​​ទើប​ចេញពី​គុក​សោះ ក្លែងពាក់​ផ្កាយ​​​៣​​​និងប្រើប្រាស់​ដុល្លារ​ខ្មោច​


ខេត្តកំពង់ធំ ៖ សេចក្តី​រាយ​ការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ​​បុរស​ម្នាក់​បាន​ប្រើប្រាស់​សម្លៀក​បំពាក់​ក្លែង​ឯកសណ្ឋាន​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៤ ​កក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ចាប់​ឃាត់ខ្លួន នៅ​ចំណុច​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដោយ​ជាប់​ពាក់​ពន្ធ​(​ករណី​ប្រេ​ី​ប្រាស់​នូវ​ឯកសណ្ឋាន​ជា​អាទិ៍​ដែល​មាន​ភាព​ប្រហាក់ប្រហែល​នឹង​នគរបាល​ឬ​យោធា​) ។

បុរស​ខាងលើឈ្មោះ ហេង កែន​ណា​ឌី អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​២១​អឺ​0 ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ជាមួយ​និង​ការ​ឃាត់ខ្លួន​សមត្ត​កិច្ច​បាន​ចាប់​ដកហូត វត្ថុ​តាង​រួម​មាន ៖

១-ឯកសណ្ឋាន​គ​របាល ការងារ​លេខ​៤ មួយ​កំ​ផ្លេ មាន​សក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក ភ្ជាប់​ជាមួយ​អាវ​ស្រាប់ ។
២-ក្រដាស់ប្រាក់​ដុល្លារ​(​លុយ​សែន​) ប្រភេទ​ក្រដាស​១០០ ចំនួន ៥៨៩ សន្លឹក ។
៣-ទូរស័ព្ទ​ដៃ​ចំនួន​២ គ្រឿង នឹង សម្ភារៈ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា បុរស​រូប​នោះ​បាន​តាំងខ្លួន​ធ្វើ​ជា​មន្ត្រី​នគរបាល​ជាតិ បម្រើ​ការងារ​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដោយ​បាន​ស្លៀកពាក់​ឯក​ស​ណ្ឋា ន​ជា​នគរបាល​ជាតិ ថ្នាក់​ឧត្តមសេនីយ៍ឯក (​ផ្កាយ​៣) ។

សមត្ថ​កិច្ច​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​អាច​ជា​មនុស្ស​បែកឆ្វេង ក្លែង​ពាក់​ឯកសណ្ឋាន​បែប​នេះ ។ ជនសង្ស័យ​កំពុង​ត្រូវ​បាន​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន ធ្វើការ​សាកសួរ ដើម្បី​នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​ន​បាល​ខេត្ត នឹង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ