ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​លុប​បំបាត់​ការ​មិន​ជឿជាក់​លើ​សមត្ថភាព​គ្រប់គ្រង​លុយ​របស់​ខ្លួន

3 ឆ្នាំ មុន

មិន​ថា​អ្នកជា​មនុស្ស​ជោគជ័យ​ប៉ុនណា​ទេ អ្នក​ប្រហែលជា​ធ្លាប់​ធ្លាក់​ក្នុង​ស្ថាន​ការ​ដែល​អ្នក​ប្រាប​ខ្លួនឯង​ថា​អ្នក​ធ្វើ​អ្វីមួយ​មិន​បាន​ទេ​ទោះជា​វា​ជា​អ្វី​ដែល​អ្នក​មានបទពិសោធន៍​ហើយ​ស្រាប់​ពិតមែន​ក្តី​។ មនុស្ស​ជួប​ការ​លំបាក​កាន់តែ​ច្រើន​ទៀត​ពេល​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​លុយ ហើយ​ការ​ស្តាប់​តាម​គំនិត​ទាំងនេះ​នឹង​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម​។ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​លប់​បំបាត់​ភាព​មិន​ជឿជាក់​លើ​សមត្ថភាព​គ្រប់គ្រង​លុយ​ដែល​អ្នកមាន​៖ ១. រក​បញ្ហាអ្នក​អាច​គិត​ពី​គោលដៅ​ដែល​អ្នក​បាន​កំណត់​សម្រាប់​ខ្លួនឯង ឬ​សម្រាប់​អាជីវកម្ម​របស់​អ្នក​។ ពេល​ដែល​អ្នក​គិត​ពី​គោលដៅ​ទាំងនោះ​អ្នក​ប្រហែលជា​គិត​ឃើញ​ការ​ដោះសារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​វា​បាន​ដែរ ដូច​ជា​អ្នក​មិន​អាច​ធ្វើ​វា​បាន​ព្រោះ​អ្នក​មិន​មាន​ពេលវេលា…

មិន​ថា​អ្នកជា​មនុស្ស​ជោគជ័យ​ប៉ុនណា​ទេ អ្នក​ប្រហែលជា​ធ្លាប់​ធ្លាក់​ក្នុង​ស្ថាន​ការ​ដែល​អ្នក​ប្រាប​ខ្លួនឯង​ថា​អ្នក​ធ្វើ​អ្វីមួយ​មិន​បាន​ទេ​ទោះជា​វា​ជា​អ្វី​ដែល​អ្នក​មានបទពិសោធន៍​ហើយ​ស្រាប់​ពិតមែន​ក្តី​។ មនុស្ស​ជួប​ការ​លំបាក​កាន់តែ​ច្រើន​ទៀត​ពេល​ដែល​ប្រឈម​មុខ​នឹង​បញ្ហា​លុយ ហើយ​ការ​ស្តាប់​តាម​គំនិត​ទាំងនេះ​នឹង​ប៉ះពាល់​ដល់​ឱកាស​ជោគជ័យ​របស់​អ្នក​ទាំង​ក្នុង​ការងារ និង​អាជីវកម្ម​។ខាងក្រោម​គឺជា​វិធី​ងាយ​ៗ​ក្នុង​ការ​លប់​បំបាត់​ភាព​មិន​ជឿជាក់​លើ​សមត្ថភាព​គ្រប់គ្រង​លុយ​ដែល​អ្នកមាន​៖

១. រក​បញ្ហា
អ្នក​អាច​គិត​ពី​គោលដៅ​ដែល​អ្នក​បាន​កំណត់​សម្រាប់​ខ្លួនឯង ឬ​សម្រាប់​អាជីវកម្ម​របស់​អ្នក​។ ពេល​ដែល​អ្នក​គិត​ពី​គោលដៅ​ទាំងនោះ​អ្នក​ប្រហែលជា​គិត​ឃើញ​ការ​ដោះសារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​សម្រេច​វា​បាន​ដែរ ដូច​ជា​អ្នក​មិន​អាច​ធ្វើ​វា​បាន​ព្រោះ​អ្នក​មិន​មាន​ពេលវេលា មិន​មាន​លុយ មិន​មានបទពិសោធន៍ មិន​ស្គាល់​មនុស្ស​ច្រើន និង​មិន​មាន​មនុស្ស​ជួយ​ជាដើម​។

ការ​គិត​ដូច្នេះ​មាន​តែ​ហាមឃាត់​មិន​ឲ្យ​អ្នក​សម្រេច​បាន​អ្វី​ទាំងអស់​ប៉ុណ្ណោះ​ព្រោះ​មនុស្ស​ចូល​ចិត្ត​ធ្វើ​អ្វី​ដើម្បី​បង្ហាញ​ថា​ខ្លួន​ត្រឹមត្រូវ​។ ដូច្នេះ​បើ​អ្នកមាន​គំនិត​ដូច្នេះ អ្នក​នឹង​មិន​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ផ្ទុយ​ពី​គំនិត​នោះ​ទេ​។

២. យល់​ដឹង​ពី​ផល​ប៉ះពាល់
ពេល​ដែល​អ្នកដឹង​ច្បាស់​ពី​បញ្ហា​ហើយ អ្នក​ត្រូវ​ដឹង​ថា​គំនិត​ទាំងនេះ​កំពុង​តែ​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​យ៉ាងដូចម្តេច​ខ្លះ​។ អ្នក​អាច​គិត​វា​ជា​ពេលវេលា លុយ ប្រាក់​ចំណេញ​និង​ការ​ខិតខំ​ប្រឹងប្រែង​ដែល​អ្នក​បាន​វិនិយោគ​លើ​ខ្លួនឯង អាជីវកម្ម​របស់​អ្នក និង​មនុស្ស​ដទៃ​ជាដើម​។

៣. ធ្វើការ​សម្រេចចិត្ត
នៅ​ពេល​ដែល​អ្នកដឹង​ពី​បញ្ហា និង​ផល​ប៉ះពាល់​ដែល​បាន​បង្ក​ដល់​អ្នក​និង​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ហើយ អ្នក​ត្រូវ​តែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា​តើ​អ្នក​នឹង​បន្ត​ឲ្យ​គំនិត​ទាំងនេះ​ផល​រាង​ស្ទះ​អ្នក​ទៀត​ទេ? ជាក់ស្តែង​វា​មិន​ងាយស្រួល​ដូច​ការ​និយាយ​ទេ ប៉ុន្តែ​ការ​សម្រេចចិត្ត​ថា​នឹង​ឈប់​ស្តាប់​តាម​គំនិត​ទាំងនេះ​គឺជា​ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​តែ​ដើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ