ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​កូរ៉េ​2​នាក់ ​ជួញ​ដូរ​គ្រឿងញៀ.ន​ជាង​1​គីឡូក្រាម​ត្រូវ​អស់​លក្ខណ៍ហើយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​កូរ៉េ​២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១​គីឡូក្រាម ត្រៀម​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ជនសង្ស័យ​ដែល​ចាប់ខ្លួន​ម្នាក់​ឈ្មោះ SONG…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​កូរ៉េ​២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​១​គីឡូក្រាម ត្រៀម​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ដែល​ចាប់ខ្លួន​ម្នាក់​ឈ្មោះ SONG MIN SOO ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​កូរ៉េ កាន់​ខិត​ឆ្លង​ដែន​លេខ M717071112 «​មាន​ដីកា​ស្វែងរក​ចាប់ខ្លួន​របស់​នគរបាល​អន្តរជាតិ (​និវេទន៍​ក្រហម​)» ។ និង​ម្នាក់​ទៀត​ឈ្មោះ​CHOI MIN YOUNG ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​កូរ៉េ ។ វត្ថុ​តាង​ដកហូត​ពី​ជនសង្ស័យ​រួម​មាន ៖ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ជាង​១៣៨៩.៥៧​ក្រាម រថយន្ត​១​គ្រឿង ទូរស័ព្ទ​៣​គ្រឿង ជញ្ជីង​ថ្លឹង​២​គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​លាក់​បង្កប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ។

ទាក់ទិន​នឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េ​២​នាក់​ខាងលើ​នេះ លោក​ឧត្តម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល កម្លាំង​ជំនាញ​ការិយាល័យ​ជំនាញ​ទី​១ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​មាន​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ពី​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ក្រុម​មុខសញ្ញា​ជនជាតិ​កូរ៉េ​(​ខាងត្បូង​)២​នាក់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​និង​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ពី​កម្ពុជា​ទៅ​កូរ៉េ នៅ​ចំណុច​មុខ​អា​ផាត​មិន​វី​ស​ឌឹ​ម​(WISDOM APART M ENT) អគារ​លេខ​១៦ ផ្លូវ​លេខ​៤៤៦ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រួច​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​៣D ក្នុង​អា​ផាត​មិន WISDOM APARTMENT និង​បន្ទប់​លេខ F១ E១២ ជាន់​ទី​១២ នៃ​អ​ផាត​មិន DIAMOND HOME១ ដែល​ពួក​គេ​បាន​ជួល​ស្នាក់​នៅ ទើប​សមត្ត​កិច្ច រក​ឃើញ​គ្រឿងញៀន​ជាង​១​គីឡូក្រាម ។

ក្រោយ​ឃាត់ខ្លួន​សង្ស័យ​ទាំង​២ នាក់ និង​វត្ថុ​តាង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ