ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់​ថ្ងៃនេះ​! រក​ឃើញ​អ្នកមាន​កូ​វី​ដ​១៩​ចំនួន​២៣​នាក់​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​បាន​រក​ឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ចំនួន​២៣​នាក់​ទៀត ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​១៩​នាក់​ និង​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៤​នាក់​ ។ តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ​ចុះ​ថ្ងៃ​ទី​២៥ ​ខែកក្កដា…

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានអោយ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ​បាន​រក​ឃើញ​អ្នកមាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ចំនួន​២៣​នាក់​ទៀត ​ដោយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​១៩​នាក់​ និង​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៤​នាក់​ ។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន ​ចុះ​ថ្ងៃ​ទី​២៥ ​ខែកក្កដា ក្រសួងសុខាភិបាល​និយាយ​ថា ក្នុង ចំណោម​២៣​នាក់នោះ គឺ​មាន​៨​នាក់​បាន​មក ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​ពី​ឥណ្ឌូ​នេ​ស៊ី ដោយ​ឆ្លងកាត់​ម៉ា​ល​ឡេ​ស៊ី​ និង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២៣ ​ខែកក្កដានេះ ​។

ចំណែក​១៥​នាក់​ទៀត ​គឺធ្វើ​ដំណើរ​មក​ពី​រុ​ស្ សី​និង​អា​រ៉ាប់​ប៊ី​សា​អូឌីត​ហើយ​មក​ដល់កម្ពុជា​កាលពី​ថ្ងៃ​ទី​១៩​ ខែកក្កដា ​។

ការ​រក​ឃើញ​ថ្មី​នេះ ​បាន​ធ្វើ​អោយ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩​ ដែល​បាន​រក​ឃើញ​សរុប​មាន​ចំនួន​២២៥​នាក់ ​ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​១៤៣​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ