ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​លោក​សូ​ សុវណ្ណ​ឌី​ជា ​មេ បញ្ជាការ​ប៉េ​អឹ​ម​ខេត្ត​ជំនួស​លោក​អ៊ុ​ក​សា​ម៉ុ​ន ​ដែល​ទទួលមរណភាព

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរៈភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​ថ្មី ជំនួស​មេបញ្ជាការ​មុន​ដែល​ទទួលមរណភាព ដើម្បី​ដឹកនាំ​ការងារ​បន្ត ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​ចូលរួម​ពី​ស្ថាប័ន​តុលាការ ថ្នាក់ឧត្តម​សេនីយ៍ វរៈសេនីយ៍ នាយទាហាន នាយទាហានរង អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ខេត្ត ។

តាម​ប្រកាស​របស់​ក្រសួងការពារជាតិ និង​សេចក្ដីសម្រេច​របស់​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរៈភូមិន្ទ បាន​សម្រេច​តែងតាំង​លោក​វរសេនីយ៍ឯក សូ សុវណ្ណ​ឌី ពី​មេបញ្ជាការ​រង មក​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​លោក​វរសេនីយ៍ទោ ឌុ​ច សម្ផស្ស ពី​នាយ​រង​សេនាធិការ មក​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ។

ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ការ​សម្រេច​តែងតាំង​លោក សូ សុវណ្ណ​ឌី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​នេះ ពិតជា​ស័​ក្កិ​សម​នឹង​សមត្ថភាព ចំណេះដឹង និង​ឥរិយាបថ​យ៉ាង​ពិតប្រាកដ ។ ការ​តែងតាំង​មុខ​ដំណែង​គឺជា​ការ​ផ្ដល់​អំណាច ហើយ​អំណាច​គឺជា​ភ្លើង បើ​យើង​ចេះ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹមត្រូវ វា​នឹង​ទទួល​បាន​ផល​ល្អ តែបើ​មិន​ចេះ​ប្រើប្រាស់​ទេ​នោះ វា​នឹង​មហន្ដរាយ​ជាក់​ជា​មិន​ខាន ។ ច្បាប់​គឺ​តឹងរ៉ឹង ប៉ុន្តែ​អ្នក​អនុវត្ត​ច្បាប់​ត្រូវ​មាន​ច​រឹក​ទន់ភ្លន់ បត់បែន​ទៅ​លើ​ស្ថានភាព​ជាក់ស្ដែង ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា មាន​ប្រសាសន៍​ថា ថ្ងៃនេះ​យើង​បាន​ធ្វើ​ពិធី​ប្រកាស​លោក​វរ​សេនីយ៍​ឯក សូ សុវណ្ណ​ឌី ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ជំនួស​លោក​ឧត្តម​សេនីយ៍ត្រី អ៊ុ​ក សា​ម៉ុ​ន ដែល​បាន​ទទួលមរណភាព ដើម្បី​បំពេញ​រចនាសម្ព័ន្ធ​ក្នុង​ជួរ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ទើប​ចូល​កាន់​ដំណែង​ថ្មី ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​ឲ្យ​បាន​ល្អ ជាមួយ​មេបញ្ជាការ​រង និង​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​គ្រប់គ្រង ដឹកនាំ អនុវត្ត​ការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។ កុំ​ខឹង កុំ​តាម​ចាប់កំហុស កុំ​គុំ​គួ​ន និង​កុំ​សងសឹក ចំណុច​ទាំង​៤​នេះ គឺជា​ព្រលឹង​នៃ​ការ​សាមគ្គី ។ បើ​មេបញ្ជាការ​មានការ​ទទួលខុសត្រូវ មាន​ព្រហ្ម​វិហារធម៌ និង​ធ្វើ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​គោរព​ស្រលាញ់​គ្រប់​ៗ​គ្នា ។

នាយ​ឧត្តមសេនីយ៍ សៅ សុខា មាន​ប្រសាសន៍​ថា ដើម្បី​គ្រប់គ្រង​មនុស្ស​បាន សូម​ឲ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​គ្រប់​លំដាប់ថ្នាក់ យកចិត្តទុកដាក់​លើ​ការ​ហូប​ចុក ស្លៀកពាក់ ការ​ស្នាក់​នៅ បញ្ហា​សុខភាព ការ​អប់រំ​រៀនសូត្រ មធ្យោបាយ​ធ្វើ​ដំណើរ ការ​កម្សាន្ដ​សប្បាយ និង​ដោះស្រាយ​រាល់​ទុក្ខ​លំបាក ។ ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ប្រទេស​ជាតិ​ត្រូវ​តែ​ការពារ ប្រជាពលរដ្ឋ​ត្រូវ​តែ​បម្រើ ច្បាប់​ត្រូវ​តែ​គោរព បទល្មើស​ត្រូវ​តែ​បង្ក្រាប ជួយ​គិត ជួយ​ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ ។ ជាមួយ​គ្នា​នេះ ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នានា អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ដើម្បី​អនុវត្ត​ការងារ​ទទួល​បាន​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ