ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា កំពុង​តែ​ក្តៅចិត្ត​ស្រែក​ស្វែង​រក​​ជន​បង្ក​បើកឡាន​បុក​ក្មួយ​ស្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង ​និង​ជា​ពិធីករ​ផង ជាតា​រា​កំប្លែង​ផង និង​មាន​រហ័ស​នាម «​ធីតា​មុខ​សេះ​» ដែល​តែង​តែង​ផ្តល់​សំណើច​ទៅ​ដល់​មហាជន​តាម​រយៈ​ការ​សម្តែង​បែប​កំប្លុក​កំ​ប្លែក លេង​មុខ​លេង​មាត់ ​និង​ពូកែ​ផ្តោះផ្តង​វាចា​ហូរ​ដូច​ទឹកបាក់​ទំនប់…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង ​និង​ជា​ពិធីករ​ផង ជាតា​រា​កំប្លែង​ផង និង​មាន​រហ័ស​នាម «​ធីតា​មុខ​សេះ​» ដែល​តែង​តែង​ផ្តល់​សំណើច​ទៅ​ដល់​មហាជន​តាម​រយៈ​ការ​សម្តែង​បែប​កំប្លុក​កំ​ប្លែក លេង​មុខ​លេង​មាត់ ​និង​ពូកែ​ផ្តោះផ្តង​វាចា​ហូរ​ដូច​ទឹកបាក់​ទំនប់ ម៉ា​ដូ​ណា និង​ក្រុម​គ្រួសារ កំពុង​តែ​ជួប​ទុក្ខ ​ដោយសារ​តែ​ក្មួយ​ស្រី​ដ៏​ស្រស់​សោភា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

លោក ម៉ា​ដូ​ណា បាន​ប្រាប់​មហាជន​ឲ្យ​ដឹង​ហេតុ​ការ​ណ៍​​លម្អិត​ថា រឿង​នេះ​បាន​កើតឡើង​នៅ​ជិត​ស្តុ​ប​សេរីភាព ផ្សារ​ធំ​ថ្មី ដោយ​ក្មួយ​ស្រី​របស់​តារា​សម្តែង​ប្រុស​រូប​នេះ​ត្រួ​វរ​បួស​ធ្ងន់ធ្ងរ​ជាង​មិត្ត​ភ័ក្តិ​ដែល​រួម​ដំណើរ​ជាមួយ ដោយ​សិ​ត្ថ​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារ​តែ​មាន​ឈាមកក​នៅ​ក្នុង​ថ្លើម​។

យ៉ាងណាមិញ ក្រុម​គ្រួសារ​របស់​តារា​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ បាន​បង្ហាញ​នូវ​ការ​ខឹងសម្បា​ជា​ខ្លាំង​ទៅ​លើ​ហេតុការណ៍​ដែល​ជន​បង្ក​គេចវេស​មិន​ទទួលខុសត្រូវ ហើយ​មក​ដល់​ពេល​នេះ​ជន​បង្ក​​នៅ​តែ​មិន​ទាន់​បាន ចូលខ្លួន​មក​ទទួលខុសត្រូវ​នូវ​ហេតុការណ៍​ដែល​បាន​កើតឡើង ។

ដោយ​ក្តី​ខឹងសម្បា​ដែល​ក្មួយ​ស្រី​ជា​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​នោះ លោក ម៉ា​ណូ​ណា បាន​សរសេរ​សារ​យ៉ាង​ច្បាស់​ៗ​ថា «​សូម​ម្ចាស់​ឡាន​ដែល​​បើក​បុក​យប់មិញ​នៅ​ជិត​ស្តុ​ប​សេរីភាព ផ្សារ​ថ្មី បើ​បានឃើញ​ការ​បង្ហោះ​ហើយ​ជួយ​មក​ដោះស្រាយ​ផង នៅ​កាល់​ម៉ែត​អគារ​ថ្មី ជាន់​ទី​៣ បន្ទប់​9315 កុំអោយ​ឆែក​កាំ​មេរ៉ា​ឃើញ​ឡាន​បង្ហោះ​ទាន់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្មួយ​ស្រី​ដ៏​ស្រស់​ស្អាត​របស់​លោក ម៉ា​ដូ​ណា មានឈ្មោះ​ថា ឃី​ណា រី​យ៉ា ដែល​​សព្វ​ថ្ងៃនេះ​ រូប​នាង​កំពុង​តែ​ហាត់រៀន​ខាង​ដើរ​ម៉ូ​ដ​រូប​នេះ​មិន​ទាន់​ធូរស្បើយ​នៅឡើយ​នោះ​ទេ ​គិត​ត្រឹម​ថ្ងៃ​ទី ២៧ ខែកក្កដា ឆ្នាំ​២០២០៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កែសម្រួលដោយ