ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​គិត​ខុស​របស់​មនុស្ស​មួយ​ចំនួន​ទាក់ទិន​នឹង​ការ​ក្លាយជា​អ្នកមាន

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​វិនិយោគ​បាន​ក្លាយជា​មហាសេដ្ឋី​ពេល​ដែល​លោក​និង​សហ​ស្ថាបនិក​របស់​លោក​លក់ Broadcast.com ឲ្យ​ទៅ Yahoo ក្នុង​តម្លៃ​៥.៧​ប៊ី​លាន​ដុល្លារ​គិត​ជា​ភាគហ៊ុន​កាលពី​ឆ្នាំ…

លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ដ៏​ល្បីល្បាញ​ក្នុង​វិស័យ​វិនិយោគ​បាន​ក្លាយជា​មហាសេដ្ឋី​ពេល​ដែល​លោក​និង​សហ​ស្ថាបនិក​របស់​លោក​លក់ Broadcast.com ឲ្យ​ទៅ Yahoo ក្នុង​តម្លៃ​៥.៧​ប៊ី​លាន​ដុល្លារ​គិត​ជា​ភាគហ៊ុន​កាលពី​ឆ្នាំ ១៩៩៩​។ បច្ចុប្បន្ន​នេះ​លោក​មាន​អាយុ ៦១​ឆ្នាំ​ហើយ និង​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ៤.៣​ប៊ី​លាន​ដុល្លារ​។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មី​ៗ​នេះ​ថា យោង​តាម​បទ​ពិសោធន៍​របស់​លោក ការ​គិត​ខុស​ធំ​ជាងគេ​របស់​មនុស្ស​ទាក់ទិន​នឹង​ការ​ក្លាយជា​អ្នកមាន​គឺ​ការ​ដែល​លុយ​នឹង​ផ្លាស់​ប្តូរ​អ្នក​យ៉ាង​ខ្លាំង​ដោយ​ស្វ័យប្រវត្តិ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក​ឃ្យូ​បេន​ស្គាល់​ពី​ការ​រស់នៅ​ក្នុង​ជីវិត​ភាព​ក្រីក្រ​ច្បាស់លាស់​ពេល​ដែល​លោក​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ​។ លោក​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​បើក​គណនី​ធនាគារ​មួយ​ផង និង​រស់នៅ​ក្នុង​អា​ផាត​មិនតូច​មួយ​ជាមួយ​មិត្ត​រួម​បន្ទប់​ចំនួន ៥​ឆ្នាំ​ទៀត​។ ប៉ុន្តែ​ពេល​នោះ​លោក​រស់នៅ​ដោយ​មាន​សុភមង្គល​។

លោក​បាន​ចែករំលែក​ថា ការ​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​បន្ទាប់​ពី​លោក​ក្លាយជា​អ្នកមាន​មិន​ងាយស្រួល​ទេ​។ ហើយ​អ្វី​ដែល​ពិបាក​ជាងគេ​គឺ​ការ​ប្រឈម​មុខ​នឹង​មិត្តភក្តិ​របស់​លោក​ពេល​ដែល​លោក​ក្លាយជា​អ្នកមាន​ដំបូង​ព្រោះ​ពួក​គេ​មិន​ប្រាកដ​ថា​លោក​នៅ​តែ​ជា​មនុស្ស​ពី​មុន​ឬទេ​។

លោក​បាន​បន្ត​ថា លោក​ត្រូវការ​ពេល​មួយ​ចំនួន​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​នេះ ប៉ុន្តែ​មិត្តភក្តិ​ពិតប្រាកដ​នៅ​តែ​ជា​មិត្តភក្តិ​ពិតប្រាកដ​។លោក​បាន​ទទួលស្គាល់​ដែរ​ថា ការ​ក្លាយជា​អ្នកមាន​ជា​ពិសេស​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដោយ​ក្រីក្រ​នឹង​ផ្លាស់​ប្តូរ​ផ្នែក​មួយ​ចំនួន​នៃ​ជីវិត​ដែរ​។ លុយ​បាន​អនុញ្ញាត​ឲ្យ​លោក​ស្ងប់ចិត្ត និង​មាន​ភាព​បត់បែន​ច្រើន​ក្នុង​ជីវិត​។ លើស​ពី​នេះ​ទៅ​ទៀត លោក​អាច​រស់នៅ​ជី​វិភាព​ធូរធារ​បាន​។

អ្វី​ដែល​លោក​ឃ្យូ​បេន​បាន​ទិញ​ដំបូង​បន្ទាប់​ពី​បាន​ក្លាយជា​មហាសេដ្ឋី​គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់ Las Vegas កោះ​មួយ និង​វីឡា​មួយ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា «​ការ​មាន​លុយ​ច្រើន​ជាង​ពេល​ដែល​អ្នក​ក្រីក្រ​អាច​ផ្លាស់​ប្តូរ​អ្នកខ្លះ​ដែរ ប៉ុន្តែ​វា​មិន​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​អ្នក​ច្រើន​ទេ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ការ​គិត​ខុស​ធំ​ជាងគេ​របស់​មនុស្ស​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ