ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​គ្មាន​អ្នក​ប្រដៅ​ទេ អាត្មា​សុំ​ជួយ​ប្រដៅ​ម្តង !

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​៖ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក មន្ត្រី​គយ​ខ្លះ​ដែល​មានសំណាង​បាន​នៅ​ទីនោះ ដូច​បាន​កេរ​ម៉ែ​ចែក​ឱ្យ គឺ​គិតតែ​ប្រមូល​លុយ​ចូល​ហោប៉ៅ​យ៉ាង​ថោ​កទាប​លើ​ញើស​​ឈាមអ្នកក្រីក្ររកស៊ីដឹកទំនិញ​ ។ បានជា​ពោល​ដូច្នោះ ព្រោះ​មាន​គយ​ម្នាក់​ឈ្មោះ​ស៊ុម សុផល បាន​ជាន់ក​ដកស្លាបគ្មាន​ប្រណី​ទេ…

ខេត្តកំពត​៖ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក មន្ត្រី​គយ​ខ្លះ​ដែល​មានសំណាង​បាន​នៅ​ទីនោះ ដូច​បាន​កេរ​ម៉ែ​ចែក​ឱ្យ គឺ​គិតតែ​ប្រមូល​លុយ​ចូល​ហោប៉ៅ​យ៉ាង​ថោ​កទាប​លើ​ញើស​​ឈាមអ្នកក្រីក្ររកស៊ីដឹកទំនិញ​ ។ បានជា​ពោល​ដូច្នោះ ព្រោះ​មាន​គយ​ម្នាក់​ឈ្មោះ​ស៊ុម សុផល បាន​ជាន់ក​ដកស្លាបគ្មាន​ប្រណី​ទេ ចំពោះ​អ្នក​ណា​ដែល​ដឹក​ទំនិញ​ពី​ព្រំដែន​វៀតណាម ត្រឹមតែ​មួយ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​ទំនិញ​ជា​ផលិតផល​ពី​ជ័រ​ដូច​ជា​កៅអី ធុង តុ ។​ល​។ គឺទារលុយត្រង់ៗ ។

បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​ថា ពេល​លោក​សុផល​ចាប់​ម្តង​ៗ គាត់​ប្រមូល​យក​ទុក​ម្តុំ បន្ទាប់​មក​ឱ្យដៃ​ជើង​គាត់​ជា​អ្នក​កាង ។ បើ​ចង់​ជួប​លោក​សុផល ដើម្បី​ដោះស្រាយ​ត្រូវ​ដាក់​ស្រោមសំបុត្រ​៥០០​ដុល្លារ ប្រគល់​ឱ្យ​លោក​សុផល​ជា​មុន ទើប​ម្សៀ​នេះ​ឱ្យ​ចូល​ជួប​ដោះស្រាយ ។

មាន​គយ​ច្រើន​នាក់​និយាយ​ថា បើ​ប៉ះ​ចំ​វេន​លោក​ស៊ុម សុផល ប្រចាំការ​អ្ន​ករកស៊ី​ដឹក​ទំនិញ​​ស៊យ​ធំ​ហើយ​… កៀបស៊ី​ខ្ទេច ចូល​ដើម​ហើយ​។ ក្រុម​គយ​ដដែល​និយាយ​ថា បើ​ចង់​ដឹក​ទំនិញ​ត្រូវ​មក​ពិនិត្យ​សិន បើ​ចំ​ម៉ា​សៀ​សុផល​ប្រចាំការ​កុំមក ចាំ​ដល់​វេន​គយ​ដទៃ ក្រែង​បាន​ធូរ​ខ្លួន​ជាង ។

ប៉ូលិស​សេដ្ឋកិច្ច​ម្នាក់​ប្រចាំការ​ច្រក​ទ្វារ​និយាយ​ថា គយ សុផល ស៊ី​ធ្មេចភ្នែក អត់​គិត​ថា គ្នា​ដឹកទំនិញតាមម៉ូតូ រក​ត្រឹម​ម៉ា​រស់​ទេ ឱ្យ​តែ​ឃើញ​ដឹក​អីវ៉ាន់​សំពីងសំពោង​ចាប់​គ្នា កៀប​យក​លុយ​ទាល់តែ​ចូល​ដើម​មាន​អ្នក​ដាក់ បណ្តាសា ក៏​មិន​តិច​ដែរ ។

ដោយសារ​តែ​គាត់​ធ្វើ​គយ​កាក់កប​យូរហើយ គ្មាន​អ្នក​ណា​ប្រដៅ​បានជា​ថ្ងៃនេះ អាត្មា​សុំ​ប្រដៅ​ម្តង​ទៅ​ចុះ​… តើ​មាន​អ្នក​រង​គ្រោះ​ណា​ចង់​សហការ​ទេ … កោះសន្តិភាព​រង់ចាំ​ផ្សាយ​​ជូន​គ្រប់ពេលវេលា ដើម្បី​ជួយ​អ្នកក្រ ។

អត្ថបទសរសេរ ដោយ