ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ! Juventus ក្លាយជាជើងឯក Serie A ៩រដូវកាលជាប់ៗគ្នា

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ក្រុម​សេះបង្កង់ Juventus បាន​ក្លាយជា​ម្ចាស់​ជើង​ក្រប​ខណ្ឌ​លី​គ​កំពូល Serie A រដូវ​កាល ២០១៩-២០ របស់​ខ្លួន​កាលពី​យប់មិញ…

ប្រទេស​អ៊ី​តា​លី ៖ ក្រុម​សេះបង្កង់ Juventus បាន​ក្លាយជា​ម្ចាស់​ជើង​ក្រប​ខណ្ឌ​លី​គ​កំពូល Serie A រដូវ​កាល ២០១៩-២០ របស់​ខ្លួន​កាលពី​យប់មិញ បន្ទាប់​ពី​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ Sampdoria ដោយ​លទ្ធផល ២-០​។

ខ្សែប្រយុទ្ធ Cristiano Ronaldo រួម​និង​ខ្សែបម្រើ Federico Bernardeschi គឺជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​ក្នុង​កីឡដ្ឋាន Allianz​។ ហើយ​២​គ្រាប់​កាលពី​យប់មិញ បាន​ធានា​ឱ្យ Juventus ក្លាយជា​ជើងឯកលីគជា​លើក​ទី​៣៨ និង​ជា​លើក​ទី​៩​រដូវ​កាល​ជាប់​ៗ​គ្នា​។ បន្ទាប់​ពី​នាំមុខ​ក្រុម​ចំណាត់ថ្នាក់​លេខ​២ Inter Milan ចំនួន ៧​ពិន្ទុ ខណៈ​នៅ​សល់ ២​ប្រកួត​ទៀត ដែល​ត្រូវ​លេង​ដើម្បី​បញ្ចប់​លី​គ​រដូវ​កាល​នេះ​។

គិតមកទល់ពេលនេះ ក្រុម​របស់​លោក Maurizio Sarri គឺជា​ក្រុម​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ និង​ក្នុង​ចំណោម​លី​គ​កំពូល​ទាំង​៥ របស់​ទ្វីបអឺរ៉ុប ដែល​ឈ្នះ​ជើងឯក​លី​គ​ចំនួន ៩​រដូវ​កាល​ជាប់​ៗ​គ្នា​៕ ដកស្រង់​ចេញពី BBC