ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿងរ៉ាវ​ចង់​ដក​មេ​ភូមិ​ទឹកជោរ តែ​ប្រជាពលរដ្ឋ​មិន​ព្រម

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ ក្នុង​ចំណោម​ជាង​២០០​គ្រួសារ រស់នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ ក្នុង​ចំណោម​ជាង​២០០​គ្រួសារ រស់នៅ​ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាប់​ព្រំប្រទល់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​ទឹកជោរ កើតទុក្ខ​មិន​សុខចិត្ត​រឿង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ ឈ្មោះ អៀ ហៃ សុំ​លោក​ឱ្យ​មេឃុំ​ទឹកជោរ​ឈ្មោះ លុ​ច ផ ដក​មេ​ភូមិ​ទឹកជោរ ឈ្មោះ រៀន ប៊ុ​ន​ណា​ល់ ដែល​គាត់​បាន​ធ្វើ​មេ​ភូមិ ជួយ​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជាង​១៨​ឆ្នាំ​កន្លង​មក មិន​ដែល​មាន​ថ្នាំងថ្នាក់ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឡើយ​។

លោក អឿ​ន សំណាង តំណាង​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ទឹកជោរ ឃុំ​ទឹកជោរ បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​បាន​ស្គាល់​មេ​ភូមិ​ទឹកជោរ ឈ្មោះ រៀន ប៊ុ​ន​ណា​ល់ ជាង​៣០​ឆ្នាំ​មក​ហើយ មិន​ដែល​រូប​គាត់​ធ្វើ​អ្វី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ មានការ​អន់​ស្រពន់ចិត្ត ឬ​ខឹងសម្បា​មក​លើ​រូប​គាត់​ឡើយ មាន​តែ​គាត់​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ ដោយ​ស្មោះ សូ​ម្បី​ពួក​គាត់​ទៅ​សុំ​ធ្វើ​លិខិត​សុំ​ច្បាប់​ធ្វើបុណ្យ ឬ​សុំ​ស៊ី​ញ៉េ​ប្លង់​ដី​យក​ទៅ​ដាក់​អង្គការ ដើម្បី​យក​លុយ​មក​រកស៊ី​ចិញ្ចឹម​ក្នុង​គ្រួសារ ក៏​គាត់​មិន​ដែល​យក​លុយ​ពី​ប្រជាពលរដ្ឋ​១០០​រៀល ឬ ១០០០០​រៀល​ឡើយ​។

លោក​បាន​រៀបរាប់​បន្ត​ថា បើ​និយាយ​ពី​លោក​មេ​ភូមិ មាន​តែ​ជួយ​កសាង​ផ្លូវ ជូន​ប្រជាពលរដ្ឋ​ឱ្យធ្វើ​ដំណើរ ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រកប​របរ​កសិកម្ម​ផង​ដែរ​។ ចំពោះ​សមាជិក​ឃុំ​ទឹកជោរ និង​លោក​មេឃុំ​ទឹកជោរ ចង់​ដក​មេ​ភូមិ​ចេញពី​ក្នុងភូមិ​នេះ ក៏​ដោយ​ក៏​ពួក​ខ្ញុំ មិន​យល់ព្រម​ឱ្យ​ដក​ចេញ​ដែរ ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​ជាង​២០០​គ្រួ​សារបាន​គាំទ្រ លោក មេ​ភូមិ​ទាំងស្រុង​ប្រសិនបើ​ដក​លោក​មេ​ភូមិ​ចេញ ដោយ​មានការ​ឯកភាព​ពី​ប្រជាពលរដ្ឋ​សិន​។

ចំណែក អ្នក​មីង សុ​ផាត អាយុ​ជាង​៦០​ឆ្នាំ ដែល​រស់នៅ​ភូមិ​ទឹកជោរ នោះ​បាន​រៀបរាប់​ប្រាប់​ថា អ្នកស្រី បាន​រស់នៅ​តាំងពី​ជីដូន​ជីតា នាង​ខ្ញុំ មក​ដល់​បច្ចុប្បន្ន​មិន​ដែល​ចង់​ផ្លាស់​ប្តូរ​ទៅ​រស់នៅ​ស្រុក​ណា​ឡើយ ហើយ​អ្នកស្រី​មិន​ចង់ឱ្យ​ថ្នាក់លើ​ដក​មេ​ភូមិ​ទឹកជោរ​នេះ​ចេញ​ជា​ដាច់ខាត លុះត្រាតែ​មេ​ភូមិ គាត់​សុំ​ឈប់​ពី​ការងារ​នេះ​ដោយ​ខ្លួនឯង​។

អ្នកស្រី​បាន​រៀបរាប់​បន្ត​ថា ចំពោះ​ផ្លូវ​ដើរ​នៅ​មុខ​ផ្ទះ​របស់​នាង​ខ្ញុំ ធ្លាប់​ដើរ​រាល់ថ្ងៃ​ដល់​ពេល​អ្នក​មក​ទិញ​ដី​នៅ​ជិត​ផ្ទះ​នាង​ខ្ញុំ ពី​ខាង​មុខ​ដែល​នាង​ខ្ញុំ​ដើរ​រាល់​ដងនោះ ស្រាប់តែ​អ្នក​មក​នៅ​ក្រោយ​ចង់​បិទផ្លូវ ហើយ​នាង​ខ្ញុំ ប្រាប់​វិញ​ថា ទុក​ផ្លូវ​នោះ​ដើរ​ទាំងអស់​គ្នា គ្រាន់​បានឱ្យ​កូនចៅ​ចេញចូល​ទៅ​រៀន ដល់​ពេល​នាង​ខ្ញុំ ទៅ​ប្រាប់​លោក​មេឃុំ​ទឹកជោរ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ឈ្មោះ លុ​ច ផ បែរជា​លោក​មេឃុំ ប្រាប់​នាង​ខ្ញុំ​វិញ​ថា ម្តេច​មីង​ឯង មិន​ព្រម​ទិញ​ដី​យក​មក​ធ្វើ​ផ្លូវ​ដើរទៅ​។

អ្នកស្រី​រៀបរាប់​បន្ត​ថា ហើយ​រូប​នាង​ខ្ញុំ​បាន​សួរ​លោក​មេឃុំ​វិញ​ថា ដី​គាត់​សោះ រឿង​អី​ឱ្យ​នាង​ខ្ញុំ​ទិញ​ពី​គេ​ទៅ​វិញ​។ រីឯ​លោក រៀន ប៊ុ​ន​ណា​ល់ មេ​ភូមិ​ទឹកជោរ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គពិធី​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ​ក្នុង​ចំណោម​២០០​គ្រួសារ ថា ចំពោះ​លោក អៀ ហៃ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ សុំ​ឱ្យ​លោក លុ​ច ផ មេឃុំ​ទឹកជោរ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ ដក​លោក ចេញពី​មេ​ភូមិ​នោះ គឺ​លោក​មិន​សុខចិត្ត​ទេ ព្រោះ​លោក​គ្មាន​កំហុស​អ្វី​ទាំងអស់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​។

លោក​មេ​ភូមិ​បន្ត​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចង់ ឬ​ថ្នាក់លើ​ឱ្យ​លោក​ធ្វើ​មេ​ភូមិ​តទៅ​ទៀត​លុះត្រាតែ​ដក​លោក អៀ ហៃ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ ចេញ​។ ពីព្រោះ​លោក អៀ ហៃ មានរឿង​ផ្ទាល់ខ្លួន​ជាមួយ​លោក គឺ រឿង​ទិញ​ដី​ដល់​ទិញ​បាន​ហើយ​ឱ្យ​ខាង​សមាជិក​ក្រុមប្រឹក្សា​ឃុំ យក​ឯកសារ​មក​ឱ្យ​លោក ស៊ី​ញ៉េ ដល់​លោក​ពិនិត្យ​មិន​ត្រឹមត្រូវ​ក៏​ប្រាប់​អ្នក​យក​ឯកសារ​មក​ថា លោក​មិន​ព្រម​ស៊ី​ញ៉េ​ឱ្យ​ទេ ព្រោះ​ឯកសារ​មិន​ត្រូវ ខណៈ​ពេល​នោះ​អ្នក​កាន់​ឯកសារ​មក​ក៏​យក​ទៅ​ជូន​លោក អៀ ហៃ វិញ ស្រាប់តែ​គាត់​ខឹង​នឹង​ខ្ញុំ​ក៏​ញី​ឯកសារ​នោះ​ទក់​អស់ ដូច​ក្រដាស​បោះចោល ហើយ​កែ​មក​ម្តងទៀត ដើម្បី​ឱ្យ​លោក​ស៊ី​ញ៉េ​។

គ្រាន់តែ​រឿង​ប៉ុណ្ណឹង ស្រាប់តែ​លោក អៀ ហៃ សមាជិក​ក្រុមប្រឹក្សា​ឃុំ​នោះ ចាប់ផ្តើម​រាយការណ៍​ជូន​លោក​មេឃុំ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ខែ​ផង ស្រាប់តែ​ខ​លម​ក​ប្រាប់​លោក​ថា ឱ្យទៅ​សាលាឃុំ ដើម្បី​ប្រជុំ​បោះ​ឆ្នោត​ជ្រើសរើស​មេ​ភូមិ ដែល​មាន​សមាភាព​ចូលរួម​តែ ៥​ទៅ​៦​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ឃុំ និយាយ​ពី​បញ្ហា​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ទឹកជោរ មិន​ពេញចិត្ត និង​លោក​មេ​ភូមិ ដោយសារ​មានធុរៈ​ចាំបាច់ មេ​ភូមិ​រវល់​នៅ​តែ​ខេត្តសៀមរាប​។ តែ​រូប​ប​ដិ​សេ​ដ​ដាច់ខាត មិន​ព្រម​បោះ​ឆ្នោត​ដ៏​រាប​ណា មាន​បងប្អូន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត ទើប​រូប​លោក​មិន​ព្រម​។

លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ លោក​បាន​អញ្ជើញ មេឃុំ ឬ តំណាង សមាជិក​ឃុំ មក​ចូលរួម ពិភាក្សា និង​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ លោក​មេឃុំ​ថា ជាប់រវល់​ធ្វើបុណ្យ​នៅ​ខេត្តសៀមរាប​។ រីឯ លោក អៀ ហៃ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោងជាង​១១ ថ្ងៃត្រង់​ថា រូប​លោក នៅ​ឆ្ងាយ​កំពុង​ជាប់រវល់ ប៉ុន្តែ​រឿង​នេះ​លោក​ឱ្យ​សួរ​ទៅ​មេឃុំ​តែ​ម្តង​ទៅ ព្រោះ​លោក​មេឃុំ​ជា​អ្នក​ដោះស្រាយ​។

ជុំវិញ​ករណី​នេះ​ដែរ លោក លុ​ច ផ មេឃុំ​ទឹកជោរ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ទឹកជោរ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៤ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា លោក​កំពុង​ជាប់រវល់​បើកឡាន មិន​អាច​និយាយ​គ្នា​ស្តាប់​បាន​ទេ​៕ ដោយ ៖ ដោយ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ