ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរចិញ្ចឹមទាយកស៊ុតរបស់លោកកំពុងតែកាក់កប

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​ទាំង​លោក​អភិបាលខេត្ត​ឧត្ត​មាន​ជ័យ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ទា យក​ស៊ុត​របស់​កសិករ…

ខេត្តឧត្តរមានជ័យ ៖ នា​រសៀល​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២០ លោក​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​ទាំង​លោក​អភិបាលខេត្ត​ឧត្ត​មាន​ជ័យ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ទា យក​ស៊ុត​របស់​កសិករ សូ យក់​សេង នៅ​ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ។

កសិករ សូ យក់​សេង សព្វថ្ងៃ​គាត់​មាន​មេទាព​ង​២៤០០​ក្បាល កំពុង​ផ្តល់​ពង​សព្វថ្ងៃ និង​ត្រៀម​ដាក់​កូន​ទា​៥០០០​ក្បាល​ទៀត នៅ​ពេល​ទ្រុង​ថ្មី​សាងសង់​រួច ។ គាត់​ចិញ្ចឹម​លើ​ផ្ទៃដី​សរុប​ប្រមាណ ១៦០០​មែ​ត្រ​ក្រឡា ដែល​ចំណាយ​សាងសង​លើ​ទ្រុង​អស់​១៣០០​ដុល្លារ ប្រក់​ស្បូវ​លាយ​ស័​ង្កី ។

ចំណែក​ការ​ចំណាយ​ទៅ​លើ​ការ​ផ្តល់​ចំណី និង​កម្មករ​អស់​ប្រហែល​៥៨​មុ​ឺ​ន​រៀល ក្នុង​១​ថ្ងៃ និង​ចំនេញ​បាន​ចន្លោះ​ពី​២៩​មុ​ឺ​ន ទៅ​៣០​មុ​ឺ​ន​រៀល​ក្នុង​១​ថ្ងៃ ។ គាត់​លក់​លាមក​ទា​ក្នុង​១ ខែ​បាន​៥០​មុ​ឺ​ន​រៀល​បន្ថែម​ទៀត ។ សរុប​១​ខែ គាត់​អាច​រក​ចំណូល​បាន​ប្រហែល​៩,៥​លាន​រៀល ។

លោក​រដ្ឋមន្ត្រី បាន​ធ្វើ​កោតសរសើរ​កសិករ សូ យក់​សេង និង​ក្រុម​គ្រួសារ ដែល​បាន​ខិតខំ​ពង្រីក​ខ្លួន​ក្នុង​វិស័យ​ចិញ្ចឹមសត្វ ជា​ពិសេស​ការ​ចិញ្ចឹម​យក​ស៊ុត ព្រោះថា បច្ចុប្បន្ន​ការ​ចិញ្ចឹម​ក្នុងស្រុក​នៅ​មាន​កម្រិត និង​ពុំ​ទាន់​អាច​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​បាន​នៅឡើយ ។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​បន្ត​ចុះ​ផ្តល់​ការ​ណែនាំ និង​ផ្សព្វផ្សាយ​ពី​របៀប​ធ្វើ និង​លាយ​ចំណី​ជូន​កសិករ ជា​ពិសេស​របៀប​កែ​ច្នៃ​ម៉ាស៊ីន​កិន​ចំណី ដែល​អាច​ជួយ​សម្រួល​ដល់​ពលកម្ម​ក្នុង​វិស័យ​ចិញ្ចឹមសត្វ ក៏​ដូច​ជា ជួយ​សម្របសម្រួល​យន្តការ​ទីផ្សារ​ដល់​កសិករ​ផង ដើម្បី​ធានា​និរន្ត​ភាព​ផលិតកម្ម និង​តម្លៃ​ទីផ្សារ ៕