ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​កា​មេ

3 ឆ្នាំ មុន

និច្ចសីល​មាន​ប្រាំ​សិក្ខាបទ ត្រង់​សិក្ខាបទ​ទី​៣ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​សេពកាម​ខុស​ទៅ​លើ​ប្រពន្ធ កូន​របស់​អ្នក​ដទៃ ដែល​ជា​កម្ម​ឱ្យ​ផល​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​ឡើយ ។ ចំណុច​នេះ​ប្រសិនបើ​បុរស​ជា​ប្តី​មានចិត្ត​ផិតក្បត់​ទៅ​លួចលាក់​មាន​ស្រី​ថ្មី ធ្វើ​ខុស​នឹង​គោ​ល​ការណ៍​រួម​ជីវិត​មួយ​និង​មួយ ដោយ​គ្មាន​ក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន គ្មាន​ទេ​សេច​ក្តីសុខ​ក្នុង​គ្រួសារ…

និច្ចសីល​មាន​ប្រាំ​សិក្ខាបទ ត្រង់​សិក្ខាបទ​ទី​៣ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ហាម​មិន​ឱ្យ​សេពកាម​ខុស​ទៅ​លើ​ប្រពន្ធ កូន​របស់​អ្នក​ដទៃ ដែល​ជា​កម្ម​ឱ្យ​ផល​ភ្លាម​ៗ​មិន​រង់​ចាំជាតិ​ក្រោយ​ឡើយ ។

ចំណុច​នេះ​ប្រសិនបើ​បុរស​ជា​ប្តី​មានចិត្ត​ផិតក្បត់​ទៅ​លួចលាក់​មាន​ស្រី​ថ្មី ធ្វើ​ខុស​នឹង​គោ​ល​ការណ៍​រួម​ជីវិត​មួយ​និង​មួយ ដោយ​គ្មាន​ក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន គ្មាន​ទេ​សេច​ក្តីសុខ​ក្នុង​គ្រួសារ រឿង​នេះ​វា​ស្រេច​តែ​ថា នាង​ជា​ភរិយា​ទទួលយក​បាន ទ្រាំ​បាន​ដែរ​ឬ​យ៉ាងណា ។

ប្រសិនបើ​នាង​ជា​ភរិយា​អាច​ទទួលយក​បាន ក៏​ស៊ូទ្រាំ​ដោយ​ការ​ឲ្យ​អភ័យ​ទៅ ដើម្បី​កូន​នៅ​ជួបជុំ​ម៉ែឪ និង​ក៏​អាច​នៅ​សាង​បុណ្យ​កុសល ធ្វើ​ទាន​រក្សាសីល ជា​ឧបនិស្ស័យ​ល្អ​តទៅ​មុខ ដូច្នេះ​ចូរ​នៅ​ធ្វើ​ភរិយា​ល្អ​តទៅ​ទៀត​ចុះ ។

ប៉ុន្តែ​បើ​ហេតុការណ៍​វា​មាន​សភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ស្លាប់​ដោយ​ការ​ឆ្លង​រោគ ឬ​ស្លាប់​ដោយ​ការ​បៀតបៀន​លប​ប្រហារ​ពី​ស្ត្រី​កំណាន់​របស់​ប្តី​ហើយ​នោះ គួរតែ​ស្វាមីភរិយា​រក​ឱកាស​និយាយ​គ្នា​ឱ្យ​បាន​ច្បាស់លាស់ និង​ប្រកបដោយ​សន្តិវិធី យក​ធម៌​អហិង្សា​មក​ទុក​ក្នុង​ចិត្ត លះ​ទោសៈ​ចេញ​ឱ្យ​អស់ ហើយ​ដេញដោល​គ្នា​ក្រោម​ប្រធានបទ​ថា​តើ​គួរ​នៅ​រួមរស់​ជា​គ្នា​ទៀត ឬ​មួយ​ក៏​ត្រូវ​បែកផ្លូវ​គ្នា ?

ប៉ុន្តែ​បើ​ការ​រស់នៅ​ជាមួយ​គ្នា​គ្រាន់តែ​ដើម្បី​ញុំ​ា​ង​កុសលធម៌​របស់​ខ្លួន​ឱ្យ​សាបសូន្យ លើក​អកុសលធម៌​ឱ្យ​ចម្រើន​ឡើង​ដូច្នេះ ព្រះពុទ្ធ​សាសនា​ឲ្យ​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ជីវិត​រស់​នៅ​តាម​ការ​សម្រេចចិត្ត​របស់​សាមីខ្លួន ធ្វើ​យ៉ាងណា​ឲ្យ​តែ​ការ​រស់នៅ​នោះ​មាន​សេចក្តីចម្រើន​រួច​ផុត​ពី​អន្តរាយ​គ្រប់យ៉ាង​ទៅ​បាន​ហើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ