ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! មាន សូ​នី​តា លើកលែង​ឲ្យ​បុរស​​ម្នាក់ ​ក្រោយ​ព្រម​ធ្វើ​រឿង​ម្យ៉ាង​ឲ្យ​នាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ស្រី មាន សូ​នី​តា ដែល​បាន​ជួប​រឿង​ខកចិត្ត​ហួស​ថ្លែង ​ដោយសារ​តែ​​មាន​ម្ទា​ស់​ផេ​កមួយ​ចំនួន​បាន​កាត់ត​រូបភាព​របស់​នាង​ជា​ទម្រង់​អាសអាភាស និង​សរសេរ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ធ្ងន់ធ្ងរ…

រាជធានី​ភ្នំពេញ ​៖ តារា​សម្តែង​ស្រី មាន សូ​នី​តា ដែល​បាន​ជួប​រឿង​ខកចិត្ត​ហួស​ថ្លែង ​ដោយសារ​តែ​​មាន​ម្ទា​ស់​ផេ​កមួយ​ចំនួន​បាន​កាត់ត​រូបភាព​របស់​នាង​ជា​ទម្រង់​អាសអាភាស និង​សរសេរ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​នាង​ធ្ងន់ធ្ងរ រហូត​នាង​ព្រមាន​ប្តឹង​ម្ចាស់​ផេ​ក​នោះ បើសិន​មិន​ចេញ​មុខ​សុំ​ទោស​រូប​នាង​ជា​សាធារណៈ ។

ទីបំផុត ​ស្រី​ស្អាត ដែល​មាន​រហ័ស​នា «​រាជ​នី​ក្រមា​» បាន​ប្រកាស​លើកលែងទោស​បញ្ចប់រឿង មិន​​​ប្តឹងផ្តល់ ក្រោយ​ពី​ម្ចាស់​ផេ​ក​រូប​នោះ​បាន​ចេញ​មុខ​ទទួលស្គាល់​កំហុស ​និង​សុំ​ទោស​រូប​នាង​ជា​សាធារណៈ ។

បន្ទាប់​ពី​មាន​មានរឿង​ឈឺក្បាល​ពី​ការ​បំពាន​ប្រមាថ​ដល់​កិត្តិយស​របស់​នាង តាម​រយៈ​បណ្តាញ​សង្គម​​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ពេល​នេះ​ម្ទា​ស់​ផេ​ក​ដែល​មានឈ្មោះ​ថា ​«Entertainment» បាន​ចេញ​ជា​វី​ដេ​អូ​សុំ​ទោស​ចំពោះ​មុខ ស្រី​ស្អាត​រូប​នេះ​ជា​សាធារណៈ​ទៅ​លើ​ទ​ង្វើ​ដែល​ធ្វើ​មិនល្អ​ចំពោះ​​នាង ។ នេះ​បើ​យាង​តាម​ការ live ជា​វី​ដ​អូ​របស់​កញ្ញា មាន សូ​នី​តា កាលពី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

តាម​រយៈ​ការ​បង្ហាញ​របស់​នាង ម្ទា​ស់​ផេ​ក​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​យក​រូប​នាង​ទៅ​កាត់​.​ត បែប​អាសអាភាស គឺជា​បុរស​វ័យក្មេង​មួយ​រូប​ដែល​មាន​អាយុ​ប្រហែល​ជាង ២០​ឆ្នាំ បាន​លើកដៃ សំពះ​សុំទោស​ទៅ​ដល់​រូប​នាង​នូវ​កំហុស​ដែល​បាន​បំពាន​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ និង​បាន​ប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​កិត្តិយស​ជា​អ្នកសិល្បៈ ​និង​ជា​ស្ត្រី​ខ្មែរ​មួយ​រូប ហើយ​បុរស​រូប​នោះ​ក៏​បាន​សន្យា​នឹង​ឈប់​ធ្វើ​នូវ​រឿង​ទាំងនោះ​តទៅ​ទៀត​ផង​ដែរ​។

យ៉ាងណាមិញ កញ្ញា មាន សូ​នី​តា បាន​បញ្ជាក់​យ៉ាង​ច្បាស់​តាម​រយៈ​ការ live នោះ​ផង​ដែរ​ថា​«ដោយ​​នេះ​ជា​លើក​ទី​១ ទើប​នាង​ខ្ញុំ​ទទួល​ការ​សុំ​ទោស​នេះ​ជា​សាធារណៈ តែបើ​មាន​ផេ​ក​ផ្សេង​ទៀត​ធ្វើ​រឿង​មូ​យ​នេះ​ជា​លើក​ទី២ និង​លើក​ទី​៣ នាង​ខ្ញុំ​នឹង​ធ្វើ​តាម​នីតិវិធី​ផ្លូវច្បាប់​» ហើយ​ក៏​សូម​សំណូមពរ​ដល់​ម្ទា​ស់​ផេ​ក​ទាំ​អស់ ដែល​មាន​កុំ​យក​រូប​នាង​ទៅ​ធ្វើការ​បំពាន​ដល់​កិត្តិយស​តទៅ​ទៀត មិន​ថា​តែ​រូប​នាង​នោះ​ទេ រួម​ទាំង​អ្នកសិល្បៈ​ទាំងអស់​ផង​ដែរ​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កែសម្រួលដោយ