ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ក្នុង​ចំការ​ចេក ក្នុង​​ស្ថានភាព​វះ​ពេញ​ផ្ទៃមុខ និង​ដងខ្លួន

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ចំការ​ចេក ដោយ​មាន​ស្ថានភាព​រង​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន ដោយ​មាន​ស្នាម​មុខកាំបិត និង​ដំបង​ទៀត​ផង ដែល​គេ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​។…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្មករ​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​បាត់បង់​ជីវិត​នៅ​ក្នុង​ចំការ​ចេក ដោយ​មាន​ស្ថានភាព​រង​របួស​ពេញ​ផ្ទៃមុខ និង​ដងខ្លួន ដោយ​មាន​ស្នាម​មុខកាំបិត និង​ដំបង​ទៀត​ផង ដែល​គេ​សង្ស័យ​ថា ជា​អំពើ​ឃាតកម្ម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ការដ្ឋាន​ទី​ពីរ នៅ​ក្នុង​ក្រុមហ៊ុន​ហ័​ង​អាន់​យ៉ា​ឡាយ ស្ថិត​ក្នុង​ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្ត​រតនគីរី ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ គឹ​ម សា​រឿ​ន ហៅ​តុង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ទ្រ​ន់ ឃុំ​បឹង​ណាយ ស្រុក​ព្រៃឈរ​ខេត្តកំពង់ចាម​។ ចំណែក​ជនសង្ស័យ​ឈ្មោះ បាក់ ណា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ បឹង​កំពត ឃុំ បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ កម្លាំង​ជំនាញ​ខេត្ត កម្លាំង​អធិការ​ស្រុក​កូន​មុំ និង​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​សិរី​មង្គល បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​។ ហើយ​តាម​ការ​ពិនិត្យ​សាកសព សមត្ថកិច្ច​សន្និដ្ឋាន​ថា នេះ​ជា​ករណី​អំពើ​ឃាត​កម្ម ដោយ​វាយ​នឹង​ដំបង​, កាំបិត ព្រោះ​ឃើញ​មាន​ស្លាកស្នាម​អារ​.​ក និង​វះ​មុខជា​ច្រើន​កន្លែង​ទៀត​ផង​។

ហើយ​តាម​ការ​ស្រាវជ្រាវ និង​សាកសួរ​បំភ្លឺ​ជុំវិញ​រឿងហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់ ថ្ងៃ​ទី​២៣ ខែកក្កដា គឺ​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម សា​រឿ​ន ហៅ​តុង បាន​មក​ផឹកស៊ី​ជាមួយ​ជនសង្ស័យ​ឈ្មោះ​បាក់ ណា​ន ។ ក្រោយ​ពី​ផឹកស៊ី​រួច​នៅ​ម៉ោង​ប្រហែល​១០​យប់ បាន​បបួល​គ្នា​ថា ទៅ​រក​ឆ្លុះ​កង្កែប ហើយ​ក៏​បាន​បាត់​តាំងពី​ពេល​នោះ​រហូត​មក​តែ​ម្តង​។ លុះដល់​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ទើប​គេ​ទទួល​បាន​ព័ត៌មាន​ថា មានកម្ម​ករ​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ​នោះ​តែ​ម្តង​។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ ក៏​បាន​ប្រគល់​សាកសព​ឱ្យ​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។

ចំណែកឯ​ជនសង្ស័យ​នោះ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ទើបតែ​មក​ធ្វើការ​ជា​កម្មករ​បាន​ចំនួន​១០​ថ្ងៃ​តែ​ប៉ុណ្ណោះ ហើយ​ក៏​ស្នាក់​នៅ​ក្នុងផ្ទះ​ជាមួយ​ជន​រង​គ្រោះ​ផង​ដែរ ប៉ុន្តែ​ក្រោយ​ពេល​កើតហេតុ​ខាងលើ​រួច ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​តែ​ម្តង​។ រីឯ​ភស្ដុ​តាង​ដែល​បន្សល់​ទុក​កន្លែង​កើតហេតុ​រួម​មាន ៖ ស្បែកជើង​ពីរ​គូរ​, កាំបិត​ស​តូច​ចុង​ស្រួច​មួយ​, ដំបង​ឈើ​២​កំណាត់​ដែល​មាន​ប្រឡាក់​ឈាម​ជាប់​នៅ​តិច​ៗ​។

បច្ចុប្បន្ន​នេះ កម្លាំង​ជំនាញ​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ