ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ព្រមានពីលទ្ធភាព​នៃ​ការ​ចម្លង​កូ​វី​ដ​១៩​ចូល​សហគមន៍​ បើ​​មិន​ប្រុង​ប្រយ័ត្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​សុខខា​ភិ​បាល​បាន​ព្រមាន​​ពី​​លទ្ធភាព​នៃ​ការ​​ចម្លងជំងឺ​កូ​វី​ដ​១៩​អាច​ឆ្លង​ចូល​ដល់​សហគមន៍​ បើ​យើង​ម្នាក់​ៗ​មិន​ប្រុង​ប្រយ័ត្ន​។ លោក​ជំទាវ ឱ វណ្ណ​ឌី​ន​រដ្ឋលេខាធិការ​និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ក​ក្ត​ដា​ឆ្នាំ​២០២០​ថា លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ចូលសហ​​គម​ន៌…

រាជធានី​ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​ក្រសួង​សុខខា​ភិ​បាល​បាន​ព្រមាន​​ពី​​លទ្ធភាព​នៃ​ការ​​ចម្លងជំងឺ​កូ​វី​ដ​១៩​អាច​ឆ្លង​ចូល​ដល់​សហគមន៍​ បើ​យើង​ម្នាក់​ៗ​មិន​ប្រុង​ប្រយ័ត្ន​។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន​រដ្ឋលេខាធិការ​និង ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥​ក​ក្ត​ដា​ឆ្នាំ​២០២០​ថា លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ចូលសហ​​គម​ន៌ យើ​ង​មិន​អាច​មើ​ល​រំលង​បាន​ឡើ​យ​។ ដូច្នេះ​ហើ​យ​បានជា​ក្រសួងសុខាភិបាល តែងតែ​អំពាវនាវ​ហើ​យ​អំ​​ពា​វនា​វ​ទៀតឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​បន្ត​​ការ​ការពារ​ខ្លួន​ជាប់​ជា​និច្ច​។

លោក​ជំទាវ​បាន​បញ្ជាក់​ថា ​ថ្ងៃនេះ ថ្វី​ត្បិត​តែ​ការ​រក​ឃើ​ញ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ចំនួន ២៣​នាក់​ទៀត ជា​ករណី​នាំ​ចូល​ក៏​ពិតមែន តែ​វា​ជា​ចំនួន​ច្រើ​ន​ណាស់ ដែល​យើ​ង​មិន​អាច​ដឹង​បាន​ថា តើ​បន្ត​ទៅ​មុខ​ទៀត​យ៉ាងណា​​នោះ​ទេ ដូច្នេះ​សូមអ្នក​ដើរ​កំសាន្ត​ទាំងអស់ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​​គ្រប់ពេលវេលា​ ដោយសារ​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ដែល​អាច​កេី​ត​មាន​គ្រប់ពេលវេលា គ្រប់​កាល​:​ទេស​: និង​គ្រប់​ទីកន្លែង​ទាំងអស់​។ សុំ​កុំ​ភ្លេចខ្លួន និង​សុំ​កុំ​សន្តិភាព​និយម​ជាមួយ​វីរុស​កូ​វី​ដ​-១៩​នេះ​ឲ្យ​សោះ​។

ជាមួយ​គ្នា​នោះ​ដែរ​ លោក​ជំទាវ​សូម​​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ ចៀស​ផុត​ការ​ឆ្លង​​វីរុស​ដ៏​កាច​សាហាវ​មក​បុគ្គល មក​ក្រុម​គ្រួសារ និង​ចៀស​ផុត​ពី​ការ​ចម្លង​ចូល​សហ​គម​ន៌​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ