ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិ​ញ្ចឹ​កង្កែប​រូប​នេះ​ថា បញ្ហា​ចិញ្ចឹម​កង្កែប​គឺ​ទៅ​លើ​ចំណី​ដែល​នាំ​ចូល​ពី​ក្រៅ​មក

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​កង្កែប ដើម្បី​ភ្ញាស់​យក​កូន​លក់​របស់​លោក…

ខេត្តសៀមរាប ៖ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​កង្កែប ដើម្បី​ភ្ញាស់​យក​កូន​លក់​របស់​លោក គង់ គឹ​ម​ឆាយ ស្ថិត​នៅ​ភូមិ​អង្ក្រង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

លោក គង់ គឹ​ម​ឆាយ បាន​ចាប់ផ្តើម​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០១៧ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​ជលផល នៅ​ចុងឆ្នាំ​២០១៦ ដោយ​បាន​ចាប់ផ្តើម​ពី​ការ​ចិញ្ចឹម​មេ​ពូជ​ចំនួន​៣០​គូ ហើយ​បច្ចុប្បន្ន​លោក​មាន​មេ​ពូជ​កើន​ដល់ ២០០០​ក្បាល និង​មេ​ពូជ​បម្រុង​ចំនួន ៥០០០​ក្បាល នៅ​លើ​ផ្ទៃដី​ប្រមាណ ២៥០០​ម៉ែត្រក្រឡា ។

ជា​មធ្យម​ក្នុង​មេ​ពូជ ២០០០​ក្បាល លោក​អាច​មាន​លទ្ធភាព​បង្កាត់​ភ្ញាស់​លក់​កូន​បាន​ចំណូល​ប្រចាំខែ​ប្រមាណ ២០០០​ដុល្លារ​អា​មេ​រិ​ក ។ លោក​បាន​បញ្ជាក់ ជូន លោក​រដ្ឋមន្ត្រី​ថា បញ្ហា​ក្នុង​ការ​ចិញ្ចឹម​កង្កែប គឺ​បញ្ហា​តម្លៃ​ចំណី ព្រោះ​យើង​ប្រើ​ចំណី​ដែល​បាន​នាំ​ចូល​ពី​ក្រៅ ។

ជា​ការ​ឆ្លើយ​តប លោក រដ្ឋមន្ត្រី បាន​ធ្វើការ​កោតសរសើរ​ដល់​លោក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចិញ្ចឹម​នេះ​ទទួល​បាន​ជោគជ័យ ហើយ លោក​រដ្ឋមន្ត្រី ក៏​បាន​ចាត់​ឱ្យ​រដ្ឋបាល​ជលផល​បញ្ជូន​មន្ត្រី​បច្ចេកទេស​មក​បង្រៀន​កសិករ​ពី​របៀប​លាយ​ចំណី​ដោយ​ខ្លួនឯង​តាម​បច្ចេកទេស ដើម្បី​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម និង​មាន​ផល​ចំណេញ​ខ្ពស់ ៕