ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្អាក​ការ​ជួញដូរ​សត្វព្រៃ ដោយសារ​​​កូ​វី​ដ19

3 ឆ្នាំ មុន

ប្រទេស​វៀតណាម​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃធំ​ជាងគេ​មួយ​ នៅ​អាស៊ី បាន​ផ្អាក​រាល់​ការ​នាំ​ចូល​សត្វព្រៃ​ទាំងអស់ «លាប់​ឬ​រស់​» និង​បាន​ប្តេជ្ញា​ថា​ នឹង​លុប​បំបាត់​​ទីផ្សារ​ខុសច្បាប់​នៅ​ទូ​ទាំង​ប្រទេស​ ។ សារាចរ​ណែនាំ​ដែល​បាន​ចុះហត្ថលេខា ​ដោយ​មេដឹកនាំ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​នេះ ធ្វើ​ឡើង​…

ប្រទេស​វៀតណាម​ដែល​ជា​អ្នក​ប្រើប្រាស់​ផលិតផល​សត្វ​ព្រៃធំ​ជាងគេ​មួយ​ នៅ​អាស៊ី បាន​ផ្អាក​រាល់​ការ​នាំ​ចូល​សត្វព្រៃ​ទាំងអស់ «លាប់​ឬ​រស់​» និង​បាន​ប្តេជ្ញា​ថា​ នឹង​លុប​បំបាត់​​ទីផ្សារ​ខុសច្បាប់​នៅ​ទូ​ទាំង​ប្រទេស​ ។

សារាចរ​ណែនាំ​ដែល​បាន​ចុះហត្ថលេខា ​ដោយ​មេដឹកនាំ​ប្រទេស​កុ​ម្មុ​យ​និ​ស្ត​នេះ ធ្វើ​ឡើង​ ក្រោយ​ពេល​មានរឿង​អាស្រូវ​អន្តរជាតិ​ ជុំវិញ​ការ​លក់​សត្វព្រៃ ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា​ ជា​ប្រភព​ដើម​នៃ​ជម្ងឺ​រាតត្បាត នៅ​ប្រទេស​ចិន​ដែល​នៅ​ជិតខាង​។

វា​ជា​ជោគជ័យ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​អភិរក្ស ដែល​កាលពីមុន​បាន​ចោទប្រកាន់​អាជ្ញាធរ​វៀតណាម​ថា មិន​យក​ភ្នែក​មើល​ការ​ជួញដូរ​យ៉ាង​រាលដាល​នៅ​ក្នុង​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ នៅ​ខាងក្នុង​និង​ឆ្លងកាត់​ព្រំដែន​របស់​ខ្លួន​។

បទបញ្ជា​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​លើ​គេហទំព័រ​រដ្ឋាភិបាល បាន​និយាយ​ថា​៖ “​នាយក​រដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ផ្អាក​ការ​នាំ​ចូល​សត្វព្រៃ​ទាំង​ងាប់​ឬ​នៅ​រស់ ទាំង​ពង​របស់​សត្វ​ទាំងនោះ និង​ផ្នែក​ផ្សេង​របស់​ពួក​គេ​។​”

ពលរដ្ឋ​ទាំងអស់​ជា​ពិសេស​មន្ត្រី មិន​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រមាញ់​ខុសច្បាប់ ទិញ​លក់​ដឹក​ជញ្ជូន​ដឹក​សត្វព្រៃ​ខុសច្បាប់​ឡើយ​។

ក្នុង​ចំណោម​ទំនិញ​សត្វ​ដែល​ត្រូវ​បាន​រត់ពន្ធ​ច្រើន​ជាងគេ គឺ​សត្វ​ខ្លា ស្នែង​រមាស និង​សត្វ​ពង្រូល ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ឱសថ​បុរាណ​៕

អត្ថបទសរសេរ ដោយ