ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​បាកាន​ផ្ដល់​អង្ករ​2.500​គ​.​ក្រ ដល់​រដ្ឋបាល​ខេត្ត

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ស​ប្ដា​ហ៍ ក្នុង​មួ​យស​ប្ដា​ហ៍​២​ដង​របស់​ឯកឧត្តម​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ​២០២០ ព្រះ​តេជគុណ ឡាយ កន ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​បាកាន…

ខេត្តពោធិ៍សាត់ ៖ ក្នុង​ឱកាស​ដោះស្រាយ​បញ្ហា​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ស​ប្ដា​ហ៍ ក្នុង​មួ​យស​ប្ដា​ហ៍​២​ដង​របស់​ឯកឧត្តម​អភិបាលខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា​ឆ្នាំ​២០២០ ព្រះ​តេជគុណ ឡាយ កន ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​បាកាន បាន​និមន្ត​មក​ចូលរួម​ព្រមទាំង​នាំ​យក​នូវ​អង្ករ​ចំនួន​២.៥០០​គីឡូក្រាម មក​ផ្ដល់​ជូន​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដើម្បី​ទុក​ជួយ​សង្គ្រោះ​ដល់​គ្រួសារ​ក្រីក្រ​ពិតប្រាកដ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​កាលទេសៈ​ដែល​សកល​លោក​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ-១៩ ។

ព្រះ​តេជគុណ ឡាយ កន ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាកាន មាន​ថេរ​ដីកា​ថា ដោយ​មើលឃើញ​ពី​តម្រូវ​ការ​ចាំបាច់​របស់​រដ្ឋបាល​ខេត្ត ក្នុង​ការ​បម្រើសេវា​មនុស្សធម៌​ជួយ​ជន​ចាស់ជរា​គ្មាន​ទីពឹង និង​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ក្នុង​អំឡុង​កូ​វី​ដ​-១៩​នេះ ព្រះ​អង្គ​រួម​ជាមួយ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​និង​គណៈកម្មការ​អាចារ្យវត្ត​បាកាន​ទាំងមូល បាន​ឯកភាព​គ្នា​ផ្ដល់​អង្ករ​ចំនួន​២.៥០០​គីឡូក្រាម ដល់​រដ្ឋបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​មនុស្សធម៌​នេះ ។

អង្ករ​ទាំងនេះ​បាន​មក​ពី​ថវិកា​របស់​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត យក​មក​ប្រគេន​ព្រះសង្ឃ​ក្នុង​រដូវ​បុណ្យប្រពៃណី​ផ្សេង​ៗ ហើយ​ព្រះ​តេជគុណ​ក្នុង​នាម​ព្រះ​ចៅអធិការ​វត្ត ក៏​បាន​រៀបចំ​ចាត់ចែង​យក​មក​ចូលរួម​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​នា​ពេល​នេះ ព្រោះថា​វិស័យ​ពុទ្ធចក្រ​និង​អាណា​ចក្រ​ត្រូវ​ដើរ​ទន្ទឹម​គ្នា មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ព្រះ​តេជគុណ ឡាយ កន ព្រះ​គ្រូ​ចៅអធិការ​វត្ត​បាកាន ដែល​មាន​ព្រះ​ទ័យ​គិតគូរ​និង​យកចិត្តទុកដាក់​ដល់​ការងារ
សង្គម​គ្រប់ពេលវេលា ។ ទ​ង្វើ​និង​សកម្មភាព​មនុស្សធម៌​របស់​ព្រះ​អង្គនា​ពេល​នេះ ក៏​ដូច​ពេល​មុន​ៗ​ដែរ បាន​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ព្រះ​ទ័យ​ជ្រះ​ថ្លា​ជាមួយ​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី ជា​ពិ​សេស​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ព្រះសង្ឃ អាចារ្យ និង​គណៈ​កម្ម​ការ​វត្ត​បាកាន ចូលរួម​ក្នុង​វិស័យ​មនុស្សធម៌ ផ្ដល់​ស្បៀង សម្ភារ​ប្រើប្រាស់ និង​ប្រាក់​កាស​ដល់​សាខា​កាកបាទក្រហម ចែក​អំណោយ​ជូន​ប្រជា​ពលរដ្ឋ​ទីទ័ល​ក្រ អ្នកជំងឺ កុមារ​កំព្រា កងទ័ព និង​ជួយ​សាងសង់​ព្រះ​វិហារ សាលាឆាន់ កុដិ ដល់​វត្ត​ខ្វះខាត​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ