ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង្វើប្តីរូបនេះ ដែលមិនអាចអត់ឱន​បានមែន គួររកមុខឱ្យឃើញ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អប្រិយ​ម្នាក់ ព្រោះតែ​ខឹង​ប្រពន្ធ​មិន​ដើរ​សុំ​ម្ហូបអាហារ​ដែល​គេ​ហូប​សល់​នៅ​តាម​សួនច្បារ​មក​ឲ្យ​ហូប បាន​វាយដំ​ប្រពន្ធ​រហូត​យក​ដុំ​ថ្ម​វាយ​ដើមទ្រូង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​អប្រិយ​ម្នាក់ ព្រោះតែ​ខឹង​ប្រពន្ធ​មិន​ដើរ​សុំ​ម្ហូបអាហារ​ដែល​គេ​ហូប​សល់​នៅ​តាម​សួនច្បារ​មក​ឲ្យ​ហូប បាន​វាយដំ​ប្រពន្ធ​រហូត​យក​ដុំ​ថ្ម​វាយ​ដើមទ្រូង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នៅ​សួន​ច្បារ​ខាងក្រោម​ស្ពាន​អាកាស​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួល​គោក។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​អាជីវករ​លក់​ភេសជ្ជៈ​នៅ​សួនច្បារ​ខាងលើ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​កង់​បី​មក​ចុះ​នៅ​ក្បែរ​នោះ ។ លុះ​មួយសន្ទុះ​ក្រោយមក បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​គុប មិន​ចាំ​ផ្លា​ក​លេខ​មក​តាម​ពីក្រោយ រួច​ចុះ​ពីលើ​ម៉ូតូ​ដើរ​សំដៅ​ទៅ​រកប្រពន្ធ ។ ទាំង​២​នាក់​ប្តីប្រពន្ធ​បាន​ឈ្លោះ​ប្រកែក​​គ្នា​យ៉ាង​ខ្លាំង ដែល​នៅ​ពេល​នោះ​ក៏​មាន​មនុស្ស​ម្នា​ជា​ច្រើន​កំពុង​អង្គុយ​លំហែ​កាយ​នៅ​សួនច្បារ​នោះ​ដែរ ។

ក្នុង​ជម្លោះ​គ្នា​នេះ បុរស​ជា​ប្តី​បាន​វាយ​ប្រពន្ធរហូត​ដល់​ទ្រម​ខ្លួន​ដើរ​លែង​ចង់​រួច និង​បាន​ព្យាយាម​អូស​ប្រពន្ធ​ដើរ​សំដៅ​ទៅ​រក​ម៉ូតូ រហូត​ប្រពន្ធអស់កម្លាំង​ខ្លាំង​ក៏​ដួល​ដេក​ទៅ​នឹង​ដី ។ ខណៈនោះ ស្រាប់តែ​បុរស​ជា​ប្តី​រើស​ដុំ​ថ្មយក​ទៅ​វាយដើមទ្រូង​និង​ក្បាល​ប្រពន្ធ​បណ្តាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ ។ បន្ទាប់​មក បុរស​ជា​ប្តី​ក៏​ឡើង​ជិះម៉ូតូ​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោ​ល​ទៅ ចំណែក​អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ដែរ ។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក​គេ​ឧស្សាហ៍​ឃើញ​ប្តី​ប្រពន្ធ​នេះ​ជិះ​ម៉ូតូឌុប​គ្នា​មក​សួនច្បារ​ខាងលើ​ជា​ញឹកញាប់ ដើម្បី​ឲ្យ​ប្រពន្ធ​ដើរ​សុំ​អាហារ​ដែល​នៅ​សល់​ពី​អ្នក​មក​លេង​នៅ​ទីនោះ​យក​ទៅ​ឲ្យ​ខ្លួន​ហូប ។ បុរស​នេះ ក៏​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ជា​ច្រើន​ដង​មក​ហើយ​ដែរ នៅ​ពេល​ប្រពន្ធ​មិន​បាន​ដើរ​សុំ​អាហារ​ពី​គេ​យក​មក​ឲ្យ​ខ្លួន​ហូប តែ​ក៏​មិន​ដល់​ថ្នាក់​រង​របួស​ដូច​យប់​ថ្ងៃនេះ​ទេ។

នៅ​យប់​ថ្ងៃ​ទី​២១ ខែកក្កដា​នោះ ដោយសារ​តែ​ប្រពន្ធ​មិនសូវ​ស្រួលខ្លួន ទើប​មិន​បាន​ដើរ​សុំ​អាហារ​ពី​គេ​ក៏​ធ្វើ​ឲ្យ​កើតជា​ហិង្សា​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​របស់​គ្លីនិក​មួយ​មក​ដឹក​យក​ទៅ​ព្យាបាល​។

ពិតជា​ថោកទាប​ណាស់ សម្រាប់​បុរស​ជា​ប្តី​កំណាច​នេះ​ដែល​សមត្ថកិច្ច​គួរតែ​ចាប់​យក​មក​ដុសក្អែល​ហើយ ៕

អត្ថបទសរសេរ ដោយ