ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ស្រី​រកស៊ី​ឈើ​ដ៏​ល្បីឈ្មោះ ពេល​នេះ​តោ​ទ្រា​លើក​ទី​១

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​របស់​ថៅកែ​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ខេត្តពោធិ៍សាត់ ដែល​កន្លង​មក គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ទាល់តែ​សោះ បើ​ទោះជា​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ឆ្លងកាត់​ខេត្ត​ជា​ច្រើន​ក៏​ដោយ ទម្រាំ​ដល់​គោលដៅ ពេល​នេះ​តោ​ទ្រា​ហើយ​។ ក្នុង​អំឡុង​ខែកក្កដា​នេះ បើ​តាម​ការ​រៀបរាប់​របស់​អ្នកបើកបរ​បាន​ប្រាប់​ថា…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​ដឹកឈើ​របស់​ថៅកែ​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប​ប្រចាំ​ខេត្តពោធិ៍សាត់ ដែល​កន្លង​មក គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ទាល់តែ​សោះ បើ​ទោះជា​ការ​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះ​ឆ្លងកាត់​ខេត្ត​ជា​ច្រើន​ក៏​ដោយ ទម្រាំ​ដល់​គោលដៅ ពេល​នេះ​តោ​ទ្រា​ហើយ​។

ក្នុង​អំឡុង​ខែកក្កដា​នេះ បើ​តាម​ការ​រៀបរាប់​របស់​អ្នកបើកបរ​បាន​ប្រាប់​ថា គេ​រត់​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តពោធិ៍សាត់ យក​ទៅ​លក់​នៅ​ខេត្តកំពត​នេះ បាន​ចំនួន 20 ជើង​រួច​មក​ហើយ ទើបតែ​លើក​នេះ ជើង​ទី​21 ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​តែ​ម្ដង​។ ក្រោយ​ពី​បង្ក្រាប សមត្ថកិច្ច​បាន​សុំ​គោល​ការណ៍​ថ្នាក់លើ​អូស​យក​ទៅ​រក្សា​ទុក​នៅ​សាលាខេត្ត​កំពង់ស្ពឺ ដើម្បី​ធ្វើការ​វាស់វែង និង​ចាត់ចែង​តាម​នីតិវិធី​។

ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​លើក​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥១ ជិត​ស្នាក់​ការ​សង្កាត់​រដ្ឋ​ព្រៃឈើ​ឧដុង្គ ដែល​មាន​លោក ឌុ​ច វ​ណ្ឌី ជា​នាយ​សង្កាត់​ជើង​ចាស់​រាប់​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុង​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ថា​រថយន្ត​ដឹកឈើ​ខាងលើ បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​មក​ខេត្ត​កំពង់​ស្ពឺ និង​បន្ត​យក​ទៅ​លក់​នៅ​ដេប៉ូ​មួយ​កន្លែង​ក្នុងស្រុក​ឈូក​ខេត្តកំពត កម្លាំង​សមត្ថកិច្ច​ក៏​បាន​ស្នើ​សុំ​គោលការណ៍​ធ្វើការ​បង្ក្រាប​រហូត​បាន​សម្រេច​។

ប្រភព​បន្ត​ទៀត​ថា រថយន្ត​របស់​ថៅកែ​ឈើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​តាមដាន​ជា​យូរ​មក​ហើយ ទើបតែ​លើក​នេះ​មានឱកាស​ក៏​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​បាន​ទាំង​ឈើ និង​រថយន្ត​តែ​ម្ដង​។

បើ​តាម​ការ​រៀបរាប់​របស់​តៃកុង​រថយន្ត​និយាយ​មុន​ពេល​រត់គេច​ខ្លួន​បានឱ្យ​ដឹង​ថា ថៅកែ​ខ្លួន​អាច​ដឹក​ជញ្ជូន​ឈើ​បាន​យ៉ាង​រលូន​បែប​នេះ គឺ​ចែ ផ​ល្លី គាត់​បាន​បង់លុយ​គ្រប់​សមត្ថកិច្ច​តាម​ដងផ្លូវ គ្រប់​ខេត្ត​ដែល​ឆ្លងកាត់​អស់ហើយ ។ សូ​ម្បី​តែ​មន្ត្រី​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​ស្រុក​ឧដុង្គ ក៏​ថៅកែ​របស់​គេ​បង់លុយ​ឱ្យ​ដែរ​។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ស្រុក​មួយ​រូប​បាន​និយាយ​ផង​ដែរ​ថា រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ​ល្បី​ឈ្មោះ​នោះ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ត្រួយ​ចេក​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A.2361 ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា រថយន្ត​របស់ (​ចែ ផ​ល្លី​) មេ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ប្រចាំ​តំបន់​វាល​វែង ខេត្តពោធិ៍សាត់​។

មន្ត្រី​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ​នេះ គឺ​មានការ​រាយការណ៍​ពី​បណ្តាញ ហើយ​ក៏​សុំ​គោលការណ៍​ចាំ​ស្ទាក់​បង្ក្រាប​តែ​ម្តង​។ ចំពោះ​ឈើ​គ្រឿងផ្ទះ មាន​ដូច​ជា សសរ និង ឃ្នាប មិន​ក្រោម​២០​ម៉ែត្រគូប​នោះ​ទេ ។ ឈើ​ទាំងនេះ​ត្រូវ​បានដឹង​ថា ដឹក​ចេញពី​ម្តុំ​ប្រមោយ ចិន​យំ វាល​វែង បើកបរ​តាម​ផ្លូវជាតិ​លេខ​៥៥ ឆ្លង​កាត់មុខ​ស្នាក់​ការ​អង្គការ (​ស៊ី​អាយ វ៉ា​យ​អេ​ដ​) ឆ្លងផ្លូវ​ជាតិ​លេខ​៥ កាត់​ស្រុក​ក្រគរ កាត់​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ហើយ​បើ​មិន​មាន​បញ្ហា​នោះ​ទេ គឺ​គេ​យក​ទៅ​លក់​នៅ​ក្នុងស្រុក​ឈូក ខេត្តកំពត​តែ​ម្តង​។

ដោយឡែក​បើ​តាម​តៃកុង​រថយន្ត​ឈ្មោះ ប្រុស អាយុ​ជាង​៤០​ឆ្នាំ និយាយ​មុន​ពេល​គេចខ្លួន​ថា គេ​ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ឱ្យ ចែ ផ​ល្លី ដោយ​ក្នុង​ខែកក្កដា​នេះ ដឹក​ជញ្ជូន​បាន​ចំនួន​២០​រថយន្ត​មក​ហើយ ចេញពី​កន្លែង​លើក​ក្នុងស្រុក​វាល​វែង ខេត្តពោធិ៍សាត់ យក​ទៅ​លក់​បន្ត​នៅ​ស្រុក​ឈូក​ខេត្តកំពត​។

តាម​ការ​បង្ហើប​ពី​តៃកុង​រថយន្ត​ថា ការ​ចរាចរណ៍​ដឹក​ជញ្ជូន​ឈើ​របស់ ចែ ផ​ល្លី នេះ​គឺ​តាម​ដឹង​គាត់​បាន​បង់លុយ​អោយ​សមត្ថកិច្ច​តាម​ដងផ្លូវ​រួចរាល់​អស់ហើយ មាន​ខេត្ត​ដែល​ឆ្លងកាត់​ទាំងអស់ បូក​រួម​ទាំង​ក្រុម​អ្នកកាសែត​ថែម​ទៀត​ផង បើ​គិត​ជើង​ក្នុង​១​រថយន្ត​អស់លោក​យក​ចំនួន​២០​ដុល្លារ ឬ​ស្មើនឹង​៨​ម៉ឺន​រៀល បើ​សរុប​១​ខែ​ម្តង គឺ​១០០​ដុល្លារ ឬ​៤០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​មិន​រាយការណ៍ ឬ​ចាប់​បង្ក្រាប ជា​ពិសេស​គឺ​អស់លោក​មេព្រៃ​តែ​ម្តង បើ​មិន​បង់លុយ​អោយ​ពួក​គាត់​ទេ ច្បាស់​ជា​ត្រូវ​បង្ក្រាប​ជាក់​ជា​មិន​ខាន​ឡើយ​។ ស្រប​ពេល​ដែល​កម្លាំង​កំពុង​តែ​រវល់ ស្រាប់តែ​បុរស​ជា​តៃកុង​រថយន្ត​ខាងលើ មានឱកាស​ល្អ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ