ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឈម​មុខ​នឹង​វីរុស COVID-19 ជប៉ុន​បិទ​ជនបរទេស​មិន​ឲ្យ​ចូលឡើយ​

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 ប្រទេស​ជប៉ុន​កាលពីថ្ងៃ​ទី​២៥ កក្កដា បាន​សម្រេច​បិទ​មិន​ឲ្យ​ពួក​ជន​បរទេស​ចូល ។ វិធានការ​នោះ​ហៅ​បែបបទ​ព្រំដែន​ប្រឈម​មុខ​នឹង​វីរុស​ត្រូវ​អនុវត្ត​ចំពោះ​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់ ។…

ប្រទេស​ជប៉ុន ៖ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 ប្រទេស​ជប៉ុន​កាលពី
ថ្ងៃ​ទី​២៥ កក្កដា បាន​សម្រេច​បិទ​មិន​ឲ្យ​ពួក​ជន​បរទេស​ចូល ។ វិធានការ​នោះ​ហៅ​បែបបទ​ព្រំដែន​ប្រឈម​មុខ​នឹង​វីរុស​ត្រូវ​អនុវត្ត​ចំពោះ​ជនបរទេស​ទាំងអស់​ដែល​ស្នាក់​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់ ។

ប្រធាន​ក្រុមហ៊ុន​អឺរ៉ុប EUROPEAN BUSINESS COUNCIL ប្រចាំ​ជប៉ុន​លោក MICHAAEL MROCZEK បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ការ​សម្រេចចិត្ត​នេះ​របស់​ជប៉ុន ចំពោះ​បណ្ដា​​ជន​បរទេស​​រួម​ទាំង​បណ្ដា​អ្នក​រស់នៅ​ក្នុង​ប្រទេស​នេះ​ផង ។ ការ​ហាមឃាត់​នោះ​ក៏​អនុវត្ត​ចំពោះ​បណ្ដា​អ្នកមាន​លក្ខន្តិកៈ​រស់នៅ​អចិន្ត្រៃយ៍​ផង​ដែរ ។

ប្រសិនបើ​ពួក​គេ​ចាកចេញ​មួយ​រយៈ​ពី​ជប៉ុន ដោយសារ​ហ​តុ​ផល​ផ្ទាល់ខ្លួន​ឬ​វិជ្ជាជីវៈ នោះការ​ហាមឃាត់​នេះ​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​វិល​ត្រឡប់​មក​វិញ​ឡើយ ។ ការ​ហាមឃាត់​របស់​ជប៉ុន
អនុ​វត្ត​ចំពោះ​បណ្ដា​អ្នក​ដែល​ស្នាក់​អាស្រ័យ​១៤​ថ្ងៃ ឬ​លើស​ពី​នេះ ក្នុង​ប្រទេស​១៤៦​ដែល​ចាត់​ទុក​ថា ស្ថិត​ក្នុង​ការ​ប្រកាស​អាសន្ន​កម្រិត​ទី​៣​ដោយ​អាជ្ញាធរ​ជប៉ុន ។

នៅ​ជប៉ុន​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នៅ​តែ​មិន​ទាន់​ធូរស្រាល ពិសេស​នៅ​ក្រុង​តូ​ក្យូ ដោយ​ប្រទេស​នោះ​គិត​ត្រឹម​ថ្ងៃ​ទី​២៤​កក្កដា មាន​អ្នក​ឆ្លង​សរុប​ដល់​២៩.០១៧​នាក់ និង​អ្នក​ស្លាប់​កើន​ដល់​៩៩៤​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ