ឈើ​ដឹក​ឡាន​សម្រាប់​អ្នកមាន​ ឯ​ដឹក​តាមម៉ូតូ​សម្រាប់​អ្នកក្រ


ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាល​វេលា​ម៉ោង​៩​និង​២០​នាទី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ​ស្រុក​សហការ​ជាមួយ​កម្លាំង​ចម្រុះ ដឹកនាំ​ដោយ​លោក ស៊ឹ​ម លី​ន អភិបាលរង​ស្រុក ចុះ​ល្បាត​ស្រាវជ្រាវ​រុករក​បាន​ប្រទះ​ឃើញ​ម៉ូតូ​កែ​ច្នៃ​ចំនួន​២​គ្រឿង និង​មាន​ដាក់​ឈើ​នៅ​លើ​ម៉ូតូ​ចំនួន​៥​ដុំ (​ពុំ​ទាន់​ធ្វើការ​វាស់វែង​) ដែល​ជន​មិន​ស្គាល់​មុខ​បាន​គេចខ្លួន ខណៈ​លួច​ដឹក​យក​មក​លាក់​ទុក នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​នេះ ។

បាន​កត់សម្គាល់​ឃើញ​យូរហើយ​ថា កន្លង​មក ​ការ​ដឹក​ជញ្ជូន​ឈើ​ម្តង​ៗ ដោយ​រថយន្ត​ធំ​ៗ ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដោយ​រលូន ។ ក្រោយ​ការ​រឹត​បន្តឹង​ក៏​អស់​អាធំ​ៗ​ទៅ នៅ​សល់​អាតូច​ៗ​មាន​ម៉ូតូ​ជាដើម​ចេញ​មុខ​ប្រកប​វិញ​ម្តង ទាំង​យប់​ទាំង​ថ្ងៃ​យក​មក​ទុក​ម្តុំ សម្រាប់​ដាក់​ឡាន​ចេញ​ទៅ​ស្រុក​យួន​នៅ​ពេល​រត់ការ​ផ្លូវ​រួច​…​កុំ​ថា​ល្បិច​នេះ​គ្មាន​អ្នកដឹង ។

ក្រុមការងារ​បាន​ដឹក​ជ​ញ្ជួ​ន​យក​មក​រក្សា​ទុក នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ ដើម្បី​រង់ចាំ​ទុក​ប្រគល់​ជូន​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​ទៅ​តាម​នីតិវិធី ។
ការ​ដឹក​ជញ្ជូន​ឈើ​បែប​នេះ នៅ​តំបន់​ព្រៃ​ភ្នំ ប្រៀប​ដូច​ស្រមោច​ពាំ​ស្ករ​កើត​មាន​ជា​ធម្មតា​រាប់​ឆ្នាំ​មក​ហើយ ទើបតែ​រឹត​បន្តឹង​ក្នុងឆ្នាំនេះ​ទេ សូមជ្រាប ។ រដ្ឋបាល​ស្រុក​កែវ​សី​ម៉ា​បំភ្លឺ​ព័ត៌មាន​បង្ក្រាប​បទល្មើស​ព្រៃឈើរដ្ឋបាល​ស្រុក​កែវ​សីមា នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រោយ​មហាជន មានការ​ភាន់ច្រឡំ​ទៅ​និង​ប្រតិបត្តិការ​បង្ក្រាប បទល្មើស​ព្រៃឈើ​របស់​លេខាធិការដ្ឋាន​នៃ គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា​ថា​ជា​ការ «​បើក​បំ​បុក​រថយន្ត​របស់​ក្រុម​ឈ្មួញ​ដើម្បី​ចាប់ខ្លួន​»​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ថា នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ ខែកក្កដា ២០២០ ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ដឹកនាំ​ដោយ​លោក ហឿ​ន សុខ​ណា អភិបាលរង​ស្រុក និង​ជា​ប្រធាន ក្រុមការងារ​លេខាធិ​ការដ្ឋាន បាន​ធ្វើការ​ចាប់​ឃាត់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ១​គ្រឿង គ្មាន​ផ្លា​ក​លេខ ដែល​ដឹកឈើ​ប្រភេទ​លេខ​១ សុ​ក្រំ​ចំនួន​៣​ដុំ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក អៀង សុគន្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។

ក្នុង​សកម្មភាព​នោះ ក៏​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជនល្មើស ដោយ​បាន​រក​ឃើញ​គំនរ​ឈើ​ប្រភេទ​លេខ​១ សុ​ក្រំ​និង​គគីរ ដែល​ក្រុម​ជនល្មើស​បាន​ដឹក​យក​មក​ទុក ចំនួន​៣៤​ដុំ ក្នុង​នោះ​មាន ឈើ​សុ​ក្រំ​ចំនួន​២៨​ដុំ និង​គគីរ​ចំនួន​៦​ដុំ នៅ​ចំណុច បរិវេណ​ផ្ទះ​របស់​ឈ្មោះ ណា​ង តៃ​ស្រ៊ា​ន ស្ថិត​នៅ​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។
ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ប្រាប់​ថា វត្ថុ​តាង​ដែល​រឹបអូស​រួម​មាន​រថយន្ត​ឆ្លាម ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង គ្មាន​ផ្លា​ក​លេខ ១​គ្រឿង ឈើ​អារ​បួន​ជ្រុង​ចំនួន​៣៤​ដុំ ដែល​ឈើ​ទាំងនោះ​ត្រូវ​ប្រគល់​ជូន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជា​អ្នកគ្រប់គ្រង ។

ការ​ប្រកាស​ព័ត៌មាន​នោះ​បាន​បន្ត​ទៀត​ថា ករណី​ខាងលើ​មានការ​ភាន់ច្រឡំ​ដល់​មហាជន​ថា​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ថា​ក្រុមការងារ​បង្ក្រាប​បទល្មើស​របស់​លេខាធិការដ្ឋាន គណៈ​បញ្ជាការ​ឯកភាព​ស្រុក បាន​បើក​បំ​បុក​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ពីក្រោយ ធ្វើ​ឲ្យ​អ្នកបើកបរ​មាន​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ។

ជាក់ស្ដែង​ករណី​ខាងលើ​នេះ​ជា​ករណី​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយ​ក្រុម​ជនល្មើស​ដឹកឈើ​ខុសច្បាប់ បាន​បើករថយន្ត​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ បំ​បុក​សមត្ថកិច្ច​ចម្រុះ​បម្រុង​គេចខ្លួន តែ​ត្រូវ​បាន​ជាប់​ជាមួយនឹង​កាង​រថយន្ត​មន្ត្រី កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ទៅ​មុខ​ពុំ​រួច នៅ​ចំណុច​កើត​ហេតុតែ​ម្ដង ។ ក្រុម​គ្រួសារ​ជនល្មើស​បាន​ចេញ​មក​ជួយ និង​បាន​ធ្វើ​សកម្មភាព​ប្រើ​ហិង្សា និង​ជេរ​បញ្ចោ​ក្រុម​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង ព្រម​ទាំង​បាន​រារាំង​សមត្ថកិច្ច​ជំនាញ​ពុំ​ឲ្យ​រឹបអូស​វត្ថុ​តាង និង​ជន​បង្ក​ថែម​ទៀត​ផង ៕

Facebook Google Twitter Email

Live

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

Sponsored News

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ