ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​១​គ្រឿង​​ធ្លាក់​ចំពី​​លើ​អគារ​មួយ ​​ឆាបឆេះ​​យ៉ាង​សន្ធោស​ន្ធៅ​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​វេ​ប​សាយ​ FOCUS ONLINE ​ដែល​ដកស្រង់​សម្ដី​ប៉ូលិស​ថា យន្ត​ហោះ​ធុន​តូច​១​គ្រឿង បាន​ធ្លាក់​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ យោង​តាម​វេ​ប​សាយ​ FOCUS ONLINE ​ដែល​ដកស្រង់​សម្ដី​ប៉ូលិស​ថា យន្ត​ហោះ​ធុន​តូច​១​គ្រឿង បាន​ធ្លាក់​ កាលពី​ថ្ងៃ​ទី​២៥​ ខែ​កក្កដា ឆ្នាំ​២០២០ ទៅ​លើ​អគារ​មួយ​នៅ​អា​ល្លឺ​ម៉​ង់ បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិត​​យ៉ាងតិច​៣​នាក់ ហើយ​កុមារ​ម្នាក់​រង​របួស​។

ចំណែក​កាសែត​អា​ល្លឺ​ម៉​ង់ FRANKFURTER ALLGEMEINE ZEITUNG រៀបរាប់​ពី​មនុស្ស​​បាត់​បង់​ជីវិត​​២​នាក់ ​និង​របួស​២​នាក់​។ ប៉ូលិស​ និង​ក្រុម​អ្នក​ពន្លត់ភ្លើង បាន​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ ​និង​ពន្លត់ភ្លើង​។ យន្តហោះ​នោះ​ហាក់ដូចជា​ធ្លាក់​លើដំបូល​អគារ ហើយ​​ក៏​មាន​ភ្លើង​ឆាប​ឆេះ​រាលដាល​​តែម្តង។

FOCUS ONLINE​ រាយការណ៍​ថា ប៉ូលិស​បាន​រក​ឃើញ​ឆ័​ត្រ​មួយ​នៅ​ជិត​កន្លែង​យន្តហោះ​ធ្លាក់​។ ប៉ូលិស​សន្មត់​ថា ​ឆ័​ត្រ​នោះ ជា​ហ្វ្រាំង​បន្ទាន់​របស់​យន្តហោះ​។ យន្តហោះ​នេះ​ហោះ​ចេញពី​ទីក្រុង​MARL​មក​។ អគារ​ដែល​ត្រូវ​​យន្តហោះ​ធ្លាក់​លើ​ គឺ​ស្ថិត​ក្នុង​ទីក្រុង​ WESEL ចម្ងាយ​ជិត​៦០​គីឡូ​ម៉ែត្រ​ខាងជើង​ទីក្រុង ​DUSSELDORF ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ sputniknews (​កែសម្រួល​ដោយ ៖ បុប្ផា​)

https://twitter.com/i/status/1287053312647405569

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ