ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលណា​ក្លិន​មិន​ស្រួល​ហើយ មេ​មិន​ដែល​ទុក​ដាំ​ខ្ទឹម​ទេ​!

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​របស់​កោះសន្តិភាព​ពី​ទ​ង្វើ​មិន​ប្រក្រតី​នៃ​ភាព​អសកម្ម​របស់​​អធិការ​នគរបាល​ស្រុក​បរ​សេដ្ឋ​រួច​មក​ថ្មី​ៗ​នេះ បាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក​អធិ​ការ​រូប​នេះ ត្រូវ​បាន​ថ្នាក់លើ​ដក​មក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយ​ឲ្យ​នៅ​បម្រើ​ការងារ​ជា​មន្ត្រី​ធម្មតា​។ បើ​តាម​ប្រភព​បង្ហើប​ថា ការ​ដក​មក​បញ្ឈរជើង​នេះ ព្រោះតែ​ថ្នាក់​លើ​បាន​រក​ឃើញ​ថា…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​ការ​ចេញផ្សាយ​របស់​កោះសន្តិភាព​ពី​ទ​ង្វើ​មិន​ប្រក្រតី​នៃ​ភាព​អសកម្ម​របស់​​អធិការ​នគរបាល​ស្រុក​បរ​សេដ្ឋ​រួច​មក​ថ្មី​ៗ​នេះ បាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក​អធិ​ការ​រូប​នេះ ត្រូវ​បាន​ថ្នាក់លើ​ដក​មក​បញ្ឈរជើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយ​ឲ្យ​នៅ​បម្រើ​ការងារ​ជា​មន្ត្រី​ធម្មតា​។ បើ​តាម​ប្រភព​បង្ហើប​ថា ការ​ដក​មក​បញ្ឈរជើង​នេះ ព្រោះតែ​ថ្នាក់​លើ​បាន​រក​ឃើញ​ថា លោក​អធិការ​រូប​នេះ​បាន​ប្រព្រឹត្ត​កំហុស​ដូច​អ្វី​ដែល​សារព័ត៌​មានបាន​ចុះ​ផ្សាយ​​ពិតប្រាកដ​មែន ហើយ​ការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​នេះ គឺ​កើតឡើង​នា​ថ្ងៃ​ទី​24 ខែកក្កដា​ឆ្នាំ 2020​។

យោង​តាម​មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្ហើប​ឲ្យ​ដឹង​ថា​ក្រោយ​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​អំពី​ភាព​មិន​ប្រក្រតី​របស់​លោក​អធិកា​ស្រុក​ប​សេដ្ឋ​រួច​មក ថ្នាក់លើ​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​ចុះ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​បញ្ជាក់​ការ​ពិត​។ បន្ទាប់​ពី​ក្រុម​មន្ត្រី​ធ្វើការ​ជា​សម្ងាត់ និង​យ៉ាង​ម៉ត់ចត់​រួច​មក ក៏​រក​ឃើញ​ថា លោក​អធិកា​ស្រុក​បរ​សេដ្ឋ​រូប​នេះ ពិតជា​មាន​កំហុសឆ្គង​ដូច​អ្វី​ដែល​សារព័ត៌​មានបាន​ចុះ​ផ្សាយ​ពិតប្រាកដ​មែន ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ក៏​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​ពិនិត្យ និង​វិនិច្ឆ័យ​។

ជាក់ស្តែង​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​សាល​ប្រជុំ​ផា​ម​រី​វើ ស្នងការ​រង​ផែន​បុគ្គលិក បាន​អាន​លិខិត​ព្រមាន​លើក​ទី​១ ចំពោះ​លោក​អធិការ​ស្រុក​ប​សេដ្ឋ ដោយ​ទុក​ឱកាស​អោយ​កែខ្លួន​ជា​ថ្មី ។ ស្រាប់តែ​ថ្មី​ៗ​នេះ បែរជា​លេច​ពាក្យ​ចចាមអារ៉ាម​រឿង​ដក​បញ្ឈរជើង​ទៅ​វិញ​។ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ស្វះ​ស្វែងរក​ការ​ពិត​ដែរ តែ​នៅ​មិន​ទាន់​រកបាន​នៅឡើយ​។

ដោយឡែក​បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរ​បាន​ខេត្តកំពង់ស្ពឺ​មួយ​រូប បាន​បញ្ជាក់​ប្រាប់​ថា ពាក្យ​ចចាមអារ៉ាម​នេះ​ពិតជា​ឮ​មែន តែ​រឿង​ការ​ដក​មក​បញ្ឈរជើង និង​ឲ្យ​បំរើ​ជា​មន្ត្រី​ធម្មតា​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​មន្ត្រី​ខ្លះ​ថា ច្បាស់​ហើយ​…​។

ក្រោយ​ពី​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា ថ្នាក់លើ​បាន​ដក​លោក អ៊ុំ ចំរើន មក​បញ្ឈរជើង​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត មន្ត្រី​ចំណុះ​អធិការដ្ឋាន និង​តាម​បណ្ដា​ប៉ុស្ដិ៍​ជា​ច្រើន​បាន​សំដែង​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ​របស់​ថ្នាក់លើ​។ ហើយ​ក៏​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក អ៊ុំ ចំរើន បាន​ទេ ជុំវិញ​ពាក្យ​ច​ចាម​អារាម​ខាងលើ​។

សូម​រំលឹក​ថា មន្ត្រី​នគរបាល​ស្រុក​បរ​សេដ្ឋ​ជា​ច្រើន​រូប បាន​ធ្វើ​លិខិតស្នើ​សុំ​ថ្នាក់លើ​ដក​លោក​អ៊ុំ ចំរើន ចេញពី​តួនាទី​អធិកា​ស្រុក​បរ​សេដ្ឋ ក្រោយ​ពី​មន្ត្រី​ទាំងអស់​សង្ស័យ​ថា លោក​អ៊ុំ ចំរើន ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​ដោះ​លែង​ជនសង្ស័យ​ក្នុង​អំពើ​ចោរកម្ម​ជា​ថ្នូរ​នឹង​ទឹក​លុយ​ជាង​១​ពាន់​ដុល្លារ ព្រមទាំង​រឿង​មិន​ប្រ​ក្រ​ត្រី​ជា​ច្រើន​ទៀត​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ