ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សំខាន់​សម្រាប់​ប្រសិទ្ធភាព​ការងារ​ដែល​មនុស្ស​ចាំបាច់​ត្រូវ​តែ​ដឹង

3 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​បញ្ហា​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ផ្នែក​បែងចែក​ការងារ និង​ជីវិត​ឲ្យ​បាន​ច្បាស់លាស់​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​។ ជាក់ស្តែង ឱកាស​ក្នុង​ការ​អាច​រក្សា​ការងារ​គឺ​មាន​តម្លៃ​ស្រាប់​ទៅ​ហើយ​ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​មើលថែ​ខ្លួនឯង​ដែរ​ទេ ។ ខាងក្រោម គឺជា​គន្លឹះ​ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ…

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ជា​បញ្ហា​សម្រាប់​មនុស្ស​ជា​ច្រើន​ក្នុង​ផ្នែក​បែងចែក​ការងារ និង​ជីវិត​ឲ្យ​បាន​ច្បាស់លាស់​ជា​ពិសេស​សម្រាប់​មនុស្ស​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ពី​ផ្ទះ​។ ជាក់ស្តែង ឱកាស​ក្នុង​ការ​អាច​រក្សា​ការងារ​គឺ​មាន​តម្លៃ​ស្រាប់​ទៅ​ហើយ​ក្នុង​ពេល​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​មិន​ប្រាកដប្រជា​នេះ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​មើលថែ​ខ្លួនឯង​ដែរ​ទេ ។ ខាងក្រោម គឺជា​គន្លឹះ​ដែល​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ ខណៈ​ដែល​ជួយ​ឲ្យ​អ្នក​បែងចែក​ការងារ និង​ពេលវេលា​ផ្ទាល់ខ្លួន​បាន​ល្អ ៖

១. ការពារ​ពេលវេលា​របស់​អ្នក
អ្នក​គួរតែ​កំណត់​ពេលវេលា​ធ្វើការ និង​ពេលវេលា​សម្រាក​ឲ្យ​បាន​ច្បាស់លាស់​មិន​ថា​អ្នកធ្វើការ​នៅផ្ទះ ឬ​នៅ​ការិយាល័យ​ទេ ។ មនុស្ស​មួយ​ចំនួន​មាន​ភាព​បត់បែន និង​មិន​ចាំបាច់​ធ្វើ​ដូច្នេះ​បាន ប៉ុន្តែ​សម្រាប់​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​បែងចែក​ពេលវេលា​ផ្ទាល់ខ្លួន និង​ការងារ អ្នក​គួរតែ​រៀន​បែងចែក​ពេលវេលា ។ ឧទាហរណ៍​ដូច​ជា​អ្នក​នឹង​ឈប់​គិត និង​និយាយ​ពី​ការងារ​បន្ទាប់​ពី​ពេល​ចេញពី​ធ្វើការ​ជាដើម ។

២. រៀបចំ​តារាង​ពេលវេលា
អ្នក​គួរតែ​រៀន​ចំ​តារាង​ធ្វើការ និង​សម្រាក​សម្រាប់​ថ្ងៃ​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់លាស់ ។ ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ពី​ម៉ោង ៨ ដល់​ម៉ោង ១២ រួច​សម្រាក​សម្រាប់​បាយ​ថ្ងៃ​ត្រង់នោះ អ្នក​គួរតែ​កត់​វា​ទុក​និង​អនុវត្ត​តាម​អ្វី​ដែល​បាន​រៀបចំ ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​សម្ពាធ​ក្នុង​ការ​សម្រេចចិត្ត និង​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​មនុស្ស​កើនឡើង​ផង​ដែរ ។

៣. ទុក​ពេល​ចេញពីផ្ទះ និង​ការិយាល័យ
ការ​ចេញពីផ្ទះ និង​កន្លែងធ្វើការ​ម្តងម្កាល​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ អ្នក​អាច​ដើរ​លេង និង​អង្គុយ​ស្រូបខ្យល់​អាកាស​នៅ​ខាងក្រៅ អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ កាត់​បន្ថយ​ការ​ស្ត្រេ​ស និង​ធ្វើ​ឲ្យ​ខួរក្បាល​ស្រឡះ​ជាង​មុន​ជាដើម ។

៤. ផ្តោត​ស្មារតី​លើ​កិច្ចការ​ដែល​មាន​ក្នុង​ដៃ
សម័យកាល​អ៊ី​ន​ធើ​ណែ​ត​នេះ​ពោរពេញ​ទៅ​ដោយ​កត្តា​រំខាន​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ចេញពី​កិច្ចការ​ដែល​អ្នក​ត្រូវ​សម្រេច ។ ប្រសិនបើ​អ្នក​ចង់​ផ្តោត​ស្មារតី និង​យកចិត្តទុកដាក់​លើ​ការងារ​របស់​អ្នក​នោះ អ្នក​ត្រូវ​តែ​រៀន​កាត់​បន្ថយ​កត្តា​រំខាន ។ ឧទាហរណ៍ ប្រសិនបើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ឧស្សាហ៍​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​នោះ​អ្នក​អាច​ទុក​វា​ឲ្យ​ឆ្ងាយ​ពី​ភ្នែក​ជាដើម ។

៥. ទុក​ពេល​សម្រាប់​ការ​សម្រាក​កម្សាន្ត
ពេល​ដែល​រៀបចំ​តារាង​ការងារ អ្នក​មិន​ត្រូវ​ភ្លេច​កំណត់​ពេលវេលា​សម្រាប់​ការ​សម្រាក​កម្សាន្ត​ទេ ព្រោះ​ការ​ធ្វើការ​សុទ្ធ​មិនល្អ​ឡើយ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ។ វា​មិន​ចាំបាច់​ជា​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ប៉ុន្មាន​ថ្ងៃ​ទេ គ្រាន់តែ​ការ​ចេញ​ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ក្រៅ​ផ្ទះ ឬ​ទៅ​សួរសុខទុក្ខ​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​ក៏​ជា​ការ​សម្រាក​កម្សាន្ត​ដែរ ។

ជាក់ស្តែង ពេល​ពេល​នេះ​ជា​ពេល​ដ៏​លំបាក​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​ការ​ព្យាយាម​ធ្វើការ​ក្នុង​ពេល​ដែល​មនុស្ស​ម្នាក់​ៗ​ពោរពេញ​ទៅ​ដោយ​កង្វល់ និង​អារម្មណ៍​ស្ត្រេ​សគឺ​មិន​ងាយស្រួល​ឡើយ ។ ប៉ុន្តែ​គន្លឹះ​ខាងលើ​នឹង​ជួយ​ឲ្យ​អ្នករក​បាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ក្នុង​ជីវិត និង​ក្នុង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ