ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ស្រពេចស្រពិល​ជុំវិញ​វត្តមាន Mbappe ក្នុង​ពានរង្វាន់ Champions League

3 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្រុម PSG អាចនឹង​អវត្តមាន​ជួយ​ក្រុម​ក្នុង​ពានរង្វាន់ Champions League…

ប្រទេស​បារាំង ៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់​ក្រុម PSG អាចនឹង​អវត្តមាន​ជួយ​ក្រុម​ក្នុង​ពានរង្វាន់ Champions League បន្ទាប់​ពី​រង​របួស​កជើង​ធ្ងន់ធ្ងរ​នៅការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ French Cup កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​។

ការ​ប្រជែង​ពី​សំណាក់​ខ្សែការពារ Loic Perrin របស់​ក្រុម St.Etienne បាន​ធ្វើ​ឱ្យ Mbappe ទទួល​រង​របួស​កជើង​ខាងស្តាំយ៉ាង​ធ្ងន់ធ្ងរ ហើយត្រូវ​ប្តូរ​ចេញ​នៅ​នាទី​៣៣ ខណៈ​ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​ក្រុម PSG កា្ល​យ​ជា​ម្ចាស់​ជើងឯក ក្រោយ​ឈ្នះ​ដោយ​លទ្ធផល ១-០ ។

ក្លិប PSG បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​បញ្ជាក់​ថា ក្លិប​មិន​ទាន់​អាច​ធ្វើការសន្និដ្ឋាន​​ណាមួយ ជុំវិញបញ្ហា​របួស​កជើង​ខាងស្តាំ​របស់ Mbappe បាននៅឡើយទេ​។ រួមទាំង​វត្តមាន​របស់​គេ ក្នុង​ការ​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​ក្នុងក្រប​ខណ្ឌ Champions League ដោយ​អ្វី​ៗ​ទាំងអស់​នឹង​ត្រូវ​ដឹង​ជា​ផ្លូវការ​នៅ ៣​ថ្ងៃក្រោយ​។

សូម​បញ្ជាក់​ថា PSG នឹង​ត្រូវ​ជួប​ក្រុម Atalanta របស់​អ៊ី​តា​លី​ក្នុង​ពានរង្វាន់ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ ដែល​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែសីហា នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន Estádio da Luz ទីក្រុង​លី​ស​បោ​ន ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់​៕ (ដកស្រង់​ចេញពី Reuters)