ ក៏​លេចមុខ​ព្រះ​នាង​ថ្មី​មួយ​ដួង​ទៀត​ដែល​មាន​ព្រះ​ភ័ក្ត្រ​ស្រស់​ប្រិ​យ​ប្រិ​យ ហើយ​ពោរពេញ​ដោយ​ទេព​កោ​ល​ស្យ​សិល្បៈ​យ៉ាង​ជំនាញ​ផង​ដែរ ។

មហាជន​កន្លង​មក​ប្រហែលជា​បានឃើញ​តារា​ម៉ូ​ដែល​វ័យក្មេង​ម្នាក់ ដែល​តែងតែ​បង្ហាញ​ស្ទា​យ​យ៉ាង​ស្រស់​ស្អាត តាម​រយៈ​ក្រុម​បង្ហាញ​ម៉ូ​ដ​របស់ Perfect 10 តែ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​លម្អិត​អំពី​តារា​ម៉ូ​ដែល​វ័យក្មេង​មុខ​បែប​កូនកាត់​និង​មាន​សម្រស់​ស្រស់​សោភា​រូប​នេះ​។

តែ​ថ្មី​ៗ​នេះ​ការ​ពិត​ត្រូវ​បាន​លាតត្រដាង​នោះ គឺ​តារា​ម៉ូ​ដែល​វ័យក្មេង​ម្នាក់​នោះ មាន​សែស្រឡាយ​រាជវង្ស​ខ្មែរ​មួយ​ព្រះ​អង្គ ។ តារា​ម៉ូ​ដែល​តូច​រូប​នោះ​មានឈ្មោះ​ថា Orfea Norodom ជា​កូនកាត់​ខ្មែរ អ៊ី​តា​លី ដែល​ត្រូវជា​ព្រះ​នត្តា​របស់​សម្ដេចព្រះ​មហិស្ស​រា នរោត្តម​ចក្រពង្ស និង​ត្រូវ​បុត្រី​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម Narithipong Norodom ដែល​ជា​អ្នកជំនួញ​ដ៏​ល្បី​ម្នាក់​ផង​ដែរ និង​មាន​ព្រះ​មាតា​ជា​ជនជាតិ​អ៊ី​តា​លី ។

បើ​និយាយ​ពី​សម្រស់​របស់​ព្រះ​នាង​វិញ ពិតជា​ស្រស់​ស្អាត​ខ្លាំង និង​ដងខ្លួន​របស់​ព្រះ​នាង​ក៏​សមសួន សាក​សមជា​តារា​ម៉ូ​ដែល​ម្នាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រឡេក​មើល​ទម្រង់​មុខ​របស់​ព្រះ​នាង​វិញ ទោះបីជា​មាន​ព្រះ​ភ័ក្ត្រ និង​ទម្រង់​មុខជា​កូនកាត់​ជនបរទេស​ក្តី តែ​នៅ​តែ​មាន​សម្រស់​របៀប​ជា​ខ្មែរ ជាមួយនឹង​សម្បុរ​ស្រអែម​ស្រស់ ជា​ពិសេស​អាជីព​ជាតា​រា​ម៉ូ​ដែល​នេះ​ទៀត​សោត គឺជា​ក្តី​ស្រ​ម៉ៃ​របស់​ព្រះ​នាង​ផង​ដែរ ។ ដោយ​មានចិត្ត​ស្រលាញ់​ខាង​សិល្បៈ​ជា​ខ្លាំង​ជា​ពិសេស​ខាង​ផ្នែក​ម៉ូ​ដែល ព្រះ​នាង​តូច Orfea Norodom ក៏​បាន​ចាប់​អាជីព​ជាតា​រា​ម៉ូ​ដែល​ម្នាក់​នៅ​ក្នុង​ក្រុម​បង្ហាញ​ម៉ូត​វ័យក្មេង ឈ្មោះ​ថា Perfect 10 ដើម្បី​បង្ហាញ​ជា​ហាត់រៀន​បន្ថែម​ទៀត នៅ​ក្នុង​វិស័យ​ដើរ​បង្ហាញ​ម៉ូ​ដ​មួយ​នេះ ។ មិន​ត្រឹមតែ​មាន​ជំនាញ​ខាង​ម៉ូ​ដដែល​នោះ​ទេ ប៉ុន្តែ Orfea ដែល​ទើបតែ​មាន​ព្រះ​ជន្ម ១៣ ព្រះ​វស្សា​ក៏​ពិតមែន តែ​ព្រះ​នាង​តូច​អង្គ​នេះ​ក៏​មាន​ជំនាញ​ជា​ច្រើន​ទៀត​ដូច​ជា លេង​ហ្គី​តា ព្យា​ណូ និង​អាច​ជិះសេះ​បាន​យ៉ាង​ស្ទាត់ជំនាញ​ផង​ដែរ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ព្រះ​នាង​ក៏​អាច​និយាយ​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ នេះ​ក៏​ព្រះ​តែ​នាង​ជា​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​បារាំង និង​កំពុង​តែ​សិក្សា​នៅ​សាលារៀន​បារាំង​ដែល​មានឈ្មោះ​ថា Lycée Français René Descartes នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផ្ទាល់ ។

យ៉ាងណាមិញ មហាជន​ដែល​បាន​ស្គាល់​មិន​ទាន់​បានដឹង​នៅឡើយ​នោះ​ទេ​ថា Orfea អាច​ចាប់​យក​អាជីព​ជាតា​រា​ម៉ូ​ដែល ដែល​ព្រះ​នាង​ស្រលាញ់ នៅ​ថ្ងៃ​អនាគត​នោះ​ទេ ព្រោះតែ​មាន​ព្រះ​មាតាបិតា​សុទ្ធ​សឹង​ជា​អ្នកជំនួញ ៕

កែសម្រួលដោយ