ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបុណ្យ​សង្ឃទាន ប្រគេន​ទេយ្យវត្ថុ និង​សម្ភារៈ​សម្រាប់​ព្រះសង្ឃ​១៩៣​អង្គ ក្នុង​ពុទ្ធិកវិទ្យាល័យ​វត្ត​ជុំ​គ្រៀល

3 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត​៖ រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា…

ខេត្ត​កំពត​៖ រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែ​ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ បាន​ធ្វើ​ពិធីបុណ្យ​សង្ឃទាន ប្រគេន​ទេយ្យវត្ថុ និង​សម្ភារៈ​សម្រាប់​ព្រះ​សង្ឃ​ដែល​កំពុង​សិក្សា និង​គង់​ចាំ​ព្រះ​វស្សា វត្ត​ជុំ​គ្រៀល ស្ថិត​នៅ​ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្ត កំពត ។

ពិធី​នេះ​មាន​វត្តមាន ឯកឧត្តម បណ្ឌិត ប៉ែន ស៊ី​ម៉​ន អ្នកតំណាង​រាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ ​នៃ​រដ្ឋសភា អម​ជាមួយនឹង ឯកឧត្តម​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក​ជំទាវ ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ជំទាវ រួម​ជាមួយ​ឯកឧត្តម លោក​ជំទាវ លោក​-​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក អភិបាលក្រុង និង​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យាយជី តាជី ប្រជាពលរដ្ឋ សិស្ស និស្សិត​ប្រមាណ​ជាង​១០០​នាក់​​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះ​សំណេះសំណាល ឯកឧត្តម ប៉ែន ស៊ី​ម៉​ន បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​​ខេត្តកំពត ពិសេស ឯកឧត្តម ជាវ តា​យ និង​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រួម​ទាំង​ពុទ្ធបរិស័ទ​សប្បុរសជន ដែល​បាន​នាំ​គ្នា​ផ្ដើម​ធ្វើ​នូវ ពិធី​នេះ​ឡើង​។

ឯកឧត្តម ក៏​បាន​ចាត់​ទុក​នេះ​ គឺជា​បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ខែ្ម​រ​យើង​តែង​មាន​ជំនឿ​និង​ធ្វើ​ទៅ​តាម​ទំនៀមទំលាប់​ប្រពៃណី​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​នៃ​យើង​ជា​រៀង​រាល់​ឆ្នាំ​ពុំដែល​ខាន ដើម្បី​សំដៅ​ជួយ​ផ្គត់ផ្គង់​សម្រាល​ការ​លំបាក​ដល់​ជីវភាព​របស់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​រយៈ​៣​ខែ​តាម​ពុទ្ធបញ្ញត្តិ និង​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​អត្ត​ខាត់​របស់​សាម​ណៈ​សិស្ស របស់​វត្ត​ជុំ​គ្រៀល ។

ទ​ទេយ្យវត្ថុ​ និង​សម្ភារៈ​ដែល​បាន​ប្រគេន​សម្រាប់​ព្រះសង្ឃ មាន សៀវភៅ​សិក្សា​ភាសា​ថៃ​ដោយ​ខ្លួនឯង ២០០​ក្បាល សៀវភៅ​៣​ប្រធាន​សិក្សា​ភាសា​អង់គ្លេស​ដោយ​ខ្លួនឯង ២០០​ក្បាល ត្រៃ​ល្អ ២៥ ត្រៃ ១៦៨ យ៉ា​អ៊ួ​រ ២​កេះ កូកាកូឡា ១​កេះ ទឹកដោះគោ​បឺត ២២ កេះ ទឹកដោះគោ​ខាប់ ៧ កេះ IZE ៨​កេះ វ៉ើ​ក ៥ កេះ អង្ករ ២​តោន ត្រីខ ៥​កេះ​ធំ មី​ម៉ា​ម៉ា ២០​កេះ ទឹកត្រី ២០​យួរ ទឹក​ស៊ី​អ៉ី​វ ២០​យួរ ទឹក​សុទ្ធ ២០​កេះ តែ ២០​កញ្ជប់ ស្ករស ២០ គីឡូ ប្រគេន​បច្ច័យ ភិក្ខុសង្ឃ ២៥​អង្គ ក្នុង​មួយ​អង្គ ១០​ម៉ឺន​រៀល ភិក្ខុ​សាម​ណ​សិស្ស ១៦៨ អង្គ ក្នុង​មួយ​អង្គ ៥​ម៉ឺន​រៀល និង​យាយជី​ក្នុង​វត្ត​ជុំ​គ្រៀល ២០​នាក់ ម្នាក់​ៗ ៥​ម៉ឺន​រៀល សរុប​ថវិកា​អស់​ជាង​១០​លាន​រៀល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ