ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​បំណែក​ស៊ីម៉ង់ត៍ លើ​អាគារ​ចាស់​ទ្រុ​ធ​ទ្រោម ចំ​រថយន្ត​ចត់​ទុក​ខាងក្រោម

3 ឆ្នាំ មុន

រាជធានី​ភ្នំ​ព​ញ ៖ នៅ​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ធ្លាក់​បំណែក​ផ្ទាំង​ស៊ីម៉ង់ត៍​មួយ​ដុំ​ធំ ចេញពី​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ជាន់​ទី​៣ បណ្តាល​ឲ្យ​ត្រូវ​រថយន្ត​មួយ​គ្រឿង…

រាជធានី​ភ្នំ​ព​ញ ៖ នៅ​រសៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​ករណី​ធ្លាក់​បំណែក​ផ្ទាំង​ស៊ីម៉ង់ត៍​មួយ​ដុំ​ធំ ចេញពី​ផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ជាន់​ទី​៣ បណ្តាល​ឲ្យ​ត្រូវ​រថយន្ត​មួយ​គ្រឿង ដែល​ចត់​នៅ​ខាងក្រោម​នេះ ខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ មិន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ ។

ហេតុការណ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២០ នៅ​ចំណុច​មុខ​ហាង វ៉ែនតា EYEHUT ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម ស្តុ​ប​ប៊ី​អេស BS កែង​និង​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន បានអោយដឹងថា នៅ​មុន​ពេល​ពេល​កើតហេតុ គឺ​មាន​រថយន្ត​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ 2BD-8348 របស់​ស្ត្រី​ម្នាក់​ដែល​ជា​បុគ្គលិក ហាង​វ៉ែនតា EYEHUT មក​ចត​នៅ​ទី​នេះ​ជា​ប្រចាំ លុះ​នៅ​ម៉ោង​កើតហេតុ ស្រាប់តែ​មាន​បំណែក​ស៊ីម៉ងត៍ ទម្ងន់​ប្រមាណ​ជាង​១០​គីឡូ ធ្លាក់​មក​ពី​ជាន់​ទី​៣ ​នៃ​កម្ពស់​អគារ​៥​ជាន់ បណ្តាល​ឲ្យ​ចំ​រថយន្ត​ខូចខាត​ ​តែ​ម្តង ប៉ុន្តែសំណាង​នោះ គឺ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ឡើយ ។

ប្រភព​បន្ត​ថា ពាក់ព័ន្ធ​ទៅ​និង​ករណី​ខាងលើ​នេះ អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាងណា​នោះ​ទេ ។
ស្រប​ពេល​ដែល​ផ្ទះ ដែល​បាក់​បំណែក​ស៊ីម៉ង់ត៍​នោះ គឺ​គ្មាន​មនុស្ស​រស់នៅ​នោះ​ទេ ពោល​គឺ​នៅ​​ទីនោះ​ភាគច្រើន​ជា​ផ្ទះ​ជួល ហើយមានការដ្ឋាន​ជួសជុលផ្ទះ​មួយ​កន្លែង ស្ថិត​នៅ​ជាន់​ទី​៥ ។

ចំណែកឯ​ស្ត្រី​ម្ចាស់​រថយន្ត​វិញ មិន​ចង់បាន​អ្វី​ច្រើន​នោះ​ទេ គឺ​គ្រាន់តែ​សូម​អោយ​ម្ចាស់ផ្ទះ​ដែល​បង្កចេញ​មុខ​មក​ដោះស្រាយ និង​ជួសជុល​រថយន្ត​អោយ​គាត់​វិញ​តែ​ប៉ុណ្ណោះ ។

សូម​រម្លឹក​ថា កាលពី​ខែមីនា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សេចក្តី​ដំណឹង​អំពី​ស្ថានភាព នៃ​ភាព​ចាស់​ទ្រុ​ធ​ទ្រោម នៃ​សំណង់​អគារ ស្ថិត​នៅ​ចំណុច​កែង​វិ​ថី​ព្រះ​មុនី​វង្ស និង​វិ​ថី​កម្ពុជា​ក្រោម​នេះ ដោយសារ​តែ​កន្លង​មក​មិន​មានការ​ថែទាំ និង​ជួសជុល ឲ្យ​បាន​ល្អ​ប្រសើរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ