ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តារាចម្រៀងត្រកូលអោ​ក ជួប​ទុក្ខ​ជាទម្ងន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ត្រកូល​អោ​ក​ ដែល​មហាជន​ស្គាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​កំពុង​តែ​ជួប​បញ្ហា​ជា​ទម្ងន់ ព្រោះ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​បាន​លាចាក​លោក​។ ដំណឹង​អកុសល​នេះ បាន​ក្លាយជា​ការ​ចាប់អារម្មណ៍ ហើយ បងប្អូន…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ត្រកូល​អោ​ក​ ដែល​មហាជន​ស្គាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​កំពុង​តែ​ជួប​បញ្ហា​ជា​ទម្ងន់ ព្រោះ​អ្នក​ម្តាយ​ជាទី​ស្រឡាញ់​បាន​លាចាក​លោក​។ ដំណឹង​អកុសល​នេះ បាន​ក្លាយជា​ការ​ចាប់អារម្មណ៍ ហើយ បងប្អូន ក្នុង​សង្គម​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

នេះ​ការ​បាត់បង់ អ្នក​មានគុណ​ថ្មី ទៀត​ហើយ សម្រាប់​តារា​ដែល​មានឈ្មោះ​លើ​សិល្បៈ​។ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ម្តាយ​របស់​ត្រកូល​អោ​ក មាន​អាកា​រៈ ជំ​ងឹ ធ្ងន់​លើ អ្វីខ្លះ បានជា​ឈាន​ដល់ ​លាចាក​លោក​។​

នៅ​លើ​បណ្តាញ​សង្គម​របស់ ញឹ​ម ច័ន្ទ​ថន សរសេរ​ថា «​ម៉ាក់​សម្លាញ់ (​អោ​ក សុ​ម៉ា​វ​ត្តី​) ស្លាប់​ម៉ោង​2​យប់​ឥ​ទ្បូ​វ​មក​ដល់​វត្ត​វាល​ស្បូវ​ហើយ គ្នា​ពិតជា​សោកស្ដាយ​ណាស់​សម្លាញ់ ខ្ញុំ​លេង​បាន​ច្រៀង​លេង​ជាមួយ​ម៉ាក់​ទៀត​ហើយ ដាច់​ចិត្ត​ណាស់​លឿន​ពេក​ ហើយ​ម៉ាក់​អើយ ខ្ញុំ​មិនមែន​កូន​បង្កើត​​ទេ​ តែ​ម៉ាក់​ស្រ​ទ្បា​ញ់​ខ្ញុំ​ដូច​កូន​ចឹ​ង មិន​ទាន់​បាន​គេង​ទេ ​មក​ដល់​ម៉ោង​នេះ​ ខ្ញុំ​ក៏​មិន​ស្រួលខ្លួន​ដែរ សូម​ទៅ​អោយ​បាន​សុខ​ណា​ម៉ាក់​😭🙏🏼24,7​,2020 »

ចំណែក អតីតតារាចម្រៀង អោ​កសុ​ម៉ា​រី​ម៉ា បាន​ត្រឹមតែ​បង្ហូរទឹកភ្នែក​ពី​អា​មេ​រិ​ក អាណិត​ម្តាយ នៅ​ពេល​ដឹង​ហេតុការណ៍​សោកសៅ​នេះ​។ ត្រកូល​អោ​ក មាន អោ​ក សុ​ម៉ា​លី​ត អោ​ក សុ​ម៉ា​វ​ត្តី អោ​ក សុ​ម៉ា​រី​ម៉ា និង​មាន​ប្អូនស្រី​ម្នាក់​ទៀត​ជា​តារាចម្រៀង​ដែរ​។ យ៉ាង​ណា សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ត្រកូល​អោ​ក​ផង​។

អត្ថបទសរសេរ ដោយ