ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​សំណុំរឿង​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង (​បញ្ជាការដ្ឋាន​អង្គរក្ស​)​បាន​ជនសង្ស័យ​៣​នាក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ពាក់​ព​ន្ធ័​ករណី​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង (​បញ្ជាការដ្ឋាន​អង្គរក្ស​)…

ខេត្តកណ្តាល ៖ កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក​វរ​សេនី​យ៌ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ ពាក់​ព​ន្ធ័​ករណី​ធ្វើ​ឯកសារ​ក្លែងបន្លំ និង​ប្រើប្រាស់​ឯកសារ​ក្លែង (​បញ្ជាការដ្ឋាន​អង្គរក្ស​) ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ និង​ធ្វើការ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២​៨ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​តូប​យីហោ​ឈ្មោះ រតនា​បុត្រ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល ។

ជនសង្ស័យ​៣​នាក់​ទី​១- ឈ្មោះ​ញ៉ែ​ម ភឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​២០ ផ្លូវ​៣៧១ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ​អង្គរក្ស​(២៤៦) ទី​២- ឈ្មោះ ចាន់ ផា​ន្នាក់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ​ស្នាក់​នៅផ្ទះ​ជួល​ក្រោយ​ម៉ូ​ឌែ​ន​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​បើកឡាន ទី​៣-​ឈ្មោះ ផាត់ សុវណ្ណ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សំរោង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្ដកណ្ដាល មុខរបរ​ថតចម្លង​ឯកសារ ។

ចំពោះ​វត្ថុ​តាង​ចាប់​យក ប័ណ្ណសំគាល់ខ្លួន​ឈ្មោះ ផៃ វុ​ត្ថា (​ក្លែងក្លាយ​) ប័ណ្ណ​សំគាល់​អាវុធ​ខ្លី​សមូហភាព (​ក្លែងក្លាយ​) លិខិត​បញ្ជា​បេសកកម្ម ឈ្មោះ ផៃ វុ​ត្ថា (​ក្លែងក្លាយ​) ទូរស័ព្ទ​ដៃ​៣​គ្រឿង​ម៉ាក iPhone 5 ពណ៌​ស ម៉ាក OPPO​ពណ៌​ស ម៉ាក SAMSONG A20s​ពណ៌​ខ្មៅ ។

លោក​វរ​សេនី​យ៌ ឡាក់ ម៉េ​ង​ធី ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​ឆ្នាំ​២០១៤ ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ចូល​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​(​ក​អន្តរាគមន៍​២១០) ហើយ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ ចាន់ ផា​ន្នាក់ បាន​ឈប់​ធ្វើការ​វិញ នៅ​ពេល​ដែល​បម្រើ​ការងារ​នោះ ឈ្មោះ ចាន់ ផា​ន្នាក់​បាន​ស្គាល់ឈ្មោះ ញ៉ែ​ម ភឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​ជា​អ្នកធ្វើការ​នៅ​បន្ទាយ​ជាមួយ​គ្នា ក្រោយមក​មាន​ទំនាក់ទំនង​គ្នា​រហូត​មក ។

នៅ​ឆ្នាំ ២០១៨ ឈ្មោះ​ចាន់ ផា​ន្នាក់ មានគំនិត​ចង់ទៅ​ធ្វើការ​ឲ្យ​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ​(​បើកឡាន​) តែ​ជនជាតិ​ចិន តម្រូវ​ឲ្យ​អ្នក​ដែល​មាន​ក្រប​ខណ្ឌ​កងកម្លាំង​ទើប​គេ​ទទួលយក​ធ្វើការ ពេល​នោះ​ឈ្មោះ ចាន់ ផា​ន្នាក់ បាន​ពឹង​សុំ​ឲ្យ​ឈ្មោះ ញ៉ែ​ម ភឿន ជួយ​យក​ប័ណ្ណ​សំគាល់​អាវុធ​ខ្លី​សមូហភាព​លិខិត​បញ្ជា​បេសកកម្ម និង​ប័ណ្ណសំគាល់ខ្លួន​របស់​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់​ឈ្មោះ ញ៉ែ​ម ភឿន មក​កែប​ញ្ជូ​ល​ដាក់​ឈ្មោះ ចាន់ ផា​ន្នាក់ វិញ​ទើប​នាំ​គ្នា​ទៅ​កន្លែង​ថតចម្លង​ឯកសារ មួយ​ដែល​មាន​ផ្លា​ក​យីហោ​ឈ្មោះ រតនា​បុត្រ ។

ក្រោយមក​ឈ្មោះ ចាន់ ផា​ន្នាក់ បាន​រៀបចំ​ឲ្យ​គេ​ធ្វើ​ឯកសារ​ក្លែង (​បញ្ជាការដ្ឋាន​អង្គរក្ស​) ឲ្យ​ទៅ​អ្នក​ផ្សេង​ៗ​ដូច​ជា ១. ឈ្មោះ ឌួ​ក ម៉ា​ប់ ភេទ​ប្រុស (​ជាប់​ពន្ធនាគារ​នៅ​ខេត្ដ​ព្រះ​សីហ​នុ​) ២.​ឈ្មោះ ហែម សម្បត្ដិ ភេទ​ប្រុស ៣.​ឈ្មោះ ព្រុំ សុ​ផាត ភេទ​ប្រុស ៤.​ឈ្មោះ ផៃ វុ​ត្ថា និង​អ្នកមួយ​ចំនួន​ទៀត​មិន​ចាំ​ឈ្មោះ​នៅ​ពេល​ធ្វើ​ឯកសារ គឺ​ទទួល​បាន​ប្រាក់​ចាប់ពី ១៦០$ ទៅ​២២០$ ។ ចំណែក​ឈ្មោះ ផាត់ សុ​វ​ណ្ណៈ ជា​អ្នក​ស្គែ​ន​កាត់ត​ឯកសារ​ទទួល​បាន​ប្រាក់​ចាប់ពី​ចំនួន​៣០.០០០៛ ទៅ​ដល់ ៧០.០០០៛ ។

លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ ចាន់ ផា​ន្នាក់ ឈ្មោះ​ញ៉ែ​ម ភឿន ឈ្មោះ ផាត់ សុ​វ​ណ្ណះ ថា ខ្លួន​ពិតជា​បាន​ចាត់ចែង​ឲ្យ​ធ្វើ​ឯកសារ​ក្លែង (​បញ្ជាការដ្ឋាន​អង្គរក្ស​) ឲ្យ​ទៅ​អ្នក​ដ៏​ទៃ​ប្រើប្រាស់​ពិតប្រាកដ​មែន ដើម្បី​ទទួល​បាន​ប្រាក់​មួយ​ចំនួន ។ ករណី​នេះ​បាន​កសាង​សំណុំរឿង ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ