ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្ទុះ​ស្រ​វ៉ា​ចាប់​កូន​តូច​រួច​ស្រែក​ទ្រហោយំ ក្រោយ​ត្រូវ​គេ​ឆ្មក់​ពីក្រោយ​(វីដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​សម្លេង​ដួល​ម៉ូតូ​ប្រាវ ស្ត្រី​ម្នាក់​ស្ទុះស្ទារ​ងើបឡើង​ស្រ​វ៉ា​ចាប់​កូន និង​ដង្ហោយហៅ​គេឯង​ជួយ ដោយ​ស្រែក​ឆោឡោ​ថា «​ជួយ​ផង​ៗ​ចោរឆក់​កាបូប​ហើយ​» តែ​ពួក​ចោរ​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ព្រោះ​ទីកន្លែង​កើតហេតុ គឺជា​ផ្លូវ​ស្ងាត់​គ្មាន​ផ្ទះ​អ្នកស្រុក​នោះ​ទេ​។…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពេល​សម្លេង​ដួល​ម៉ូតូ​ប្រាវ ស្ត្រី​ម្នាក់​ស្ទុះស្ទារ​ងើបឡើង​ស្រ​វ៉ា​ចាប់​កូន និង​ដង្ហោយហៅ​គេឯង​ជួយ ដោយ​ស្រែក​ឆោឡោ​ថា «​ជួយ​ផង​ៗ​ចោរឆក់​កាបូប​ហើយ​» តែ​ពួក​ចោរ​គេច​ទៅ​បាត់​ដោយ​សុវត្ថិភាព ព្រោះ​ទីកន្លែង​កើតហេតុ គឺជា​ផ្លូវ​ស្ងាត់​គ្មាន​ផ្ទះ​អ្នកស្រុក​នោះ​ទេ​។ ករណី​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ាង​ជាង​៧​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ នាង ស្រី​ម៉ី ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយ​ប៉ែ​ត ចំណែក​កូនស្រី​តូច​ទើប​អាយុ​ជាង​១​ខួប​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក សេរី​ឆ្នាំ​២០២០ មក​ពី​ទិស​ខាងជើង លុះដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​ក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មក​ពីក្រោយ រួច​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រាក់​យក​ទៅ​បាត់​តែ​ម្តង ខណៈ​ខ្សែ​កាបូប​ដាច់​ជ្រុះ​នៅ​ចំណុច​កើតហេតុ​។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​នោះ ស្ត្រី​រង​គ្រោះ​បាន​ដួល​មូ​តូ​ជាមួយ​កូនស្រី​តូច​អាយុ​ជាង​១​ខួប ស្រែកយំ​ទាំង​ម្តាយ និង​ទាំង​កូន ហើយ​អះអាង​ថា ក្នុង​កាបូប​ដែល​ចោរឆក់​យក​ទៅ​បាត់​នោះ គឺ​មាន​ប្រាក់​ជិត​២​លាន​រៀល​, ទូរស័ព្ទ​ម៉ាក​អា​ហ្វូ​ន​១១​ប្រូ តម្លៃ​១២០០​ដុល្លារ​១​គ្រឿង​, ខ្សែ​ដៃ ខ្សែ​.​កកូន​តម្លៃ​ប្រហែល​១​ម៉ឺន​បាត និង​លិខិតឆ្លងដែន​១ ព្រមទាំង​ឯកសារ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ត្រឹមតែ​ស្រែក​ឆោឡោ និង​ទ្រហោយំ​តែ​ប៉ុណ្ណោះ ចំណែក​ក្រុម​ចោរ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ព្រោះតែ​កន្លែង​កើតហេតុ​នោះ​ជា​ជា​កន្លែង​ស្ងាត់ គ្មាន​ផ្ទះ​អ្នកស្រុក​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​ចុះ​ទៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​សាកសួរ​ជន​រង​គ្រោះ ក្រែងលោ​បាន​តម្រុយ​មុខសញ្ញា​ជនសង្ស័យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​ភាគី​ថៃ បាន​បិទ​ព្រំដែន ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ នោះ គឺ​ករណី​ចោរកម្ម​ហាក់​កើត​មាន​ជា​បន្តបន្ទាប់ ជា​ពិសេស​ករណី​លួច ឆក់ និង​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ